ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជូននាវាពិឃាត USS Milius ទៅជិតប្រទេសអ៊ីរ៉ង់ ចំពេលមានភាពតានតឹង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsmax កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានដាក់ពង្រាយឡើងវិញនូវនាវាពិឃាត USS Milius ដែលជានាវាបំពាក់ប្រព័ន្ធមីស៊ីលប្រយុទ្ធ Aegis ទៅកាន់តំបន់មជ្ឈិមបូព៌ាក្បែរប្រទេសអ៊ីរ៉ង់។

សកម្មភាពយុទ្ធសាស្ត្រនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងតេហេរ៉ង់។
ពីមុន នាវា USS Milius បានឈរជើងនៅប៉ាស៊ីហ្វិកខាងលិច ហើយឥឡូវនេះបានចូលរួមជាមួយក្រុមនាវាផ្ទកយន្តហោះចម្បាំង USS Carl Vinson ដែលប្រតិបត្តិការនៅក្នុងដែនទឹកមជ្ឈិមបូព៌ា។ ការដាក់ពង្រាយនេះ ស្របតាមជំហរកាន់តែរឹងមាំរបស់អាមេរិក ដើម្បីទប់ស្កាត់ការឈ្លានពានរបស់អ៊ីរ៉ង់ និងគាំទ្រប្រតិបត្តិការដែលកំពុងបន្តប្រឆាំងនឹងក្រុមហ៊ូធី ដែលជាក្រុមឧទ្ទាមមានការគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។
ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានពង្រីកការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Harry S. Truman និងក្រុមវាយប្រហារនៅក្នុងតំបន់។ នាវា Truman កំពុងប្រតិបត្តិការនៅសមុទ្រក្រហម ខណៈនាវា USS Carl Vinson ឈរជើងនៅឈូងសមុទ្រអេឌែន។ ការដាក់ពង្រាយទាំងនេះគាំទ្រដល់ការបន្តប្រតិបត្តិការយោធាប្រឆាំង និងរារាំងក្រុមហ៊ូធី ដែលបានកំណត់គោលដៅលើនាវាចរណ៍នៅសមុទ្រក្រហម។
អាមេរិកបាននិងកំពុងធ្វើការវាយប្រហារតាមអាកាសជារៀងរាល់ថ្ងៃក្រោមប្រតិបត្តិការ«Rough Rider» ចាប់តាំងពីថ្ងៃទី១៥ខែមីនា ដោយផ្តោតលើទីតាំងក្រុមហ៊ូធី។ ប្រតិបត្តិការនេះ ត្រូវបានគេរាយការណ៍ថាបានវាយប្រហារលើគោលដៅជាង ១ ០០០ទីតាំង ដែលមានគោលបំណងបង្ក្រាបការគំរាមកំហែងរបស់ហ៊ូធី ចំពោះពាណិជ្ជកម្មដែនសមុទ្រ។
សូមបញ្ជាក់ថា មន្ទីរបញ្ចកោណ បានពង្រឹងវត្តមានរបស់អាមេរិកនៅក្នុងតំបន់ ជុំវិញភាពតានតឹងដើម្បីឈានដល់កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងត្រូវរងការវាយប្រហារ បើកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ទីក្រុងតេហេរ៉ង់ពីការទទួលបានអាវុធប្រល័យលោកបរាជ័យ៕
ប្រែសម្រួល៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ បញ្ចេញមីស៊ីលបាលិស្ទិកថ្មី ចំពេលភាពតានតឹងជាមួយអ៊ីស្រាអែលកើនឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


