Connect with us

សុខភាព

ចង់បានកូនប្រុសស្រីដូចចិត្ត តាមក្បួនពេទ្យគេធ្វើម៉េចខ្លះ?

បានផុស

នៅ

មាន​ប្តី​ប្រពន្ធ​ជាច្រើន​ក្រោយ​រៀបការ​រួច​ចង់​បាន​កូន​ជា​ចំណងដៃ ប៉ុន្តែ​ម្នាក់​ៗ​មិនអាច​បាន​ភេទកូន​តាម​ចិត្ត​ចង់​ឡើយ។ ប្តី​ប្រពន្ធ​ខ្លះ​ខំ​ធ្វើ​តាម​ក្បួន​ធម្មជាតិ​ផង រត់​ទៅ​រក​ពេទ្យ​ប្រឹក្សា​យោបល់​ផង ដើម្បី​បាន​កូន​ស្រី ឬ​ប្រុស តាម​បំណង​ប្រាថ្នា​ខ្លួន។

Free Photo | Young asian pregnant couple making heart sign holding belly.  mom and dad feeling happy smiling peaceful while take care baby, pregnancy  lying on sofa in living room at home .
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​បញ្ហា​នេះ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​លើក​ឡើង​ថា ក្បួន​វេជ្ជសាស្ត្រ​បើ​ចង់​បាន​កូន​ប្រុស កូន​ស្រី​ដូច​ចិត្ត ជា​ទូទៅ​គេ​កំណត់​ទៅ​តាម​មេ​ជីវិត​ញី​ដែល​ធ្លាក់​ចុះ​មក ប៉ុន្តែ​ភាគ​រយ​ហ្នឹង​មិន​ប្រាកដ​ថា ជោគជ័យ ១០០% ទេ តែ​បើ​យើង​ចង់​បាន​កូន​ប្រុស​ស្រី​តាម​ចិត្ត​ចង់​បាន​នោះ គ្រូពេទ្យ​ជំនាញ​នឹង​ធ្វើ DNA។

លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​បន្ត​ថា បច្ចេក​វិទ្យា​ធ្វើ DNA ដោយ​យក​មេជីវិត​ទៅ​វិភាគ តើ​កូន​ស្រី ឬ​កូន​ប្រុស​នេះ ត្រូវ​ចំណាយ​​លុយ​អស់​ច្រើន ហើយ​ក៏​មិន​មាន​ធ្វើ​នៅ​ស្រុក​ខ្មែរ​ដែរ ត្រូវ​ផ្ញើ Sample ទៅ​ក្រៅ​ប្រទេស។ “គេ​យក DNA ទៅ​វិភាគ​អស់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ទៅ គេ​អាច​យក​កូន​ស្រី ឬ​ប្រុស​ដូច​បំណង ចំពោះ​អ្នក​មាន​លទ្ធភាព”

តែ​បើ​យើង​កំណត់​ភេទ​កូន​តាម​បែប​ធម្មជាតិ លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ថា មិន​ប្រាកដ​ជោគជ័យ ១០០% ទេ។ ក្បួន​ធម្មជាតិ ដើម្បី​កំណត់​ភេទ​កូន​ទាំង​នោះ​រួមមាន ពេលវេលា​នៃ​ការ​រួមភេទ បែបបទ​នៃ​ការ​រួមភេទ កត្តា​ទ្វារមាស និង​ចំណី​អាហារ ជាដើម។

រវាង​បុរស និង​ស្ត្រី តើ​អ្នកណា​ជា​អ្នក​កំណត់​ភេទ​កូន?

Premium Photo | Asian pregnant woman and husband laying on the bed while  spending time together

លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បញ្ជាក់​ថា ជា​ទូទៅ​ភាគី​បុរស​ជា​អ្នក​កំណត់​ភេទ​កូន ដោយសារ​តែ​បុរស​មាន​ក្រូម៉ូសូម X និង Y ខណៈ​ស្រ្តី​មាន​តែ​ក្រូម៉ូសូម XX។

លោក​ថា ក្រូម៉ូសូម ឬមេ​ជីវិត​ឈ្មោល​អាច (X ឬ Y) បើ​ក្រូម៉ូសូម (X) ជាមួយ​ក្រូម៉ូសូម​មេ​ជីវិត​ញី (X) ទារក​នឹង​ក្លាយ​ជា​ក្មេង​ស្រី (XX) ។ ប្រសិនបើ​មេជីវិត​ឈ្មោល (Y) ជួប​ជាមួយ​ក្រូម៉ូសូម​មេ​ជីវិត​ញី (X) ទារក​នឹង​ក្លាយ​ជា​កូន​ប្រុស (XY) ។

225 Pregnant Asian Husband And Child Videos and HD Footage - Getty Images

វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា កោសិកា​មេ​ជីវិត (Y-ឈ្មោល) ផ្លាស់ទី​បាន​លឿន ប៉ុន្តែ​វា​ឆាប់​ស្លាប់ អាយុកាល​របស់​វា​គឺ​ប្រហែល ២៤ ម៉ោង។ ចំណែក​កោសិកា​មេ​ជីវិត (X-ញី) ផ្លាស់ទី​យឺត​ៗ ប៉ុន្តែ​អាច​រស់នៅ​បាន​យូរ រហូត​ដល់ ៣-៤ ថ្ងៃ។ ដូច្នេះ​បើ​យើង​បាន​រួមភេទ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បញ្ចេញ​អូវុល ភាគច្រើន​នៃ​កោសិកា​មេ​ជីវិត​ឈ្មោល (Y-Sperm) អាច​នឹង​ស្លាប់​បាត់បង់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ភាគច្រើន​នៃ​កោសិកា​មេ​ជីវិត​ញី (X) មាន​ឱកាស ដើម្បី​បង្ក​កំណើត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការ​របើក​សុក​កូន​មុន​សម្រាល និង​គ្រោះថ្នាក់​ពី​ម្ដាយ​ទៅ​កូន

ចុចអាន៖ សារៈសំខាន់​នៃ​ការសង្គ្រោះ​ទារក​បន្ទាប់ពី​សម្រាល​ភ្លាមៗ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម