ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងបញ្ជាក់ពីស្ថានភាពលោក Putin ក្រោយផ្ទុះព័ត៌មានអំពីផែនការលាលែងតំណែង
អ្នកនាំពាក្យវិមានក្រឹមឡាំងបានបដិសេធរបាយការណ៍នៅក្នុងកាសែតអង់គ្លេស The Sun ដែលបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងលាលែងពីតំណែងនៅដើមឆ្នាំក្រោយនេះដោយសារបញ្ហាសុខភាព។
ជាការឆ្លើយតបទៅនឹងសំនួរអំពីអត្ថបទនេះ លោក Dmitry Peskov បាននិយាយថា លោក Putin គ្មានផែនការលាលែងពីតំណែងទេ។
លោក Peskov និយាយថា “ទេ។ គាត់មានសុខភាពល្អណាស់”។
កាសែត The Sun បានរាយការណ៍ថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក Putin អាយុ៦៨ឆ្នាំកំពុងបង្ហាញពីរោគសញ្ញាដែលអាចកើតមានជំងឺ Parkinson។
កាសែតនេះអះអាងថា មិត្តស្រីរបស់គាត់គឺលោកស្រី Alina Kabaeva ក៏ដូចជាកូនស្រីទាំងពីររបស់គាត់ផងដែរកំពុងតែអង្វរករឲ្យគាត់លាឈប់ពីតំណែង។
វីដេអូដែលបង្ហាញពីជើងរបស់បុរសអាយុ៦៨ឆ្នាំរូបនេះញ័រខណៈពេលដែលគាត់កាន់កៅអីបានបង្កឲ្យមានការសង្ស័យអំពីសុខភាពរបស់គាត់។
ក្រុមអ្នកវិភាគបានប្រាប់កាសែត The Sun ថា នៅក្នុងឃ្លីបថ្មី ដៃរបស់គាត់បានកាន់ប៊ិចប៉ុន្តែមានសភាពញ័រនិងពែងមួយពោរពេញទៅដោយថ្នាំបំបាត់ការឈឺចាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង