សុខភាព
ពិនិត្យខ្លួនផង! អាការមួយទៀតគិតថាធម្មតា ច្រើនកើតលើអ្នកឆ្លងកូវីដមិនចេញរោគសញ្ញា
កន្ទួលលើស្បែក គឺជារោគសញ្ញាមួយទៀត ដែលអាចត្រូវបានរកឃើញចំពោះអ្នកជំងឺដែលឆ្លងកូវីដ ១៩ ។ អ្នកជំងឺទាំងនោះ ច្រើនមិនបង្ហាញរោគសញ្ញាអ្វីទេ រាងកាយពួកគេមានសុខភាពធម្មតាដូចមនុស្សទូទៅ។

លោកសាស្ត្រាចារ្យ Prawit Aswanon នៅមន្ទីពេទ្យ Chulalongkorn បានបញ្ជាក់ថា ថ្មីៗនេះរោគសញ្ញាកូវីដ គឺលេចចេញមកប្លែកៗ ដែលត្រូវបានរកឃើញថា មានកន្ទួលលើជើងឬម្រាមជើង និងត្រូវបានសម្គាល់ដោយពងបែកក្រហម រូបរាងដូចសំណាញ់សរសៃតូចៗនៅលើជើងឬផ្នែកផ្សេងទៀតនៃរាងកាយ។
កន្ទួលលើស្បែក ជាធម្មតាត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមិនបង្ហាញរោគសញ្ញា ឬបង្ហាញរោគសញ្ញាតិចតួចបំផុត រួមទាំងអ្នកខ្លះដែលអាចមានរោគសញ្ញាផ្លូវដង្ហើមមុនឬក្រោយកន្ទួលកើតឡើង។ ការលេចឡើងនៃរោគសញ្ញាស្បែក អាចត្រូវបានពន្យល់នៅពេលអ្នកជំងឺមានបញ្ហាសរសៃឈាមឬកោសិកាឈាម។ ទោះយ៉ាងណាក៏ដោយកន្ទួលដោយសារឆ្លងកូវីដមិនសូវកើតមានទេនៅក្នុងប្រទេសតំបន់ត្រូពិក។

លក្ខណៈនៃកន្ទួលដែលមានសក្តានុពលចំពោះអ្នកដែលឆ្លងមេរោគកូវីដ ទោះបីមិនមានរោគសញ្ញាផ្សេងទៀតគឺមានដូចខាងក្រោម៖
- មានកន្ទួលក្រហមដែលប្រហាក់ប្រហែលនឹងសំណាញ់ឬសរសៃតូច។
- មានចំណុចហូរឈាមតាមកន្ទួលនិងស្នាមដែលយើងអេះ។
- មានកន្ទួលហើម ឡើងក្រហមស្រដៀងនឹងរោលស្បែក។ ខ្លះអាចមានពងបែកមួយក្រុម ដែលស្រដៀងនឹងជំងឺពងបែក។ រោគសញ្ញាភ្លាមៗរួមជាមួយគ្រុនក្តៅ ក្អក កណ្តាស់ និងជំងឺផ្លូវដង្ហើមផ្សេងទៀត។
ប្រសិនបើអ្នកជួបប្រទះភាពមិនប្រក្រតីនៃស្បែក រួមជាមួយគ្រុនក្ដៅ ក្អក ឬរោគសញ្ញាផ្លូវដង្ហើមផ្សេងទៀតសូមទៅជួបគ្រូពេទ្យដើម្បីតេស្តសំណាកជាបន្ទាន់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួច ស្រាប់តែឈឺក្បាល នេះអាចចាត់ទុកថាជាករណីរោគសញ្ញា Delta ដែរទេ?
ចុចអាន៖អ្នកខ្លាំងផឹកស្រារាល់ថ្ងៃ កំពុងប្រឈមហានិភ័យនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់