ព័ត៌មានអន្ដរជាតិ
សេតវិមានព្រមានទៅ អ្នកកាសែតទាំងឡាយណា ដែលផ្សាយកុហកពីរដ្ឋបាលលោកត្រាំ
ក្រោយមានរឿងចម្រូងចម្រាស់ជុំវិញការដែលរដ្ឋបាលលោក ដូណាល់ ត្រាំ មិនអញ្ជើញអ្នកកាសែត AP ឲ្យចូលរួមក្នុងព្រឹត្តិការណ៍របស់ប្រធានាធិបតីចំនួន២កម្មវិធី ដោយសារតែសារព័ត៌មាននេះមិនព្រមប្តូរហៅឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិកនោះ, ស្រាប់តែពេលនេះអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ចេញការព្រមានខ្លាំងៗថា អ្នកកាសែតណាក៏ដោយ ឲ្យតែផ្សាយកុហកអំពីរដ្ឋបាលនេះ នឹងជួបផលវិបាក។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី១២ខែកុម្ភៈឆ្នាំ២០២៥, លោកស្រី Leavitt និយាយថា អ្នកកាសែតមានសិទ្ធផ្សាយព័ត៌មាននៅសេតវិមាន ចំណែកអ្នកនាំពាក្យសេតវិមានក៏មានសិទ្ធិដែរ ប៉ុន្តែគ្មាននរណាម្នាក់មានសិទ្ធិចូលការិយាល័យពងក្រពើ ដោយគ្មានការអញ្ជើញនោះទេ។ លោកស្រីបន្តថា «ខ្ញុំបាននៅទីនេះតាំងពីថ្ងៃដំបូង ប៉ុន្តែបើមានសារព័ត៌មានណាផ្សាយកុហកចេញពីបន្ទប់នេះ យើងនឹងឲ្យអ្នកទាំងនោះទទួលខុសត្រូវ»។
ពាក់ព័ន្ធបញ្ហានេះដែរ AP បានចេញសេចក្តីប្រកាសរួចហើយថា សេតវិមានបានជូនដំណឹងដល់ខ្លួនថា បើស្ថាប័នព័ត៌មាននេះមិនកែប្រែស្តង់ដានៃការសរសេរឲ្យស្របតាមបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ក្នុងការកែឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» ទេនោះ, AP នឹងត្រូវហាមឃាត់ពីការចូលរួមព្រឹត្តិការណ៍ក្នុងការិយាល័យពងក្រពើបន្តទៀត ជាក់ជាមិនខានឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី៩ខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» ទាំងដែលឈ្មោះចាស់របស់វាមានអាយុកាលជាង៤០០ឆ្នាំមកហើយ។
ដូច្នេះ ទើបសមាគមអ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាន បានហៅសកម្មភាពរបស់សេតវិមានប្រឆាំងនឹងទីភ្នាក់ងារ AP ថា «ជារឿងមិនអាចទទួលយកបាន»។
យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយ ដែលរដ្ឋបាលលោក ត្រាំ ចាត់វិធានការលើអ្នកសារព័ត៌មាន។ ជាក់ស្តែងនៅក្នុងអាណត្តិទីមួយ លោកក៏បានប្រើធម៌ក្តៅលើអ្នកកាសែតណាដែលផ្សាយព័ត៌មានគាត់មិនចូលចិត្តផងដែរ។
ជាពិសេស លោកបានប៉ះទង្គិចជាមួយអ្នកកាសែត CNN ប្រចាំសេតវិមានឈ្មោះ Jim Acosta ហើយថែមទាំងដកហូតប័ណ្ណសារព័ត៌មានទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សេតវិមាន ចោទរដ្ឋបាលលោក បៃដិន ខ្ជះខ្ជាយទៅចំណាយ ៥០លានដុល្លារ ទិញស្រោមអនាម័យឲ្យពលរដ្ឋហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


