ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ទោះអាមេរិក ឲ្យជំនួយក៏អ៊ុយក្រែន មិនអាចរស់ដែរ បើគ្មានកិច្ចព្រមព្រៀងសន្តិភាព
ក្នុងបទសម្ភាសជាមួយ កម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យនិងយកមកចុះផ្សាយនៅថ្ងៃចន្ទដោយសារព័ត៌មាន Kyiv Independent, លោកត្រាំ ហ៊ាននិយាយថា បើគ្មានកិច្ចព្រមព្រៀងសន្តិភាពទេនោះ អ៊ុយក្រែននឹងមិនរស់ឡើយក្នុងការវាយលុករបស់រុស្ស៊ី ទោះអាមេរិកផ្តល់ជំនួយយោធាឲ្យក៏ដោយ។

ប្រមុខសេតវិមាន ឆ្លើយតបបែបនេះទៅសំណួររបស់ពិធីការិនី Maria Bartiromo ដែលចោទសួរពាក់ព័ន្ធសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីប៉ូឡូញ Andrezj Duda ដែលលើកឡើងថា អ៊ុយក្រែននឹងស្លាប់បើអាមេរិកឈប់គាំទ្រ។ លោក ត្រាំ និយាយថា យ៉ាងណា ក៏អ៊ុយក្រែនមិនអាចរស់បានដែរ! យើងមានចំណុចខ្សោយជាមួយរុស្ស៊ី សង្គ្រាមបានកើតឡើងទៅហើយ។
សម្តីលោក ត្រាំ កើតឡើងចំពេលស្ថានការណ៍ក្នុងតំបន់កាន់តែក្តៅគគុក ដោយថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានដណ្តើមយកភូមិជាច្រើននៅតំបន់ Kursk មកវិញ ក្នុងគោលបំណងឡោមព័ទ្ធកងទ័ពអ៊ុយក្រែននៅទីក្រុង Sudzha។

រឿងនេះទៀតសោតកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ប្រកាសផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ជាពិសេសគឺឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីតែម្តង ដ្បិតថា ព័ត៌មានចុងក្រោយនេះ គេឃើញថា លោកត្រាំ បានព្រលយពាក្យចង់ បើកការចែករំលែកព័ត៌មានសម្ងាត់ទៅទីក្រុងកៀវ ឡើងវិញក៏ដោយ ប៉ុន្តែគេមិនទាន់ប្រាកដទេ ត្រូវរង់ចាំមើលជាបន្តសិន។
ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ផងដែរថា លោកជាមនុស្សតែម្នាក់គត់ ដែលរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ជាប់លាប់បំផុត ជាងនរណាទាំងអស់។

សូមបញ្ជាក់ថា មន្ត្រីអ៊ុយក្រែននិងអាមេរិក នឹងជួបពិភាក្សាគ្នាក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះ ក្នុងគោលបំណងរកដំណោះស្រាយឈានទៅដល់ការបញ្ចប់ជម្លោះជាមួយរុស្ស៊ី និងឈានដល់កិច្ចព្រមព្រៀងរ៉ែកម្ររវាងទីក្រុងកៀវនិងវ៉ាស៊ីនតោន។
ដំបូងឡើយ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី គ្រោងចូលរួមកិច្ចប្រជុំនេះប៉ុន្តែក្រោយក៏លេចឮព័ត៌មានថា លោកដកខ្លួនចេញវិញ ទុកឲ្យមន្ត្រីអ៊ុយក្រែនពិភាក្សាជំនួស ខណៈភាគីអាមេរិកឯណោះ នឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេស Marco Rubio និងមន្ត្រីជាន់ខ្ពស់អាមេរិក ផ្សេងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


