ព័ត៌មានអន្ដរជាតិ
អត្រាកំណើតនៅចិនធ្លាក់ចុះទាបជាងមរណភាព ខណៈប្រជាសាស្ត្រចិនធ្លាក់ចុះបីឆ្នាំជាប់ៗគ្នា
សារព័ត៌មាន Al Jazeera បានផ្សាយថា ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកទី៣ជាប់ៗគ្នារួមទាំងឆ្នាំ ២០២៤ ដែលធ្វើឲ្យវិបត្តិប្រជាសាស្រ្តនៅតែបន្តកើតមានលើប្រទេសមហាអំណាចអាស៊ីបូព៌ានេះ។

ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍នៅថ្ងៃសុក្រថា ប្រជាជនចិនបានធ្លាក់ចុះចំនួន ១.៣៩លាននាក់ក្នុងរយៈពេល១២ខែមកនេះ មកនៅត្រឹម ១.៤០៨ ពាន់លាននាក់ ដោយសារការស្លាប់បន្តកើនឡើងលើសអត្រាកំណើត។
ប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែឆ្នាំ២០២២គឺជាឆ្នាំដំបូងនៃការស្លាប់ដែលមានចំនួនច្រើនជាងការកើតចាប់តាំងពីឆ្នាំ១៩៦១ ដោយសារពេលនោះប្រទេសចិនកំពុងស្ថិតក្នុងភាពមហន្តរាយទុរ្ភិក្សដែលមនុស្សប្រមាណ២០លាននាក់បានស្លាប់សដោយសារភាពអត់ឃ្លាន។
ទីក្រុងប៉េកាំង បានបង្កើនកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗដើម្បីពន្យឺតអត្រាកំណើតធ្លាក់ចុះ ប៉ុន្តែកិច្ចខិតខំនោះបានបរាជ័យ ហើយ NBS បានទទួលស្គាល់ថា ប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ ការិយាល័យនេះបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា៖«យើងត្រូវតែដឹងថា ផលប៉ះពាល់អវិជ្ជមានដែលនាំមកដោយបរិយាកាសខាងក្រៅកំពុងកើនឡើង តម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ សហគ្រាសមួយចំនួនមានការលំបាកក្នុងផលិតកម្ម និងប្រតិបត្តិការ ហើយសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម»។
ទីក្រុងប៉េកាំងបានប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីបង្កើនអត្រាកំណើត រួមទាំងការហៅស្ត្រីនៅលីវ ជា«ស្រីសល់» ប្រសិនបើពួកគេនៅតែមិនព្រមរៀបការ រួមទាំងធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការទទួលបានការលែងលះ ឬការរំលូតកូន ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភដល់គូស្នេហ៍ដើម្បីគាំទ្រដល់ការថែទាំកុមារ។
ក្នុងឆ្នាំ២០២៣ អាពាហ៍ពិពាហ៍បានកើនឡើង ១២.៤ ភាគរយធៀបនឹងមួយឆ្នាំមុន បន្ទាប់ពីបញ្ចប់ការរាតត្បាត កូវីដ១៩ ដែលនាំឱ្យមានការស្ទុះងើបឡើងវិញក្នុងរយៈពេលខ្លីនៃកំណើតនៅឆមាសទីមួយនៃឆ្នាំ២០២៤ នៅតាមផ្នែកខ្លះនៃប្រទេស។

គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ចប់ជាផ្លូវការនូវ «គោលនយោបាយកូនតែមួយ» របស់ខ្លួនក្នុងឆ្នាំ២០១៦ ដែលអស់រយៈពេលជាច្រើនទសវត្សរ៍បានព្យាយាមគ្រប់គ្រងកំណើនរបស់ប្រទេសនេះ ប៉ុន្តែវាបានបញ្ចប់ដោយចំនួនប្រជាជនដែលធ្លាក់ចុះដោយសារតែចំណង់ចំណូលចិត្តខាងវប្បធម៌ចង់បានតែកូនប្រុស។
ឥឡូវនេះគ្រួសារត្រូវបានអនុញ្ញាតឱ្យមានកូនបីនាក់នៅឆ្នាំ២០២១ ប៉ុន្តែការកើនឡើងលើការចំណាយលើការរស់នៅក្នុងទីក្រុង សេដ្ឋកិច្ចដើរយឺត និងអត្រាអ្នកអត់ការងារធ្វើរបស់យុវជនខ្ពស់ បានធ្វើឱ្យការចិញ្ចឹមកូនក្លាយជារឿងទាញយុវជនចិនឲ្យអល់ឯកក្នុងការយកគ្រួសារនិងយកកូនតាមចិត្តចង់។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងចំនួន៥ភាគរយនៅឆ្នាំ២០២៤ ដែលឆ្លើយតបទៅនឹងការព្យាករណ៍របស់រដ្ឋាភិបាល ប៉ុន្តែកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវគេរំពឹងថានឹងបន្តធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត ទីក្រុងប៉េកាំងបានអនុវត្តវិធានការថ្មីដើម្បីបង្កើនអាយុចូលនិវត្តន៍ជាបណ្តើរៗពី៦០ទៅ ៦៣សម្រាប់បុរស ពី ៥៥ទៅ៥៨ សម្រាប់ស្ត្រីក្នុងមុខតំណែងអ្នកគ្រប់គ្រង និងបច្ចេកទេស និង៥៥ សម្រាប់កម្មករស្ត្រីផ្សេងទៀត។
ប្រទេសចិនមិនមែនជាប្រទេសតែមួយគត់នៅអាស៊ីបូព៌ាដែលប្រឈមនឹងវិបត្តិប្រជាសាស្រ្តនោះទេ។ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏កំពុងជួបប្រទះការធ្លាក់ចុះ ក្នុងហេតុផលស្រដៀងគ្នានេះ រួមទាំងការរឹតបន្តឹងលើជនអន្តោប្រវេសន៍។ ប្រទេសចិន ក៏ដូចជាអាស៊ីបូព៌ាជាច្រើនដែរ ក៏មិនអនុញ្ញាតឱ្យស្ត្រីមិនទាន់រៀបការទទួលបានចាក់មេជីវិតឲ្យមានកូន ដូចជា IVF ដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ