សុខភាព
ជម្រើសអាហារគួរញ៉ាំ និងមិនគួរញ៉ាំក្នុងវិបត្តិកូវីដ-១៩
អាហារមួយចំនួនដែលគួរទិញទុកញ៉ាំក្នុងវិបត្តិកូវីដ-១៩ មានប្រយោជន៍ចំពោះសុខភាពនិងប្រព័ន្ធភាពស៊ាំ ដែលអាហារទាំងនេះ ជាប្រភេទអាហារដែលអង្គការសុខភាពពិភពលោកបានណែនាំ។

ដូចគ្នាដែរ ដើម្បីឲ្យសុខភាពយើងល្អ រឹងមាំ ក្នុងវិបត្តកូវីដ១៩ យើងក៏គួរចៀសវាង ឬកាត់បន្ថយការញ៉ាំអាហារកែច្នៃខ្ពស់ មានជាតិខ្លាញ់ ស្ករ និងអំបិលច្រើនផងដែរ។
អាហារគួរញ៉ាំ
១. បន្លែ និងផ្លែឈើស្រស់
អង្គការសុខភាពពិភពលោកបានណែនាំឲ្យមនុស្សយើងញ៉ាំបន្លែ និងផ្លែឈើយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ។ ផ្លែឈើ ដូចជាទំពាំងបាយជូរ ចេក និងផ្លែប៉ោម។ ក្រៅពីនេះនៅមានបន្លែដូចជាការ៉ុត ស្ពៃក្ដោប ខាត់ណាខៀវ និងផ្កាខាត់ណា។ ដូចគ្នាដែរ ដើម្បីឲ្យអាហារកាន់តែមានរសជាតិ យើងអាចទិញខ្ញី ខ្ទឹមស និងខ្ទឹមបារាំង ជាដើម ដោយរបស់ទាំងនេះសុទ្ធតែជាគ្រឿងផ្សំសម្រាប់អាហារ។
ចំណែកដំឡូងជ្វា ដំឡូងបារាំង និងដំឡូងមី ជាដើម សុទ្ធតែជាអាហារយើងអាចទុកបានយូរ និងអាចមកយមកកែច្នៃជាអាហារសម្រន់បានយ៉ាងឈ្ងុយឆ្ងាញ់ ដោយអាចដុត ស្ងោរ ឬចំហុយ។ អាហារមើមទាំងនេះ សម្បូរដោយជាតិសរសៃ និងម្សៅ។
២.ស៊ុត និងសាច់

ស៊ុតជាប្រភពនៃប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជម្រើសល្អបំផុតនៃការចម្អិនស៊ុតគឺស្ងោរ ល្អជាងចៀន។
ចំណែកសាច់វិញ យើងគួរញ៉ាំសាច់ប្រភេទបសុបក្សី(មាន់ ទា) និង ត្រី ដែលជាទូទៅអាហារទាំងនេះមានកម្រិតខ្លាញ់ទាប និងល្អជាងការញ៉ាំសាច់ក្រហម។
៣. ផឹកទឹកគ្រប់គ្រាន់

ទឹកមានសារសំខាន់ណាស់សម្រាប់ជីវិត។ ទឹកជួយដឹកជញ្ជូនសារធាតុចិញ្ចឹមទៅក្នុងឈាម គ្រប់គ្រងសីតុណ្ហភាពរាងកាយ និងជួយកម្ចាត់កាកសំណល់ពីរាងកាយជាដើម។
ក្នុងដំណាក់កាលយើងនៅតែក្នុងផ្ទះនេះ ក៏យើងគួរផឹកទឹកឲ្យបានចន្លោះពី៨ទៅ១០កែវក្នុងមួយថ្ងៃ។ ការផឹកទឹកជាជម្រើសល្អមួយសម្រាប់សុខភាព តែគ្នាយើងក៏អាចភេសជ្ជៈផ្សេងៗដើម្បីបំពេញជាតិទឹកបន្ថែមដោយមិនមានបន្ថែមជាតិស្ករ ដូចជាទឹកផ្លែឈើ និងតែ។ សម្រាប់កាហ្វេ ក៏គ្នាយើងអាចនៅផឹកបានដូចគ្នា តែកុំផឹកច្រើនពេក។
អាហារមិនគួរញ៉ាំ ឬញ៉ាំតិចតួច
១. អាហារកែច្នៃខ្ពស់

អាហារកែច្នៃ ឬសាច់កែច្នៃ ច្រើនមានជាតិប្រៃ និងមានខ្លាញ់ខ្ពស់។ អាហារទាំងនោះមានដូចជាអាហារ Fast food ផ្សេងៗ ភីហ្សា អាហារបំពង និងឃុកឃី ជាដើម។ ក្រៅពីនេះ អាហារមានជាតិស្ករច្រើន និងអំបិលច្រើន ក៏គួរកាត់បន្ថយដូចគ្នា។
២. ភេសជ្ជៈ និងគ្រឿងស្រវឹង

សម្រាប់អ្នកចូលចិត្តកាហ្វេ គួរកម្រិតការញ៉ាំ កុំញ៉ាំច្រើនពេក។ ការញ៉ាំជាតិកាហ្វេអ៊ីនច្រើន ឬភេសជ្ជៈប៉ូវកម្លាំងច្រើនអាចធ្វើឲ្យយើងបាត់បង់ជាតិទឹកទៅវិញ ហើយក៏អាចរំខានដល់ដំណេកផងដែរ។
ចំពោះគ្រឿងស្រវឹងវិញ កាលណាយើងផឹកច្រើនអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ពិបាកទប់ទល់នឹងរោគឆ្លងផ្សេងៗ ពិសេសវីរុសកូវីដ១៩។ ជាការណែនាំ យើងគួរជៀសវាងផឹកគ្រឿងស្រវឹងពេលយើងមិនអាចទៅណាបាននេះ ពិសេសអ្នកដែលត្រូវធ្វើចត្តាឡីស័ក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន អាចស្លាប់ដោយមហារីក និងជំងឺបេះដូង
ចុចអាន៖ ការស្រាវជ្រាវអះអាងថា ឧស្សាហ៍ហូបផ្សិតអាចកាត់បន្ថយហានិភ័យជំងឺមហារីកបាន ៤៥ ភាគរយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


