សុខភាព
ស្រាយចម្ងល់ ករណីចាក់វ៉ាក់សាំងការពារកូវីដ-១៩ប្រភេទខុសគ្នា
តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងប្រភេទខុសគ្នា?
ជាដំបូងយើងត្រូវស្វែងយល់អំពីធាតុផ្សំនៃវ៉ាក់សាំងនីមួយៗឱ្យច្បាស់សិន។
ចំពោះវ៉ាក់សាំង Pfizer-BioNTech និង Moderna ជាប្រភេទវ៉ាក់សាំងដែលប្រើប្រាស់តាមបច្ចេកវិទ្យា RNA (mRNA) ដើម្បីផលិតឡើង។ វិធីសាស្ត្រផលិតនេះ គេប្រើ RNA ឬ DNA ដែលត្រូវបានកែប្រែហ្សែន ដើម្បីផលិតប្រូតេអ៊ីន ដោយអាចជួយភ្ញោចឱ្យប្រព័ន្ធភាពស៊ាំធ្វើការឆ្លើយតបចំពោះវីរុសប្រកបដោយប្រសិទ្ធភាព។ ចំណែកធាតុផ្សំនៃវ៉ាក់សាំងពីរមានសារធាតុសំខាន់ៗចំនួន៧ ដែលក្នុងនោះមានសារធាតុចំនួន ៤ គឺដូចគ្នា។ នេះមានន័យថា វ៉ាក់សាំង Pfizer-BioNTech និង Moderna មានភាពស្រដៀងគ្នាខ្លាំង ហើយពួកវាធ្វើការគឺស្ទើរតែដូចគ្នាផងដែរ។

ដោយឡែក វ៉ាក់សាំង Sinovac និងវ៉ាក់សាំង Sinopharm មិនប្រើបច្ចេកវិទ្យាដូចវ៉ាក់សាំងខាងលើទេ។ វាជាវ៉ាក់សាំងដែលប្រើប្រាស់ភាគល្អិតនៃវីរុសអសកម្មដើម្បីសម្លាប់វីរុស។ វាជាប្រភេទវ៉ាក់សាំងដែលប្រើប្រាស់វីរុសលែងអាចធ្វើសកម្មភាពទៀតបាន ឬវីរុសដែលត្រូវបានគេបន្សាបលែងអាចធ្វើសកម្មភាពទៀត ឬធ្វើឱ្យចុះខ្សោយ ដើម្បីកុំឱ្យវាអាចបង្កជាជំងឺ ប៉ុន្តែនៅតែអាចភ្ញោចប្រព័ន្ធភាពស៊ាំឱ្យឆ្លើយតបទៅនឹងជំងឺបាន។

ត្បិតតែវ៉ាក់សាំង Pfizer និង Moderna មានលក្ខណៈស្រដៀងគ្នាច្រើន ហើយវ៉ាក់សាំង Sinovac និងវ៉ាក់សាំង Sinopharm ប្រើបច្ចេកវិទ្យាដូចគ្នាក៏ដោយ ក៏ការចាក់វ៉ាក់សាំងលាយគ្នាមិនត្រូវបានណែនាំនោះទេ។
CDC អាមេរិក និយាយថា ការចាក់វ៉ាក់សាំងចម្រុះដោយប្រភេទផ្សេងៗគ្នា មិនទាន់មានការសិក្សា និងវាយតម្លៃលើសុវត្ថិភាពនិងប្រសិទ្ធភាពនោះទេ។ ប៉ុន្តែប្រសិនបើក្នុងស្ថានភាពពិសេសដែលវ៉ាក់សាំងចាក់លើកដំបូងលែងមានគុណភាពឬហេតុផលចាំបាច់ណាមួយមិនអាចចាក់ជូនបាន ដូច្នេះវ៉ាក់សាំងប្រើបច្ចេកវិទ្យាដូចគ្នាអាចប្រើជំនួសគ្នាបាន តែត្រូវទុកគម្លាតយ៉ាងហោច ២៨ ថ្ងៃ សឹមចាក់ដូសទី២។

ទន្ទឹមគ្នានេះ អ្នកជំនាញខាងជំងឺឆ្លងលោក Amesh A. Adalja, M.D មន្ត្រីសុខាភិបាលមកពីមជ្ឈមណ្ឌលសន្តិសុខសុខភាព Johns Hopkins បាននិយាយថា ករណីចាក់វ៉ាក់សាំងលាយគ្នា គេមិនទាន់ច្បាស់ពីហានិភ័យឬសុវត្ថិភាពនៅឡើយ ប៉ុន្តែទំនងគ្មានផលប៉ះពាល់ធំដុំទេ។ បន្ថែមពីលើនេះ យើងនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងគ្រប់ចំនួនដដែល។

រីឯលោក William Schaffner, M.D, អ្នកឯកទេសខាងជំងឺឆ្លងនិងជាសាស្រ្តាចារ្យនៅសាលាវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Vanderbilt បានយល់ស្របថា ការចាក់វ៉ាក់សាំងមិនដូចគ្នា ប្រហែលជាមានសុវត្ថិភាពនិងប្រសិទ្ធភាព។ ទោះយ៉ាងណាលោកក៏បានសង្កត់ធ្ងន់ថា “ការលាយនិងការផ្គូផ្គងវ៉ាក់សាំងខុសគ្នាក្នុងរាងកាយតែមួយ ត្រូវការការសិក្សាឱ្យបានច្បាស់លាស់សិន”៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ប្រភេទបាននិងកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ន
ចុចអាន៖ ឆ្លើយសំណួរ៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ-១៩សម្រាប់ក្មេងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


