Connect with us

សុខភាព

សូម​ប្រយ័ត្ន​អ្នក​អាច​កើត​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​

បានផុស

នៅ

​អ្វី​ជា​រោគសញ្ញា​ខ្យល់​ក្នុង​ស្រោម​សួត​?

​ខ្យល់​ក្នុង​ស្រោម​សួត​ គឺ​បណ្ដាលមកពី​ការ​ធ្លាយ​សាច់​សួត ឬ មាន​របួស​លើ​សាច់​ទ្រូង។ វា​អាច​កើត​ឡើង​មក​ដោយ​ឯកឯង ឬ ដោយ​ការ​ប៉ះទង្គិច​លើ​ទ្រូង និង សួត។ អ្នកជំងឺ​នេះ​អាចមាន​រោគសញ្ញា​ដូចជា ហត់ ពិបាក​ដកដង្ហើម ឈឺ​ក្នុង​ទ្រូង និង ក្អក​ជាដើម។ យើង​អាចធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​ការថត​កាំរស្មីអ៊ិច (X-Ray) ឬ ដោយ​ការថត​ស្កេ​ន​ន័​រ (Scanner) ។​

Emphysema vs. COPD | Norton Healthcare Louisville, Ky.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការព្យាបាល​ជា​មូលដ្ឋាន​នៃ​ជំងឺ​នេះ គឺ​ការ​បូម​ខ្យល់​ក្នុង​ស្រោម​សួត​ចេញ​ដោយ​ប្រើប្រាស់​បំពង់​បូម​ទ្រូង (Drainage pleural) ។ ក្នុង​ករណី​មួយចំនួន​តូច ជំងឺ​នេះ​ត្រូវការ​ការព្យាបាល​ដោយ​វះកាត់ ។​

​ការវះកាត់​ គឺ​ដើម្បី​កាត់​យក​ផ្នែក​ដែល​ខូចខាត​នៃ​សួត (bulle emphysémateuse) និង​ដើម្បី​ភ្ជាប់​សាច់​ស្រោម​សួត (Symphyse pleurale) ។ ការវះកាត់​នេះ​អាច​ធ្វើ​ឡើង​ដោយ​ការ​ចោះ​ទ្រូង​(Vidéothoracoscopie) ឬ ការវះកាត់​បើក​ទ្រូង​តាម​ចន្លោះ​ឆ្អឹងជំនី (Thoracotomie) ។​

CHRONIC OBSTRUCTIVE PULMONARY DISEASE (COPD) - Elite Care Emergency Hospital

​ការវះកាត់​ដោយ​ចោះ​ទ្រូង (Vidéothoracoscopie) គឺជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព និង​មានគុណ​សម្បត្តិ​ច្រើន​ដូចជា ៖

– មិន​បង្កឲ្យ​មាន​ការ​ឈឺចាប់​ខ្លាំង​ទេ បើ​ប្រៀបធៀប​នឹង​ការវះកាត់​បើក​ទ្រូង។​

– មាន​ស្នាមរបួស​តូច​ជាង​ការវះកាត់​បើក​ទ្រូង។​

– រយៈពេល​សម្រាក​ពេទ្យ​ខ្លី (​ជាធម្មតា​៥​ទៅ​៦​ថ្ងៃក្រោយ​វះកាត់​អ្នកជំងឺ​អាច​ត្រលប់​ទៅផ្ទះ​បាន​ក្នុងករណី​គ្មាន​ផលវិបាក​ក្រោយ​វះកាត់ ។​

– ឆាប់​បានធ្វើការ​ដូច​ធម្មតា ។​

​ក្រោយពី​ការព្យាបាល អ្នកជំងឺ​នឹង​ទទួលបាន​ការណែនាំ និង លំ​ហាត់​ចលនា​សួត ព្រមទាំង​ការ​កែ​សម្រួល​ឥរិយាបថ​មួយចំនួន ​ដើម្បី​កាត់បន្ថយ​ការកើត​ឡើងវិញ​នូវ​ជំងឺ​នេះ។ អ្នកជំងឺ​នឹងត្រូវ​ណាត់ជួប​ក្រុម​វេជ្ជបណ្ឌិត​១​ខែក្រោយ​ដើម្បី​តាមដាន​ពីស​ភាព​នៃ​សួត ។​

Cancer drugs could potentially treat COPD, Sheffield research finds -  Archive - News archive - The University of Sheffield

​ជា​សរុប​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​ ជា​ជំងឺ​ដែលមាន​គ្រោះថ្នាក់ តែ​អាច​ព្យាបាល​ដោយ​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ការ​បូម​ខ្យល់​ចេញ​ដោយ​បំពង់​បូម។ ក្នុងករណី​មួយចំនួន​តូច យើង​ចាំបាច់​ត្រូវធ្វើ​ការវះកាត់។ ការវះកាត់​សាច់​សួត​ដោយ​មធ្យោបាយ​ចោះ​ទ្រូង ជា​មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព និង​មិនសូវមាន​ការឈឺចាប់។ បច្ចុប្បន្ននេះ នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ពួកយើង​អាចធ្វើ​ការវះកាត់​ដោយ​ការ​ចោះ​ទ្រូង ដោយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៃ​ផ្នែក​សល្យសាស្ត្រ ៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​របប​អាហារ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៩ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៥ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម