សុខភាព
ក្រោយជាសះស្បើយពីកូវីដ សួតនឹងវិលមករកភាពធម្មតាវិញឬយ៉ាងណា!
អ្នកជំងឺកូវីដ ៨០ ភាគរយ មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាអ្វីទាំងអស់។ ជំងឺនេះច្រើនតែ ចេញរោគសញ្ញា ៥ ទៅ ៦ ថ្ងៃ រហូតដល់មួយសប្ដាហ៍ ។ អ្នកជំងឺអាចមានអារម្មណ៍ថាគ្រាន់តែជាជំងឺផ្ដាសាយតិចតួច ប៉ុន្តែតាមពិត បន្ទាប់ពីរយៈពេល ៥ ទៅ ៧ ថ្ងៃនៃការឆ្លងមេរោគ នឹងឆ្លងទៅសួតភ្លាមៗ ដែលនាំឲ្យមានការឆ្លងមេរោគចូលសួត។

អ្នកជំងឺខ្លះមើលទៅមានសុខភាពល្អ ប៉ុន្តែអាចនឹងកាន់តែអាក្រក់ទៅៗ ឬហៅថាគ្រោះថ្នាក់ ៣ ថ្ងៃ។ ប្រសិនបើអ្នកជំងឺមិនបានស្ថិតក្នុងការមើលថែពីវេជ្ជបណ្ឌិតឬគ្រូពេទ្យឲ្យបានដិតដល់ទេ។
សួតរបស់អ្នកដែលឆ្លង នឹងវិលមកធម្មតាវិញឬអត់ គឺអាស្រ័យលើសភាពធ្ងន់ឬស្រាល។ គ្រូពេទ្យនឹងពិនិត្យមើលក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃ ប្រសិនបើរកឃើញការឆ្លងមេរោគសួតតូចតាច គ្មានអ្វីត្រូវបារម្ភទេ។ រឿងនេះអាចវិលមករកភាពធម្មតាវិញ ប៉ុន្តែត្រូវចំណាយពេលរាប់សប្តាហ៍ ឬច្រើនខែ ដើម្បីឲ្យវាជាសះស្បើយ។
ចំពោះអ្នកជំងឺធ្ងន់ធ្ងរត្រូវប្រើបំពង់អុកស៊ីសែន សួតនឹងពិបាកដកដង្ហើម។ ស្ថានភាពសួតត្រូវបានបំផ្លាញយ៉ាងច្រើន ដូច្នេះ ប្រហែលជាមិនអាចវិលមករកភាពធម្មតាវិញទេ។

ដូច្នេះហើយ ក្រុមដែលមានហានិភ័យ ងាយឆ្លងកូវីដ ហើយឈានទៅរកសួតធ្ងន់ធ្ងរជាងគេគឺ ក្រុមមនុស្សមានវ័យចំណាស់ មានអាយុលើស ៦០ ឆ្នាំ។ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម ព្រោះអ្នកជំងឺកូវីដភាគច្រើន គឺជាអ្នកជំងឺទឹកនោមផ្អែម ដែលមានអត្រាមរណភាពខ្ពស់ជាងអ្នកដទៃទៀត។ ស្ថានភាពវេជ្ជសាស្ត្រផ្សេងទៀត ដែលគួរឲ្យព្រួយបារម្ភគឺ ជំងឺរ៉ាំរ៉ៃ ជំងឺសួត ជំងឺបេះដូង តម្រងនោម ថ្លើម រួមទាំងការធាត់ជាដើម។

បើទោះបីជាក្រុមមនុស្សទាំងនេះ មានឱកាសជាសះស្បើយតិចតួចក្ដី តែបើនិយាយពីសួតវិញ គឺមិនអាចវិលរកសភាពធម្មតាវិញ ដូចអ្នកជំងឺស្រាលៗឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួច មានរោគសញ្ញាមួយនេះ គួរប្រញាប់ទៅជួបពេទ្យជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


