Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ត្រៀមរៀបចំហ្គេមធ្វើសង្គ្រាម និងវីដេអូត្រាប់ការវាយប្រហាររបស់ចិន

បានផុស

នៅ

កោះតៃវ៉ាន់នឹងរៀបចំហ្គេមធ្វើសង្គ្រាម និងវីដេអូជួយដោយកុំព្យូទ័រត្រាប់ការវាយប្រហាររបស់ចិនមកលើខ្លួនរយៈពេល ៨ ថ្ងៃក្នុងខែនេះ ។ នេះបើយោងតាមក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសចិនបាននិយាយថា នាវាដឹកយន្តហោះមួយគ្រឿងកំពុងធ្វើសមយុទ្ធនៅក្បែរកោះនេះ ហើយថា សមយុទ្ធបែបនេះនឹងក្លាយជាទម្លាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃពុធនេះថា វីដេអូត្រាប់ការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ ខែមេសា ហើយនឹងបង្កើតជាដំណាក់កាលដំបូងនៃហ្គេមសង្គ្រាមប្រចាំឆ្នាំធំបំផុតរបស់កោះតៃវ៉ាន់ដែលមានឈ្មោះថា សមយុទ្ធ Han Kuang ខណៈដំណាក់កាលទី ២ ដែលនឹងរួមបញ្ចូលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនឹងត្រូវធ្វើឡើងនៅខែកក្កដា ។

ដំណាក់កាលទី ២ នៃហ្គេមសង្គ្រាមរបស់កោះតៃវ៉ាន់នេះរួមមានការប្រមូលកងទាហានបម្រុងចំនួន ៨,០០០ នាក់ឲ្យចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត ប្រឆាំងនឹងការចុះចតរបស់យន្តហោះ និងការជួយសង្គ្រោះអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរអំឡុងការធ្វើសមយុទ្ធ ។

ទន្ទឹមនោះលោកឧត្តមសេនីយ៍ឯក Liu Yu-Ping បានប្រាប់អ្នកយកព័ត៌មានថា សមយុទ្ធនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការគំរាមកំហែងដ៏ខ្លាំងក្លាបំផុតរបស់សត្រូវដោយធ្វើត្រាប់តាមសេណារីយ៉ូដែលអាចកើតមានទាំងអស់លើការឈ្លានពានរបស់សត្រូវនៅលើកោះតៃវ៉ាន់ ។

លោកបាននិយាយថា ការធ្វើសមយុទ្ធនេះនឹងប្រើប្រព័ន្ធត្រាប់រួម JTLS ហើយនឹងដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ ។

គួរបញ្ជាក់ថា បញ្ហានេះកើតឡើង បន្ទាប់ពីកងទ័ពជើងទឹកចិនបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមនាវាដឹកយន្តហោះចិនកំពុងធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ហើយសមយុទ្ធបែបនេះនឹងក្លាយជាសមយុទ្ធជាប្រចាំដែលបង្ហាញពីភាពតានតឹងកាន់តែកើនឡើងបន្ថែមទៀត ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ មិនធម្មតា! យន្តហោះយោធា ចិន ច្រើនបំផុតមិនធ្លាប់មាន ២០ គ្រឿងចូលទៅកោះតៃវ៉ាន់

ចុចអាន ៖ តៃវ៉ាន់ ចាប់ផ្តើមផលិតមីស៊ីលរយៈចម្ងាយឆ្ងាយច្រើនគ្រាប់ ទុកវាយបកសត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម