សុខភាព
ការជៀសវាងផលវិបាកនៃជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល ឬគ្រប់គ្រងមិនបានល្អអាចបណ្តាលឲ្យមានផលប៉ះពាល់ពីយ៉ាងជាសំខាន់ គឺផលប៉ះពាល់ភ្លាមៗ (ដូចជាចុះជាតិស្ករ ការសន្លប់បាត់ស្មារតី ឫស្មារតីរវើរវាយ) និងផលវិបាករ៉ាំរៃរយៈពេលវែង។ កត្តាសំខាន់គឺត្រូវកាត់បន្ថយភាពប្រឈមនៃបញ្ហាដែលបណ្តាលពីទឹកនោមផ្អែម និងរកឲ្យឃើញទាន់ពេល បើជាករណីកើតមានឡើង ដើម្បីយើងសម្រេចធ្វើការព្យាបាលដោយជោគជ័យបាន។

ក) ផលវិបាករយៈពេលវែង
ភាគច្រើននៃផលវិបាករយៈពេលវែងគឺ បណ្តាលមកពី ការមិនបានព្យាបាល ដោយកម្រិតជាតិស្ករនៅខ្ពស់ សម្ពាធឈាមខ្ពស់ វិបត្តិលើសជាតិខ្លាញ់ក្នុងសរសៃឈាម។
ដូច្នេះហើយគោលដៅរបស់អ្នកគឺ ត្រូវរក្សាកម្រិតជាតិស្ករឲ្យនៅប្រហាក់ប្រហែលនឹងធម្មតា។ ការឡើងជាតិស្កររយៈពេលយូរអាចបណ្តាលឲ្យអ្នកខូចខាតប្រព័ន្ធសរសៃឈាម និងសរសៃប្រសាទ ដែលអាចបណ្តាលឲ្យមាន៖
– បញ្ហាបេះដូង និងសរសៃឈាម
– ជំងឺលើបាតភ្នែក

– ជំងឺលើតម្រងនោម
– ជំងឺលើសរសៃវិញ្ញាណ
– ដំបៅលើធ្មេញ និងអញ្ចាញធ្មេញ
– បញ្ហាលើជើង និងប្រអប់ជើង។
ខ) ចូរការពារបេះដូង និងសរសៃឈាមរបស់អ្នកដោយ៖
– រក្សាកម្រិតជាតិស្ករឲ្យនៅក្បែរឬកៀកធម្មតា តាមដែលអាចធ្វើបាន (សូមពិគ្រោះជាមួយគ្រូពេទ្យ)
– កាត់បន្ថយការបរិភោគអាហារដែល សម្បូរជាតិខ្លាញ់ និងកូលេស្តេរ៉ុល

– កាត់បន្ថយការប្រើអំបិល និងអាហារដែលប្រៃ
– គ្រប់គ្រងនូវសម្ពាធឈាម និងកម្រិតខ្លាញ់ក្នុងសរសៃឈាម តាមការកំណត់របស់គ្រូពេទ្យជំនាញ
– ឈប់ពិសាបារី
– ធ្វើលំហាត់ប្រាណ បញ្ចេញញើស ឲ្យបានទៀងទាត់ជាប្រចាំ គ្រប់រូបភាពដែលអាចធ្វើទៅបាន។
គ) ចូរការពារប្រព័ន្ធសរសៃប្រសាទ ធ្មេញ និងតម្រងនោម៖
ការគ្រប់គ្រងកម្រិតជាតិស្ករ អាចជួយកាត់បន្ថយភាពប្រឈមនឹងជំងឺលើតម្រងនោម ខូចខាតសរសៃវិញ្ញាណប្រសាទ និងខូចខាតធ្មេញ និងអញ្ចាញធ្មេញ។

– សញ្ញានៃការខូចខាតសរសៃវិញ្ញាណរួមមានវិលមុខពេលក្រោកឈរភ្លាមៗ ស្ពឹក ឬចាក់ឆៀបៗប្រអប់ដៃ ឬប្រអប់ជើង។
– ចំពោះបញ្ហាតម្រងនោម វាមិនមានរោគសញ្ញាអ្វីពិសេស ឲ្យអ្នកដឹងថាប៉ះពាល់តម្រងនោមនោះទេ រហូតដល់បញ្ហាតម្រងនោមនេះធ្ងន់ធ្ងរជ្រុលពេលវេលាទៅហើយ។
– កម្រិតជាតិស្ករ និងកង្វះអនាម័យមាត់ធ្មេញ អាចបណ្តាលឲ្យមានដង្កូវស៊ីធ្មេញ និងអញ្ចាញធ្មេញ។ ចូរដុសធ្មេញ និងអណ្តាត ក្រោយរាល់ពេលអាហារ និងត្រូវពិនិត្យធ្មេញយ៉ាងហោចណាស់រាល់ ៦ខែម្តង ហើយត្រូវច្បាស់ថា អ្នកប្រាប់ពេទ្យថាអ្នកមានជំងឺទឹកនោមផ្អែម។
ឃ) ចូរការពារស្បែក និងប្រអប់ជើងអ្នក៖
អ្នកមានជំងឺទឹកនោមផ្អែមច្រើនតែមានបញ្ហាប្រអប់ជើង។ ប្រអប់ជើងមានបញ្ហាមិនបានពិនិត្យ និងព្យាបាល (ដែលបណ្តាលមកពីដំណើរឈាមរត់មិនល្អ ការប៉ះពាល់សរសៃវិញ្ញាណ ឬមានដំបៅក្លាយ) អាចនឹងបណ្តាលឲ្យអ្នកបាត់បង់ម្រាមជើង ប្រអប់ជើង និងជើងតែម្តង។
អ្នកអាចកាត់បន្ថយភាពប្រឈមនៃបញ្ហាលើប្រអប់ជើង ដោយគ្រប់គ្រងកម្រិតជាតិស្ករនិងការពារប្រអប់ជើងអ្នក បើអ្នកមានសញ្ញាព្រមានណា ឬអាសន្នមួយនៃបញ្ហាប្រអប់ជើងដូចខាងក្រោម៖
– ឈឺចាប់ ស្ពឹក ឬហើមលើ ប្រអប់ជើង និងជើងទាំងមូល
– ដំបៅដែលមិនព្រមជា
– ស្បែកប្រែពណ៌ទៅជាក្រហម ឬជាំ
– មុតដាច់ ស្នាមជាំ ឬមានរបួស ប្រអប់ជើងណាមួយ

“ដើម្បីស្វែងយល់ព័ត៌មានបន្ថែមលំអិតអំពីវិធីសាស្ត្រថែរក្សាសុខភាពឲ្យបានល្អ សូមបងប្អូនមកទទួលប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកដឹងពីមេរោគក្រពះ រោគសញ្ញានិងវិធីព្យាបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


