ព័ត៌មានអន្ដរជាតិ
មេ WHO ថា ប្រទេសដែលមានប្រាក់ចំណូលទាបស្ទើរតែមិនទទួលបានវ៉ាក់សាំងកូវីដ
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសដែលមានប្រាក់ចំណូលទាបទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រឹមតែ ០.២ ភាគរយប៉ុណ្ណោះ ។
នៅក្នុងសិក្ខាសាលារយៈពេល ២ សប្តាហ៍ស្តីពីជំងឺកូវីដ ១៩ លោក Tedros Ghebreyesus បាននិយាយថា ក្នុងចំណោមប្រទេសចំនួន ២២០ ប្រទេស ក្នុងនោះ ១៩៤ ប្រទេសបច្ចុប្បន្នបានចាប់ផ្តើមចាក់វ៉ាក់សាំង ខណៈ ២៦ ប្រទេសមិនទាន់ទទួលការចាក់វ៉ាក់សាំងនៅឡើយទេ ។

ក្នុងចំណោមនោះមាន ៧ នាក់បានទទួលវ៉ាក់សាំងហើយអាចនឹងចាប់ផ្តើមហើយប្រទេស ៥ ទៀតគួរតែទទួលវ៉ាក់សាំងរបស់ពួកគេនៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Tedros បាននិយាយថា “វ៉ាក់សាំងជាង ៧០០ លានដូសត្រូវបានចាក់ទូទាំងពិភពលោក ប៉ុន្តែជាង ៨៧ ភាគរយគឺចាក់សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសមានប្រាក់ចំណូលមធ្យម ខណៈប្រទេសដែលមានប្រាក់ចំណូលទាបទទួលបានតែ ០.២ ភាគរយប៉ុណ្ណោះ” ។

លោកទទួលស្គាល់ថា ប្រទេសភាគច្រើនមិនមានកន្លែងណាដែលអាចចាក់វ៉ាក់សាំងបានគ្រប់គ្រាន់សម្រាប់បុគ្គលិកសុខាភិបាល ឬក្រុមដែលមានហានិភ័យទាំងអស់នោះទេ ។
សរុបមកប្រធាន WHO រូបនេះបន្តថា “នៅតែមានអតុល្យភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងការចែកចាយវ៉ាក់សាំងជាសកល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដំណឹងល្អ! COVAX ផ្ដល់វ៉ាក់សាំងកូវីដ ១០០ លានដូសដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


