Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោករវល់តែរឿងបោះឆ្នោតនៅអាមេរិក ស្រាប់​តួលេខឆ្លង​កូវីដសរុបកើនលើស ៥០លាននាក់បាត់

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញ ជំងឺកូវីដ ១៩ បាន​ឆ្លង​ដល់​មនុស្ស​ជុំវិញ​ពិភពលោកដល់​ទៅជាង ៥០​លាននាក់​ហើយ។ នេះ​បើ​តាម​ប្រភព​ច្បាស់​ការ​ពី​មន្ត្រីអង្គការសុខភាព​ពិភពលោក WHO ប្រាប់​ទៅ​កាន់ភ្នាក់ងារព័ត៌មាន AFP កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​អ្នក​ឆ្លង​ដែល​បាន​ចុះ​បញ្ជី​ផ្លូវការ​មាន ៥០ ០១០ ៤០០នាក់ ក្នុង​នោះ​ស្លាប់ ១ ២៥១ ៩៨០នាក់ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​ដំបូង​ចេញ​ពី​ប្រទេស​ចិន អំឡុង​ខែ​ធ្នូ ឆ្នាំ២០១៩ មក។

នៅ​ទ្វីប​អឺរ៉ុប ចំនួន​អ្នក​ឆ្លង​សរុបមាន​ដល់​ទៅ ១២,៦លាននាក់ ក្នុង​នោះ​ស្លាប់ ៣០៥ ៧០០នាក់ ខណៈ​ពេលនេះ អឺរ៉ុប​កំពុង​ក្លាយ​ជា​តំបន់​រាតត្បាត​រលក​ទី២ ខ្លាំង​បំផុត​លើ​ពិភពលោក។

កាល​ពី​សប្តាហ៍​មុន ចំនួន​អ្នក​ឆ្លង​កូវីដថ្មីជុំ​វិញ​ពិភពលោក មាន ៣,៩លាននាក់ ខណៈជាង ៥០% ស្មើ​ប្រមាណ ២,១លាននាក់ គឺ​ឆ្លង​នៅ​ក្នុង​ប្រទេស​សរុប​ទាំង ៥២ របស់​ទ្វីប​អឺរ៉ុប។

ត្រឹម​រយៈ​ពេល ៧ថ្ងៃ​ចុងក្រោយ ប្រជាជាតិ​អឺរ៉ុប​​ទាំង​មូល បាន​ចុះ​បញ្ជី​អ្នក​ឆ្លង​ថ្មី​ច្រើន​បំផុត ក្នុង​នោះ​ បារាំង​ មាន​អ្នក​ឆ្លង​ថ្មី ៣៨១ ០០០ករណី អ៊ីតាលី ២២៣ ០០០ករណី ចក្រភពអង់គ្លេស ១៦០ ០០០ករណី ប៉ូឡូញ ១៥៩ ០០០ករណី និង​អេស្ប៉ាញ ១៤៣ ០០០ករណី។

នៅ​សហរដ្ឋ​អាមេរិកឯណេះ​វិញ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូង​ចម្រាស់ បាន​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​ថ្មីកើន​ដល់​ជាង ១សែន​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​អាមេរិក គិត​មក​ទល់​ពេល​នេះ មាន​ករណី​ឆ្លង​កូវីដ​សរុបជាង ១០លាននាក់ ស្លាប់ជាង ២៣៧ ០០០នាក់ ឈរ​នៅ​លេខ​រៀង​ទី ៥ នៃ​បញ្ជី​ប្រទេស​ឆ្លង​ច្រើន​បំផុត​លើ​លោក។

តួលេខ​ឆ្លង​ថ្មី​សម្រាប់​សប្តាហ៍​ចុងក្រោយ អំឡុង​ពេល​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត គឺ​ខ្ពស់​ជាង​សប្តាហ៍​មុនដល់ទៅ ៣៦% គឺ​កើន​ពី ៥៤២ ០០០ករណី ឡើង​មក​ដល់ ៧៣៨ ០០០ករណី។

ក្រៅ​ពីអឺរ៉ុប ទ្វីប​អាមេរិក​ឡាទីន និង​តំបន់​ការ៉ាបៀន ក៏​កំពុង​ធ្ងន់ធ្ងរខ្លាំងជាមួយ​តួលេខ​ឆ្លង​សរុបជាង ១១,៦លាននាក់ ក្នុង​នោះ​ស្លាប់ ៤១១ ៧០០នាក់ ខណៈ​អាស៊ី ឆ្លង​សរុប ១១លាននាក់ ស្លាប់ ១៧៧ ០០០នាក់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម