ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បញ្ចេញមីស៊ីលបាលិស្ទិកថ្មី ចំពេលភាពតានតឹងជាមួយអ៊ីស្រាអែលកើនឡើង
កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥ ក្រសួងការពារជាតិរបស់អ៊ីរ៉ង់ បានបញ្ចេញមីស៊ីលបាលិស្ទិកថ្មីប្រើឥន្ធនៈរឹង ហៅថា «Qassem Basir» ដែលអាចបាញ់ក្នុងរយៈចម្ងាយយ៉ាងហោចណាស់ ១ ២០០គីឡូម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានឲ្យដឹងថា មីស៊ីលថ្មីនេះ បំពាក់បច្ចេកវិទ្យាទំនើបមានភាពបត់បែនខ្ពស់ ហើយអាចឆ្លងផុតខែលការពារអាកាសកម្រិតខ្ពស់ដូចជា THAAD និង Patriot របស់សហរដ្ឋអាមេរិក។
អ៊ីរ៉ង់ បានបញ្ជាក់ថា មីស៊ីលនេះត្រូវបានសាកល្បងលើកចុងក្រោយកាលពីថ្ងៃទី១៧ខែមេសា មានសមត្ថភាពអាចកំណត់អត្តសញ្ញាណ និងវាយប្រហារគោលដៅត្រឹមត្រូវច្បាស់លាស់ល្អ ដោយមិនពឹងផ្អែកលើប្រព័ន្ធ GPS។ ការអភិវឌ្ឍនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការជំរុញបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន ជាពិសេសក្នុងការជំរុញឥន្ធនៈរឹង ដែលអនុញ្ញាតឲ្យមានការដាក់ពង្រាយ និងបង្កើនការចល័តខ្លួនលឿនជាងមុន។
ការបង្ហាញមីស៊ីលរបស់អ៊ីរ៉ង់នេះ ធ្វើឡើងស្របពេលភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីសំណាក់ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន សំដៅទៅជិតអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល។ ខណៈពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចាត់ទុកការវាយប្រហារនេះថាមានការបញ្ជាដោយផ្ទាល់ពីអ៊ីរ៉ង់ លោក Nasirzadeh បានបដិសេធការជាប់ពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ថាក្រុមហ៊ូធីបានធ្វើប្រតិបត្តិការដោយឯករាជ្យ ពោលគឺអ៊ីរ៉ង់មិនបានបញ្ជាពីក្រោយខ្នងឡើយ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានព្រមានថា ទីក្រុងតេហេរ៉ង់នឹងវាយប្រហារបកវិញ បើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលហ៊ានវាយប្រហារប្រទេសរបស់លោកមុន៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ព្រមានថាមិនឈរនៅស្ងៀម បន្ទាប់ពីការគំរាមរបស់អ៊ីស្រាអែល ជុំវិញការវាយប្រហារដោយមីស៊ីលហ៊ូធី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


