Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​អ៊ីស្រាអែល​តាមសម្លាប់​សមាជិកក្រុមហាម៉ាស​ចូល​ដល់​ទឹកដី​ស៊ីរី​

បានផុស

នៅ

​​កង​ទ័ព​អាកាស​​អ៊ីស្រាអែល បាន​បើក​ការ​វាយ​ប្រហារ​​មួយ​ទៀត​លើ​ប្រទេស​ស៊ីរី​ភាគ​ខាង​ត្បូង​ដោយ​អះអាង​ថា​ បាន​សម្លាប់​សមាជិក​ក្រុម​ហាម៉ាស​ម្នាក់​នៅ​ក្នុង​តំបន់ Mazraat Beit Jin។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី០៩ខែមិថុនានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះបានបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងពីរនាក់ទៀតរងរបួស ដែលជាការវាយប្រហារចុងក្រោយបង្អស់នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលជាបន្តបន្ទាប់​ចូល​ទៅ​​ក្នុងប្រទេសស៊ីរី បន្ទាប់ពីការទម្លាក់អតីតប្រធានាធិបតី Bashar al-Assad កាលពីខែធ្នូឆ្នាំមុន។

យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី អ៊ីស្រាអែល ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ចំនួន៦១​​លើក​ នៅ​​ក្នុង​ទឹក​ដី​ស៊ីរី​ក្នុង​ឆ្នាំ​នេះ។ ភាពតានតឹងបានកើនឡើងបន្ថែមទៀត បន្ទាប់ពីគ្រាប់រ៉ុក្កែតពីរគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសស៊ីរី ចូលទៅក្នុងទឹកដីអ៊ីស្រាអែលកាលពីដើមសប្តាហ៍នេះ ជាមួយនឹងការទទួលខុសត្រូវដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធដែលមិនសូវស្គាល់ចំនួនពីរ។ ជាការឆ្លើយតប អ៊ីស្រាអែល បានបើកការវាយប្រហារសងសឹក ដោយធ្វើឱ្យស៊ីរីទទួលខុសត្រូវដោយផ្ទាល់។

រដ្ឋមន្ត្រីការបរទេសថ្មីរបស់ស៊ីរីលោក Asaad al-Shaibani បានថ្កោលទោសការវាយប្រហារនេះជាការបង្កហេតុដែលមាន​គោលបំណងធ្វើឱ្យមានអស្ថិរភាពដល់ការស្តារឡើងវិញដ៏ផុយស្រួយរបស់ប្រទេសស៊ីរី។ ទោះបីជាស៊ីរី និងអ៊ីស្រាអែល​​ថ្មីៗ​នេះបានជួបពិភាក្សាដោយប្រយោល ដើម្បីកាត់បន្ថយភាពតានតឹងក៏ដោយ ក៏អ៊ីស្រាអែលនៅតែធ្វើការវាយប្រហារ។ រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ខ្លួនព្រួយបារម្ភអំពីមេដឹកនាំថ្មីរបស់ស៊ីរី គឺលោកប្រធានាធិបតី Ahmed al-Sharaa ហើយហៅគាត់ថាជា «ក្រុមជីហាដ» ។

ទន្ទឹម​នឹង​នេះ ស៊ីរីបានចាប់ផ្តើមជំហានឆ្ពោះទៅរកការធ្វើសមាហរណកម្មទៅក្នុងសហគមន៍អន្តរជាតិឡើងវិញ បន្ទាប់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវបានដកចេញ ដែលនេះជាសញ្ញាបង្ហាញផ្លូវដែលអាចឈានទៅ​ដល់​ការ​កសាង​ឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម