ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បង្កើតកម្មវិធីឆែកសុខភាពឥតគិតថ្លៃជូនពលរដ្ឋ ដើម្បីបង្ការការស្លាប់មុនអាយុ
ចាប់ពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៥នេះតទៅ ប្រជាពលរដ្ឋឥណ្ឌូណេស៊ី អាចចាប់ផ្ដើមការពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ ដើម្បីបង្ការការស្លាប់មុនអាយុ។ កញ្ចប់សេវាសុខភាពនៅទូទាំងប្រទេសនេះ នឹងចំណាយអស់ថវិការដ្ឋប្រមាណជាង ១៨៣លានដុល្លារ។

ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បាននិយាយថា នេះគឺជាកិច្ចការដ៏ធំបំផុតដែលមិនធ្លាប់មាន ហើយនៅក្រោមកម្មវិធីនេះ ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ នឹងអាចទទួលបានសិទ្ធិឆែកសុខភាពដោយឥតគិតថ្លៃនៅចំថ្ងៃខួបកំណើតរបស់ពួកគេ។
ក្រសួងបានបន្ថែមថា ការពិនិត្យនោះ រួមមាន សម្ពាធឈាម តេស្តដើម្បីកំណត់ហានិភ័យនៃបញ្ហាបេះដូង ឬដាច់សរសៃឈាមខួរក្បាល និងការពិនិត្យភ្នែក ជាដើម។
រដ្ឋមន្ត្រីសុខាភិបាល លោក Budi Gunadi Sadikin បានប្រាប់ថា កម្មវិធីនេះធ្វើឡើងចំពោះក្មេងអាយុក្រោម ៦ឆ្នាំ និងមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
ទិន្នន័យពីអង្គការសុខភាពពិភពលោក បង្ហាញថា មូលហេតុចម្បងនៃការស្លាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី មានដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងជំងឺរបេង។

នៅឯមណ្ឌលសុខភាពក្នុងទីក្រុងហ្សាកាតានៅថ្ងៃទី១០កុម្ភៈនេះ មានមនុស្សប្រមាណ ៣០នាក់ ដែលបានចុះឈ្មោះឆែកសុខភាព។
អ្នកគ្រូបង្រៀនម្នាក់វ័យ៣៣ឆ្នាំឈ្មោះ Ramika Dewi Saragih បាននិយាយថា គាត់បានឆ្លងកាត់ការត្រួតពិនិត្យលើសុដន់ មាត់ស្បូន ភ្នែក និងអ្វីៗជាច្រើនទៀត ដោយបន្ថែមថា ពលរដ្ឋផ្សេងទៀតគួរតែចាប់យកឱកាសនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា គោលដៅសម្រាប់ការពិនិត្យឆ្នាំ២០២៥ គឺមានមនុស្ស១០០លាននាក់ចូលរួម។
លោក Budi បានលើកឡើងថា កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការថែទាំបង្ការ ខណៈដែលប្រជាជនឥណ្ឌូណេស៊ីមានទំនោរទៅពិនិត្យសុខភាពតែនៅពេលដែលពួកគេមានជំងឺរួចទៅហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


