Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joe Biden នៅតែមានទំនុកចិត្តថានឹងឈ្នះការបោះឆ្នោត

បានផុស

នៅ

បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បានបញ្ចប់សុន្ទរកថារយៈពេលប្រហែល ៧ នាទីដោយពាក្យចុងក្រោយរបស់គាត់បាននិយាយថា “សូមព្រះប្រទានពរដល់អ្នក ហើយសូមឲ្យព្រះប្រទានពរដល់កងទ័ពរបស់យើង” ។

សារនេះគឺជាការជឿជាក់មួយថាគាត់នឹងឈ្នះតំណែងប្រធានាធិបតី ។ លោក Joe ប្រកាន់ជំហរឈ្នះការបោះឆ្នោតដោយពិពណ៌នាអំពីអាទិភាពរបស់គាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា សន្លឹកឆ្នោត ៧៤ លានសន្លឹកសម្រាប់គាត់ និងលោកស្រី Kamala Harris នឹងផ្តល់ឲ្យពួកគេនូវអាណត្តិប្រធានាធិបតីដើម្បីដោះស្រាយជំងឺកូវីដ ១៩ សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការរើសអើងជាតិសាសន៍ជាដើម ។

ជាចុងក្រោយមួយទៀតលោកក៏នៅតែជំរុញឲ្យមានការអត់ធ្មត់ និងការជឿទុកចិត្តលើប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ។ លោកបាននិយាយថា “យើងកំពុងបញ្ជាក់ម្តងទៀតនូវអ្វីដែលយើងបានបង្ហាញអស់រយៈពេល ២៤៤ ឆ្នាំនៅក្នុងប្រទេសនេះគឺដំណើរការលទ្ធិប្រជាធិបតេយ្យ ។ សន្លឹកឆ្នោតរបស់អ្នកនឹងត្រូវបានរាប់ ។ ខ្ញុំមិនខ្វល់ថាតើមនុស្សព្យាយាមបញ្ឈប់វាយ៉ាងដូចម្តេចទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម