សេតវិមាន បន្ទោស ខ្យល់ ដែលធ្វើឲ្យលោក Biden ជំពប់ជើងដួលលើជណ្តើរយន្តហោះ Air Force One
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សេតវិមាន បន្ទោស ខ្យល់ ដែលធ្វើឲ្យលោក Biden ជំពប់ជើងដួលលើជណ្តើរយន្តហោះ Air Force One

បានផុស

នៅ

សេតវិមានបានស្តីបន្ទោសទៅលើ “ខ្យល់” ដែលធ្វើឲ្យលោក Biden ជំពប់ជើងដួលលើជណ្តើរយន្តហោះ Air Force One ហើយបានអះអាងថា លោកមានសុខភាពល្អ ១០០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
This image has an empty alt attribute; its file name is q_110687628_595cb4ed-09e5-4a46-9ab6-24dab2bbb157.jpg

ប្រធានាធិបតីអាមេរិកអាយុ៧៨ឆ្នាំរូបនេះ បានជំពប់ជើងដួល៣ដង នៅពេលដែលលោកឡើងជណ្តើរយន្តហោះនៅឯមូលដ្ឋាន Joint Base Andrews ក្នុងរដ្ឋ Maryland។

ប្រធានាធិបតីវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិករូបនេះ បានព្យាយាមក្រោកឡើងវិញបន្ទាប់ពីការដួល។

This image has an empty alt attribute; its file name is b799355b-5dab-4057-b5d7-da8db0ef38a9_1920x1080-1-1024x576.jpg

នៅពេលចូលក្នុងយន្តហោះ អនុលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់ក្រុមអ្នកកាសែតថា លោកមានសុខភាពល្អ១០០ភាគរយ ហើយត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុង Atlanta។

លោកស្រីក៏បាននិយាយផងដែរថា “ខ្យល់នៅខាងក្រៅល្អណាស់។ វាមានខ្យល់ខ្លាំង។ ខ្ញុំស្ទើរតែមិនអាចឡើងជណ្តើរដោយខ្លួនឯងបាន”។

This image has an empty alt attribute; its file name is skynews-joe-biden-air-force-one_5310797-1-1024x576.jpg

ខ្យល់គឺមានល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង នៅឯមូលដ្ឋាន Joint Base Andrews ខណៈពេលដែលលោកប្រធានាធិបតីកំពុងឡើងជិះយន្តហោះ។

គួរបញ្ជាក់ថា លោកនិងអនុប្រធានាធិបតីលោកស្រី Kamala Harris កំពុងធ្វើដំណើរទៅកាន់ទីក្រុង Atlanta នៃរដ្ឋ Georgia ដើម្បីជួបសហគមន៍ដែលរងគ្រោះដោយការបាញ់ប្រហារកាលពីថ្ងៃពុធ ដែលបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់៕

This image has an empty alt attribute; its file name is maxresdefault-5-1024x576.jpg

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Joe Biden ជំពប់ជើងដួលច្រើនដង ខណៈពេលឡើងយន្តហោះប្រធានាធិបតី (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services