វ៉ាក់សាំង ជួយសង្គ្រោះជីវិតមនុស្សវ័យចំណាស់ជាង ១០ម៉ឺននាក់ពីកូវីដនៅ អង់គ្លេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង ជួយសង្គ្រោះជីវិតមនុស្សវ័យចំណាស់ជាង ១០ម៉ឺននាក់ពីជំងឺកូវីដ-១៩នៅ អង់គ្លេស

បានផុស

នៅ

ការវិភាគថ្មីមួយបានបង្ហាញថា វ៉ាក់សាំងជំងឺកូវីដ-១៩ បានការពារការស្លាប់របស់មនុស្សវ័យចំណាស់ប្រហែល ១០,៤០០នាក់នៅក្នុងប្រទេសអង់គ្លេស ចាប់តាំងពីកម្មវិធីចាក់ បានចាប់ផ្តើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខពីទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញពី ជីវិតមនុស្សរាប់ម៉ឺននាក់ត្រូវបានសង្គ្រោះក្នុងចំណោមអ្នកដែលមានអាយុលើសពី៦០ឆ្នាំ ​នារយៈពេល៤ខែមកនេះ។

This image has an empty alt attribute; its file name is 1000x563_cmsv2_41e19253-b8b8-5615-93b5-0a1ddd2ec26b-5291972.jpg

PHE បានប្រៀបធៀបចំនួននៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រឹមចុងខែមីនា ជាមួយនឹងចំនួននៃមនុស្ស អាយុលើស៦០ឆ្នាំរាប់លាននាក់ ដែលមិនបានទទួលថ្នាំបង្ការ។

ពួកគេបានប៉ាន់ប្រមាណថា វ៉ាក់សាំង បានបញ្ឈប់ការស្លាប់មនុស្សអាយុ៨០ឆ្នាំឡើងទៅ ចំនួន៩,១០០នាក់,  មនុស្សអាយុ៧០ដល់៧៩ឆ្នាំចំនួន១,២០០នាក់ និងមនុស្សអាយុ៦០ដល់៦៩ឆ្នាំចំនួន១០០នាក់។

This image has an empty alt attribute; its file name is 5760-1024x768.jpg

យោងតាមការសិក្សាបានឲ្យដឹងថា ប្រទេសអង់គ្លេស មានអត្រាខ្ពស់បំផុតនៃការឆ្លង ការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់ក្នុងខែមករា ប៉ុន្តែចំនួនអ្នកស្លាប់អាចនឹងកាន់តែអាក្រក់ បើគ្មានកម្មវិធីចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ខែធ្នូទេនោះ។

PHE បាននិយាយថា វ៉ាក់សាំងជាង១៥លានដូស ត្រូវបានផ្តល់ឲ្យមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅ នៅក្នុងប្រទេសអង់គ្លេស គិតត្រឹមចុងខែមីនា ដោយការពារការស្លាប់បាន១០,៤០០នាក់ ភាគច្រើនក្នុងចំណោមអ្នកមានអាយុ៨០ឆ្នាំឡើងទៅ។

This image has an empty alt attribute; its file name is FotoJet__30_-1024x576.jpg

មនុស្សជិត១២៧,០០០នាក់ បានស្លាប់ក្នុងរយៈពេល២៨ថ្ងៃ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅចក្រភពអង់គ្លេស។

យុទ្ធនាការចាក់ថ្នាំបង្ការបានបង្កើនល្បឿននៅក្នុងខែមីនា។ ប្រជាជនជិត ៣២លាននាក់នៅទូទាំងចក្រភពអង់គ្លេសបានទទួលវ៉ាក់សាំង១ដូស ខណៈ៦.១លាននាក់ទទួលបាន២ដូស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ WION

ចុចអាន៖ ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ ​គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

គម្រោងសាងសង់ ការដ្ឋានកាត់ជួសជុលផ្លូវជាតិ​លេខ ៧៨-៥ ខេត្តរតនគិរី សម្រេចបាន ៣០​ភាគរយ

កូវីដ-១៩១៤ នាទី មុន

លោកជំទាវ ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នាអនុវត្តឲ្យបាន ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ

ព័ត៌មានជាតិ២២ នាទី មុន

យ៉ាងហោចណាស់ មាន​មនុស្ស១១​នាក់​ កំពុង​សម្រាក​ព្យាបាល និង​៣ទៀត​ស្លាប់ ក្រោយហូបផ្សិត​

កូវីដ-១៩២៣ នាទី មុន

ដំណឹងល្អ! ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ

កូវីដ-១៩២៤ នាទី មុន

ក្រុមហ៊ុន NagaWorld ប្រគល់​គ្រឿងឧបភោគបរិភោគជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services