Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ២៣ប្រទេសគាំទ្របង្កើតសន្ធិសញ្ញាជំងឺឆ្លងបង្ការភាពអាសន្នអនាគត

បានផុស

នៅ

មេ​ដឹក​នាំ​​ប្រទេស​ចំនួន​២៣​ និង​អង្គការ​សុខភាព​ពិភព​លោក (WHO) នៅ​ថ្ងៃ​​អង្គារ​នេះ​បាន​គាំទ្រ​គំនិត​មួយ​ដើម្បី​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​​​ដែល​​នឹង​ជួយ​ពិភព​លោក​ឲ្យ​ដោះ​ស្រាយ​បញ្ហា​សុខភាព​បន្ទាន់​ពេល​អនាគត​ដូច​ជា​ជំងឺ​ឆ្លង​កូវីដ-១៩​ជា​ដើម​ដែល​កំពុង​វាយ​ប្រហារ​ពិភព​លោក។

គំនិត​នៃ​​សន្ធិសញ្ញា​​​​​ដែល​​​នឹង​ធានា​​​​នូវ​ការ​ទទួល​បាន​ប្រកប​ដោយ​​ស្មើភាព និង​ជា​សកល​​​ចំពោះ​​វ៉ាក់សាំង​ ឱសថ និង​រោគ​វិនិច្ឆ័យ​សម្រាប់​ជំងឺ​ឆ្លង​ត្រូវ​បាន​លើក​ឡើង​ដោយ​​ប្រធាន​​​ថ្នាក់​ដឹក​នាំ​សហភាព​អឺរ៉ុបលោក Charles Michel ក្នុង​កិច្ច​ប្រជុំកំពូល​​ G20 កាល​ពី​ខែ​វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​អង្គារ​នេះ គំនិត​ផ្តួច​ផ្តើម​​នោះ​​ទទួល​បាន​ការ​គាំទ្រ​ពី​មេដឹក​នាំ​នៃ​បណ្តាល​ប្រទេសហ្វីជី ពរទុយហ្គាល់ រ៉ូម៉ានី អង់គ្លេស រវ៉ាន់ដា កេនយ៉ា បារាំង អាល្លឺម៉ង់ ក្រិក កូរ៉េ ឈីលី កូស្តារីកា អាល់បានី អាហ្វ្រិក​ខាង​ត្បូង ទ្រីនីដាដនិង​តួបាហ្គោ ហូឡង់ ទុយនីស៊ី សេណេហ្គាល់ អេស្ប៉ាញ ន័រវែស ស៊ែប ឥណ្ឌូណេស៊ី អ៊ុយក្រែន និង​អង្គការសុខភាព​ពិភព​លោក។

មេដឹក​នាំ​បាន​សរសេរ​​នៅ​ក្នុង​អត្ថបទ​​រួម​មួយ​​នៅក្នុង​កាសែត​ធំ​ៗ​ថា ៖«នឹង​មាន​រោគ​ឆ្លង​​ និង​បញ្ហា​សុខភាព​អាសន្ន​ធំ​ៗ​ផ្សេង​ទៀត។ គ្មាន​រដ្ឋាភិបាល ឬ​ទី​ភ្នាក់​ងារ​ពហុ​ភាគី​ណា​មួយ​អាច​ដោះ​ស្រាយការ​គំរាម​កំហែង​បែប​នេះ​ម្នាក់​ឯង​បាន​ឡើយ»។

ពួក​គេ​និយាយ​ថា ៖«យើង​ជឿ​ថា ប្រទេស​ទាំង​ឡាយ​​គួរ​ធ្វើ​ការ​រួម​គ្នា​ឆ្ពោះ​ទៅសន្ធិសញ្ញា​អន្តរជាតិ​ថ្មី​មួយ​សម្រាប់​ការ​ត្រៀម និង​ឆ្លើយ​តបជំងឺ​ឆ្លង»។​

គោល​បំណង​សំខាន់​នៃ​សន្ធិសសញ្ញា​​បែប​​នេះ​​គឺ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ពិភព​លោក​ចំពោះ​ជំងឺ​ឆ្លង​នា​ពេល​អនាគត​តាម​រយៈ​ប្រព័ន្ធប្រុង​ប្រយ័ត្ន​ប្រសើ​ជាង​មុន ការ​ចែក​រំលែក​ទិន្នន័យ ការ​ស្រាវ​ជ្រាវ ​ការ​ផលិត ការ​ចែក​ចាយ​វ៉ាក់សាំង ឱសថ រោគវិនិច្ឆ័យ និង​ឧបករណ៍​ការពារ​ខ្លួន។

សន្ធិសញ្ញា​​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា សុខភាព​មនុស្ស​ជាតិ សត្វ និង​ភព​ផែន​ដីគឺ​មាន​ទំនាក់​ទំនង​​គ្នា​​ទាំង​អស់ ហើយ​​គួរ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា តម្លាភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ជាសកល។

មេ​ដឹក​នាំ​បាន​សរសេរ​ថា ៖«ជឿ​ជាក់​ថា វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ ដើម្បី​ធានាបាន​ថា ពិភព​លោក​បាន​រៀន​ពី​មេ​រៀន​នៃ​ជំងឺ​កូវីដ-១៩»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ USNews

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម