Connect with us

សុខភាព

ភាព​ខុសគ្នារវាង​ការពុល​ស្រា ​និង​ស្រវឹងស្រា គួរ​ប្រុងប្រយ័ត្ន

បានផុស

នៅ

​នៅពេលដែល​លោកអ្នក​ពិសាស្រា​ ដែល​ពុំមាន​ប្រភព​ផលិត​ច្បាស់លាស់​ក្នុង​កម្រិត​ច្រើន លោកអ្នក​នឹង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ក្នុង​រយៈពេល​មួយ យូរ ឬឆាប់ ខ្លាំង​ឬខ្សោយ ហើយ​មាន​ភាពខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ក្នុង​រយៈពេល ១២​ម៉ោង​ទៅ ៣០​ម៉ោង​ក្រោយ លោកអ្នក​គួរ​ចាប់អារម្មណ៍ ឬ​សង្ស័យ​ចំពោះ​រោគសញ្ញា​មួយចំនួន​មាន​៖

១. ស្រវាំងភ្នែក មើលឃើញ​ស្រអាប់ ឬ​ព្រិល​ភ្នែក អាច​ឈានដល់​ងងឹតភ្នែក​។​

២. ប្រកាច់ កន្ត្រាក់ដៃ ជើង​។​

៣. សន្លប់​លែង​ដឹងខ្លួន​។​

​ក​) ហេតុអ្វី​បានជា​ពុល​មេ​តា​ណុល (Méthanol)?

​ពេលដែល​អ្នក​ពិសា​ស្រា​ ដែល​មាន​លាយ​សារធាតុ​មេ​តា​ណុល នោះ​វា​ក៏​ជ្រាប​ចូលក្នុង​ឈាម ហើយ​បែងចែក​យ៉ាង​រហ័ស​ទៅ​ក្នុង​សរីរាង្គ​។ មេ​តា​ណុល​បាន​បំបែក​ក្នុង​ថ្លើម (Métabolisé) រួច​បញ្ចេញ​ចោល​តាម​ទឹកនោម និង​ផ្លូវដង្ហើម​ក្នុង​ទម្រង់​ដើម (Inchangé)​។ ក្នុង​សារពាង្គកាយ មេ​តា​ណុល​បម្លែង​ជា Formaldhéhyde បន្ទាប់មក​ក្លាយជា Acide formique ដែលជា​សារធាតុពុល វា​នឹង​ប្រមូលផ្តុំ​នៅ​តម្រងនោម ភ្នែក និង Liquid vitreux​។​

​ខ​) ការព្យាបាល​៖

១. ថែរក្សា​ផ្លូវ​ដង្ហើម កុំឲ្យ​ស្ទះ ក្នុងករណី​ចាំបាច់ ត្រូវដាក់​អុកស៊ីហ្សែន ឬ​ផ្តល់ជំនួយ​ដង្ហើម​សិប្បនិមិត្ត​។​

២. ព្យាបាល​ការ​ប្រកាច់ និង​ថែទាំ​អ្នកសន្លប់​បាត់ស្មារតី​។​

៣. កែសម្រួល​អាស៊ី​ដូ​ស​(Acidose) ដោយ Bicarbonate​។​

​ករណី​សង្ស័យ​និង​មាន​រោគសញ្ញា​ខាងលើ​ ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​មក​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​ព្យាបាល​ជាបន្ទាន់​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការជៀសវាង​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម