សុខភាព
ក្រោយចាក់វ៉ាក់សាំងរួច មានរោគសញ្ញាមួយនេះ គួរប្រញាប់ទៅជួបពេទ្យជាបន្ទាន់
ជាទូទៅក្រោយចាក់វ៉ាក់សាំងកូវីដ មនុស្សគ្រប់គ្នាតែងលេចចេញនៅរោគសញ្ញាដូចជា ឈឺក្បាល ឈឺដៃនៅកន្លែងចាក់ ក្ដៅខ្លួន ឬក្អួតជាដើម។ ប៉ុន្តែការជ្រាវជ្រាវថ្មីមួយបានបង្ហាញថាអ្នកចាក់វ៉ាក់សាំងរួច អាចមានរោគសញ្ញាមួយទៀត លើរាងកាយ បើទុកយូរនឹងមានគ្រោះថ្នាក់ដល់ជីវិតនោះគឺការស្ទះសរសៃឈាម។

រោគសញ្ញានេះបណ្ដាលមកពីវ៉ាក់សាំងបង្កើតភាពស៊ាំមិនធម្មតាទៅនឹងសកម្មភាពរបស់ផ្លាស្មា ដែលបណ្តាលឲ្យមានសកម្មភាពនៃផ្លាស្មាទាបនិងមានការកន្ត្រាក់។
យោងតាមរបាយការណ៍វេជ្ជសាស្ត្រ ហានិភ័យនៃការកើតរោគនេះ បន្ទាប់ពីការចាក់វ៉ាក់សាំង ឬការចាក់វ៉ាក់សាំង mRNA គឺស្ថិតក្នុងចំណោមមនុស្សដែលមានអាយុក្រោម ៥៥ ឆ្នាំ ដោយស្ត្រីមានហានិភ័យខ្ពស់ជាងបុរស ហើយប្រទេសដែលងាយរងគ្រោះបំផុតគឺប្រជាជនលោកខាងលិច។
ការស្ទះសរសៃឈាម នឹងបង្ហាញរោគសញ្ញាបន្ទាប់ពី ៤ ទៅ ៣០ ថ្ងៃបន្ទាប់ពីចាក់ថ្នាំរួច។
១ ឈឺក្បាលធ្ងន់ធ្ងរ ក្នុងករណីមានជំងឺស្ទះសរសៃឈាមខួរក្បាល ។
២ ចុកដៃ និងអាចមានការឈឺចាប់ពេញដៃនិងជើង។
៣ ទម្រង់មុខអាចនឹងខូចទ្រង់ទ្រាយ ឬនិយាយមិនច្បាស់។
៤ ប្រកាច់ឬសន្លប់ និងមានចក្ខុព្រិលៗមើលមិនសូវច្បាស់ជាដើម។
៥ នឿយហត់ ពិបាកដកដង្ហើម ឬកកស្ទះ ឈឺទ្រូងក្នុងករណីមានជំងឺស្ទះសួត ។
៦ ឈឺពោះនិងក្អួតចង្អោរ ក្នុងករណីមានដំបៅក្នុងក្រពះ ។
៧ ឈឺខ្នងធ្ងន់ធ្ងរ ហើមជើង ឬស្លេកស្លាំង ក្នុងករណីខ្លះមានការហើមខ្លាំង និងមានស្នាមជាំលើស្បែក (មិនសូវជាកើតមានឡើយ) ។

ទោះយ៉ាងណាយើងក៏អាចកាត់បន្ថយហានិភ័យនៃការចាក់វ៉ាក់សាំងដោយប្រើវិធីសាស្ត្របង្ការនេះ៖
- ផឹកទឹកឲ្យបានច្រើន មុននិងក្រោយពេលចាក់វ៉ាក់សាំង ដើម្បីកាត់បន្ថយការកកឈាម។
- ចៀសវាងការផឹកកាហ្វេ ព្រោះកាហ្វេនឹងជម្រុញឲ្យនោមញឹកញាប់ ហើយអាចបណ្តាលឲ្យឈាមឡើងក្រាស់។ ប៉ុន្តែប្រសិនបើជ្រុលជាផឹកកាហ្វេហើយ អ្នកគួរតែផឹកទឹកឲ្យបានច្រើន។
- ប្រសិនបើមានការព្រួយបារម្ភ អ្នកអាចពិចារណាបញ្ឈប់ការប្រើថ្នាំដែលបង្កើនហានិភ័យ ដូចជាថ្នាំពន្យារកំណើត ថ្នាំអរម៉ូន ដែលបណ្ដាលឲ្យឈាមស្រអាប់ ។ អ្នកអាចឈប់ប្រើប្រហែល ២ សប្ដាហ៍មុននិងក្រោយពេលចាក់ ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត។
- អ្នកដែលមានជំងឺប្រចាំកាយ ជាពិសេសអ្នកជំងឺសរសៃឈាមអាក់ទែរ។ ជំងឺនេះគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលព្យាបាល ប្រសិនបើត្រូវចាក់វ៉ាក់សាំង។
- មនុស្សដែលទើបនឹងវះកាត់ ហើយមិនអាចដើរឬធ្វើចលនាបានស្រួល។ ការចាក់វ៉ាក់សាំងគួរតែត្រូវបានពន្យាររហូតដល់ចលនាត្រលប់មកធម្មតាវិញ ទើបអាចចាក់បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ មុខ ជួយបន្ថយផលប៉ះពាល់លើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


