​ស្ត្រី​ដែលមាន​ក្រុម​ឈាម​ដក​(-) ប្រឈម​បញ្ហា​អ្វីខ្លះ​ពេល​មាន​ផ្ទៃពោះ​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

​ស្ត្រី​ដែលមាន​ក្រុម​ឈាម​ដក​(-) ប្រឈម​បញ្ហា​អ្វីខ្លះ​ពេល​មាន​ផ្ទៃពោះ​

បានផុស

នៅ

​ជាទូទៅ​នៅពេល​ស្ត្រី​ជា​ម្តាយ​មាន​ក្រុម​ឈាម​ដក​(-) ហើយ​ទារ​កមាន​ក្រុម​ឈាម​បូក​(+), ប្រព័ន្ធ​ភាពស៊ាំ ម្តាយ​អាចបង្កើត អង់ទីករ ប្រឆាំង​និង កោសិកា​របស់​ទារក ប្រសិនបើ​ទារក​ដែល​កំពុង​ពពោះ​នេះ​មិនមែន ជាការ​ពពោះ​កូន​ទីមួយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) កត្តា​ប្រឈមៈ ស្ត្រី​ណាខ្លះ​អាចមាន​បញ្ហា​នេះ​?

​នៅពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ ក្រុម​ឈាម Rhésus (​រេ​ស៊ី​ស​) ត្រូវតែ​ដឹង​។ incompatibilité rhésus កើតមាន​លើ​ស្ត្រី ដែលមាន​ក្រុម​ឈាម​rhésus ដក​( A-,B-,AB-, O-) ហើយ​ទារក​ក្នុង​ផ្ទៃ​មាន​ក្រុម​ឈាម​rhésus បូក​(A+, B+, AB+, O+)!

២) ម្តាយ Rhésus (-) ហើយ ទារក rhésus (+): គន្លឹះ​ងាយ​យល់​៖

​គ្រាប់​ឈាមក្រហម​នៃ​ទារក​ដែលមាន​rhésus (+) នៅលើ​សំបក​មាន​antigène D, រីឯ​ម្តាយ​ដែលមាន​ក្រុម​ឈាម rhésus (-) គឺ​មិនមាន antigène D​នោះទេ​។ ធម្មតា​ក្រោយពេល​សម្រាល​កូន (delivery), ឬ​រលូត​កូន (miscarriage), ឬ​រំលូតកូន (abortion), ឬ​កូនក្រៅស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូលទៅក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ ក៏​ចាប់​បង្កើត​អង់​ទីករ​ហៅថា (agglutinines irrégulières)​។ នៅពេល​ពរ​ពោះ​លើក​ក្រោយ អង់​ទីករ​នេះ​នឹង​ប្រឆាំងនឹង កោសិកា​ទារក​ដែលមាន​antigène D ដែល​ខ្លួន​ម្តាយ​គិតថា​ជា​របស់​ចម្លែក​។ ទារក​ប្រឈម​នឹង​ការខូចខាត​គ្រាប់ ឈាមក្រហម (anémie hémolytique )​ដែល​ធ្វើ​ឲ្យ​ចុះខ្សោយ​ហើយ អាច​ស្លាប់​ក្នុង​ពោះ​។​

៣) ម្តាយ​Rhésus (-) ហើយ ទារក rhésus (+): ប្រការ​គួរ​យល់ដឹង​៖

⁃ នៅពេល​ផ្ទៃពោះ​កូន​ទីមួយ ពុំមាន​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ទេ ព្រោះ​ឈាម​ម្តាយ​និង​ឈាម​កូន ត្រូវ​ខណ្ឌចែក​ដោយឡែក​ពីគ្នា​ដោយសា​សុក​។​

⁃ គ្រោះថ្នាក់​គឺ​កើត​លើ​ផ្ទៃពោះ​កូន​បន្តបន្ទាប់​

⁃ ធម្មតា​ពេល​សម្រាលកូន (delivery), រលូត​កូន (miscarriage), រំលូតកូន (abortion), កូនក្រៅស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូលទៅក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ​ក៏​ចាប់​បង្កើត​អង់​ទីករ​ហៅថា (agglutinines irrégulières) ប្រឆាំងនឹង កោសិកា​ទារក​ដែលមាន antigène D ហើយ​ដែល​ខ្លួន​ម្តាយ​គិតថា​ជា​របស់​ចម្លែក​។​

⁃ នៅពេល​ពរ​ពោះ​ផ្ទៃពោះ​បន្ទាប់ បើ​ទារក​នៅតែ rhésus(+), anticorps របស់​ម្តាយ​អាច​ឆ្លងកាត់​សុក​ចូលទៅ​ឈាម កូន​ហើយ​វាយបំផ្លាញ​គ្រាប់​ឈាមក្រហម​កូន​(hemolytic)​ដែល​ធ្វើឲ្យ​ទារក​អាច​ស្លាប់​ក្នុង​ពោះ​ដោយសារ​ការ ខូចខាត​គ្រាប់​ឈាមក្រហម​។​

៤) ផលវិបាក​

​ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន​ឬ​កូន​ស្លាប់​ក្នុង​ពោះ​។​

៥) ការការពារ​ឬ​បង្ការ​៖

⁃ ការស្វែងរក agglutines irrégulières ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ​

⁃ ការតាមដាន​ស្ត្រី​ដែល​ប្រឈម ដោយ​ការពិនិត្យ​ឈាម និង​តាមដាន​អេកូ​ទារក​ក្នុង​ផ្ទៃ​

⁃ ការចាក់​ថ្នាំ Immunoglobulines anti-D ក្រោយពេល​សម្រាលកូន​ម្តងៗ ក្រោយពេល​រំលូតកូន ឬ​រលូត​កូន ដើម្បី neutraliser គ្រាប់​ឈាមក្រហម​ដែល​rhésus (+) ក្នុង​បំណង ចៀសវាង​ការផលិត​អង់​ទីករ agglutinines irrégulières ដើម្បី​ការពារ​ទារក​ពេល​ផ្ទៃពោះ​បន្ទាប់​។​

⁃ ការចាក់​បង្ការ​ពេល​កំពុង​ពរ​ពោះ​អាចធ្វើ​បាន​ចំពោះ​ស្ត្រី​នៅ ត្រីមាស​ទី​៣​នៃ​គ៍​ភ​។​

“​សូម​មក​ពិភាក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការការពារ និង​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធិភាព ជៀសវាង​បង្ក​ឲ្យ​ផលប៉ះពាល់​ដល់​ម្តាយ និង​ទារក​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​មិនមែន​គ្រប់​ការ​លេង​កីឡាទាំង​អស់ ​ផ្ដល់​នូវ​សុខភាពល្អ​នោះទេ ប្រសិន​បើ​លោក​អ្នក​មិន​ដឹង​ចំណុច​ខាង​ក្រោម​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ១៥ នាទី មុន

ខេត្តបន្ទាយមានជ័យ កសិករ​ធ្វើ​ស្រូវបានផល​ខ្ពស់ តែ​តម្លៃស្រូវ ចុះថោក

ព័ត៌មានខ្លីៗ៤២ នាទី មុន

ប្រភព​មួយ​បញ្ជាក់​ពី​ការងារ​និស្សិតខ្មែរពីររូប ​ក្រោយ​រៀនចប់​ជំនាញនុយក្លេអ៊ែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

បន្ទាន់! បាត់​ខ្លួន​មេធាវី​មួយ​រូប​តាំង​ពី​ម៉ោង៤ល្ងាច ​បន្ទាប់​ពី​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូត្រេះ​

កូវីដ-១៩១០ ម៉ោង មុន

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services