Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចចរចានុយក្លេអ៊ែរ​ជុំទីបួន​រវាង​អាមេរិក-អ៊ីរ៉ង់​ ត្រូវ​បាន​ពន្យារពេល

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​ Reuters ការចរចានុយក្លេអ៊ែរជុំទីបួន​រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែល​ដំបូង​ឡើយ​គ្រោងធ្វើឡើង​នៅថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២៥នៅទីក្រុងរ៉ូម ត្រូវបានពន្យារពេល។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេស​ប្រទេស​អូម៉ង់​លោក Badr al-Busaidi ដែលកំពុងសម្រុះសម្រួលការពិភាក្សានោះ បានលើកឡើងពី«ហេតុផលខាងភស្តុភារ» សម្រាប់ការពន្យារពេលនេះ ដោយបញ្ជាក់ថា កាលបរិច្ឆេទថ្មីនឹងត្រូវបានប្រកាសនៅពេលដែល​ភាគី​ទាំង​ពីរ​បានព្រមព្រៀងគ្នា​ជាថ្មី។

ទោះ​ជា​យ៉ាង​ណា ការ​ពន្យារ​ពេល​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​កើត​ឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​​អ៊ីរ៉ង់ និង​អាមេរិក។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាន​ប្រាប់​ Reuters កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ឧសភា​ថា កាលបរិច្ឆេទថ្មីនឹងត្រូវបានកំណត់«អាស្រ័យលើវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក» ដោយ​បន្ថែម​ថា៖ «ការដាក់ទណ្ឌកម្មរបស់​អាមេរិកលើអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចានុយក្លេអ៊ែរគឺមិនជួយភាគីក្នុងការដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូតទេ»។

បញ្ហា​រវាង​ភាគី​ទាំង​ពីរ​កាន់​តែ​ស្មុគស្មាញ បន្ទាប់​ពី​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី​១​ខែឧសភាថា ប្រទេសណាដែលទិញប្រេង ឬផលិតផលគីមីឥន្ធនៈ​របស់​អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម ដែលជាវិធានការជាពិសេសផ្តោតលើប្រទេសចិន ដែលជាអតិថិជនប្រេងចម្បងរបស់អ៊ីរ៉ង់។ ការ​ប្រកាស​របស់​លោក ត្រាំ ​ធ្វើ​​ឡើង​បន្ទាប់​ពី​មាន​ការ​​ព្រមាន​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Pete Hegseth លើ​​អ៊ីរ៉ង់​ជុំវិញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​ប្រទេស​យេម៉ែន។

សូម​បញ្ជាក់​ថា កិច្ច​ចរចានាពេល​ថ្មីៗ​នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការស្ដារ​​ទំនាក់ទំនង​ការទូត​ឡើងវិញ​ បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ​២០១៥ (JCPOA)។ កិច្ចចរចា​បីជុំដំបូង នៅ​រដ្ឋធានី​​វីយែន ដូហា និង​ម៉ាស្កាត បានផ្តោតទៅលើកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ការ​ដក​ទណ្ឌកម្ម និងកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយអធិការកិច្ចនុយក្លេអ៊ែរអន្តរជាតិ។ ខណៈ​មាន​ការ​រីក​ចម្រើន​ខ្លះ ភាគី​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​​អំពី​​ការ​ធ្វើ​​ឲ្យ​កិច្ចចរចា​​ជាប់គាំង។

អ៊ីរ៉ង់​ទទូច​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​លក្ខណៈ​​សន្តិភាព និង​ស្វែងរក​ការ​ដក​ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​អាមេរិក ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់​ចុះ។ យ៉ាង​ណា​មិញ អាមេរិក​កំពុង​​ស្នើ​ឲ្យ​អ៊ីរ៉ង់​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​កម្មវិធី​នុយក្លេអ៊ែរ ហើយ​បង្ហាញ​​ឲ្យ​ពិភពលោក​មើលឃើញថា ខ្លួន​មិន​ព្យាយាម​បង្កើត​អាវុធ​នុយក្លេអ៊ែរនោះ​ឡើយ៕

ដោយ៖ ឈាង

ចុចអាន៖ ប្រទេស​ចំនួន​បី គំរាម​ដាក់ទណ្ឌកម្ម បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​បរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែល ផ្តាច់ជីវិតមន្ត្រីចារកម្មកំពូលៗអ៊ីរ៉ង់៣នាក់ទៀត ខណៈមនុស្សស្លាប់ត្រឹម៣ថ្ងៃ កើនដល់ជាង២០០នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម