Connect with us

សុខភាព

ក្រោយចាក់វ៉ាក់សាំង​រួច តើ​ភាពស៊ាំដែល​ផ្ដល់​ដោយ​ថ្នាំនឹង​នៅ​បានយូរប៉ុនណា?

បានផុស

នៅ

ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ មានសារសំខាន់ណាស់ដល់បុគ្គលម្នាក់ៗដើម្បីអភិវឌ្ឍការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើងប្រឆាំងជាមួយជំងឺ ។ ជាទូទៅកម្រិតនៃអង់ទីគ័រមានការអភិវឌ្ឍន៍ ឬដុះចេញប្រឆាំងជំងឺកូវីដ- ១៩ រយៈពេល ២ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលបានវ៉ាក់សាំងគ្រប់ដូស រាងកាយអាចបង្កើតអង់ទីគ័រការពារវីរុសបានហើយ ប៉ុន្តែចម្ងល់ត្រង់ណេះគឺថា តើ បន្ទាប់ពីចាក់វ៉ាក់សាំង​រួច តើ​ភាពស៊ាំដែល​ផ្ដល់​ដោយ​វ៉ាក់សាំង​ នឹង​នៅ​យូរ​បានប៉ុនណា?

ពាក់ព័ន្ធសំណួរនេះ អង្គការ​ UNICEF បានបកស្រាយថា ភាពស៊ាំនៅបន្តមាន​ជាច្រើន​ខែ ប៉ុន្តែ​គេពុំទាន់ដឹង​ពី​រយៈពេល​ពេញលេញនៃ​ការ​បន្ត​មានភាពស៊ាំ​ដោយសារ​ការ​ចាក់វ៉ាក់សាំង​រួច​នោះទេ។

ដោយហេតុនេះហើយបានជា​សំខាន់ដែលត្រូវ​បន្តអនុវត្តវិធានការ​ការពារ ដូចជា ការពាក់ម៉ាស លាងសម្អាត​ដៃឱ្យបានញឹកញាប់ និង​ការ​រក្សាគម្លាតសុវត្ថិភាព​ជាដើម។ ការ​អនុវត្ត​តាម​វិធានការ​ទាំងនេះ​ ដើម្បីការពារ​ខ្លួន​អ្នក និងអ្នកដទៃទៀត នៅតែ​សំខាន់ក្នុងរយៈពេល​បន្តបន្ទាប់ខាងមុខនេះ។

ចំណុច​ដែលសំខាន់ផងដែរនោះ គឺត្រូវ​ចាំថា ភាព​ស៊ាំអាចការពារ​អ្នកមិន​ឱ្យ​កើត​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ។ យើង​មិនទាន់​ដឹងនៅឡើយទេ ថាតើ​វ៉ាក់សាំងអាច​ការពារមិន​ឱ្យអ្នកណាម្នាក់ឈឺ ជាមួយនឹង​វីរុសដែលបង្កជំងឺកូវីដ-១៩ បានល្អ​កម្រិតណានោះ៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូស​រួច មក​ដឹង​អត្ថប្រយោជន៍​ល្អៗ​ទាំង​នេះ

ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ប្រភេទបាននិងកំពុងអភិវឌ្ឍ​នាពេលបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម