ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Jay Chou ចាញ់ល្បែង ដល់ថ្នាក់បញ្ចាំផ្ទះ និងយន្តហោះឯកជន
កាលពីថ្ងៃទី ១១ ខែមីនា ទីភ្នាក់ងារស៊ើបអង្កេតហិរញ្ញវត្ថុអន្តរជាតិ Globa Financial Watch បានប្រកាសថា កំពូលតារាចិនម្នាក់ បានចំណាយប្រាក់ជាង ១ ពាន់លានយន់ (១៣៧លានដុល្លារ) ក្នុងរយៈពេល ៧ ថ្ងៃនៃការលេងល្បែងនៅទីក្រុងម៉ាកាវ។
មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះបានផ្ទេរប្រាក់ចំនួន ៨៦០ លានយ័ន (១១៨លានដុល្លារ) ក្នុងប្រតិបត្តិការចំនួន ១៧ ទៅកាន់កាស៊ីណូតាមរយៈក្រុមហ៊ុនបរទេស។ ជាមួយគ្នានោះ គាត់បានប្តូរសាច់ប្រាក់ហុងកុងចំនួន ១៧០ លានដុល្លារទៀត ដើម្បីលេងល្បែងស៊ីសង។
គាត់ក៏ត្រូវបង្ខំចិត្តបញ្ចាំផ្ទះវីឡាពីរនៅទីក្រុងប៉េកាំង ដែលជាអាផាតមិនប្រណិតក្នុងទីក្រុងសៀងហៃ ហើយយន្តហោះឯកជនក៏ត្រូវបានតុលាការបិទត្រាដាក់ដម្រាមផងដែរ។ ក្រោយមក នៅថ្ងៃទី ១០ ខែមីនា ម៉ាកយីហោពាក់ព័ន្ធចំនួន ៥ បានប្រកាសពីការបញ្ចប់កិច្ចសន្យារបស់ពួកគេ ជាមួយតារាប្រុសវ័យ ៤៦ឆ្នាំភ្លាមៗ។
ទោះបីជាយ៉ាងណា ក្រោយលេចឮដំណឹងនេះ មានប្រភពជាច្រើនបាននិយាយថា តារាប្រុសដែលបានលើកឡើងក្នុងអត្ថបទនោះគឺតារាចម្រៀង Jay Chou។
ក្នុងឆ្នាំ ២០១០ ស្តេចប៉ុបអាស៊ីក៏បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជុំវិញបំណុលនៅក្នុងកាស៊ីណូក្នុងប្រទេសសិង្ហបុរី ហើយក្រោយមក នៅក្នុងខែតុលា ឆ្នាំ ២០២៤ លោក Jay Chou ស្រាប់តែលេចឮនូវពាក្យចចាមអារ៉ាមថា បានចាយប្រាក់ ២ ពាន់លានយ័ន(២៧៥លានដុល្លារ)។
ប្រភពមួយផ្សេងទៀតបានបន្ថែមថា Jay Chou ញៀននឹងការលេងល្បែងស៊ីសង ពេលគាត់រំភើប គាត់ចំណាយលុយមិនគ្រប់ ហើយសូម្បីតែជំនួយការ និងមិត្តភ័ក្តិក៏មិនអាចឃាត់គាត់បានដែរ។
យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិថា កាលដែលតារាប្រុសអាចបញ្ចាំផ្ទះបាន ៣ ខ្នង និងយន្តហោះឯកជន ១ នោះ គឺកម្រមានណាស់នៅក្នុងពិភព Cbiz វាត្រូវតែជាតារាលំដាប់កំពូលដូចជា Jay Chou ជាដើម។ជាពិសេស ព័ត៌មានដែលថាលោកបានចាយលុយរាប់ពាន់លានដុល្លារ បានធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំង។ បច្ចុប្បន្នតារាចម្រៀងប្រុសលំដាប់ A នៅមិនទាន់ឆ្លើយតបចំពោះរឿងនេះនៅឡើយទេ។
Jay Chou កើតនៅឆ្នាំ ១៩៧៩ និងជាតារាចម្រៀងតៃវ៉ាន់ដ៏ល្បីល្បាញ អ្នកនិពន្ធបទចម្រៀង ផលិតករតន្ត្រី និងជាតារាសម្តែង។ គាត់ត្រូវបានគេស្គាល់ថាជាស្តេចប៉ុបអាស៊ី ដោយសារបទចម្រៀងដ៏ពេញនិយមដូចជា A Dandelion’s Promise និង Secret ជាដើម។
Jay Chou គឺជាសិល្បករដែលទាញយកច្រើនជាងគេលំដាប់ទី៣ របស់ពិភពលោកក្នុងឆ្នាំ ២០១០ ដោយលក់បានជាង ៣០ លានអាល់ប៊ុមគិតត្រឹមឆ្នាំ ២០១៧ ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ គាត់គឺជាតារាដែលមានជាងគេបំផុតនៅក្នុងកម្មវិធីកម្សាន្តរបស់ចិន។ ក្នុងឆ្នាំ ២០១៥ លោកបានរៀបការជាមួយតារាសម្ដែង និងជាតារាបង្ហាញម៉ូដ Hannah Quinlivan ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូន៣នាក់ក្នុងបន្ទុក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញខ្លួននៅប៉ារីស Ruby Lin ត្រូវគេប្រៀបសម្រស់ និងចំអកឲ្យថា មិនស្អាតដូច Shu Qi
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


