សុខភាព
អ្នកខ្លាំងផឹកស្រារាល់ថ្ងៃ កំពុងប្រឈមហានិភ័យនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta
មានមនុស្សមិនតិចទេជឿថា គ្រឿងស្រវឹងមានប្រតិកម្មអាឡ័កស៊ីជាមួយកូវីដ ជាទូទៅគេព្រមានតែអ្នកជក់បារីប៉ុណ្ណោះ ដែលទាក់ទងនឹងសួត។ ប៉ុន្តែតាមពិត ការផឹកស្រាអាចបង្កហានិភ័យឆ្លងទ្វេគុណ ដែលពិភពលោកកំពុងព្រួយបារម្ភអំពីសារធាតុញៀនមួយនេះ នឹងធ្វើឲ្យភាពស៊ាំចុះខ្សោយ ងាយឆ្លងវីរុសបំប្លែងខ្លួន គ្រប់ប្រភេទទៀតផង។

តើអាល់កុលមានអ្វីទាក់ទងនឹងកូវីដ ជាពិសេសវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ?
ដោយសារតែរាល់ពេលដែលយើងបង្កើតក្រុមផឹកស៊ីជាមួយមិត្តភ័ក្ដិ មិនថាជាអ្នកស្គាល់គ្នា យើងដូចកំពុងកំពុងប្រថុយប្រថានដោយបើករនាំងសុវត្ថិភាព ដើម្បីឲ្យមេរោគចូលមកនៅក្នុងប្រព័ន្ធដង្ហើម ឬនៅពេលអ្នកស្រវឹងសន្លប់ ហើយប៉ះពាល់អ្នកដទៃដោយចៃដន្យ ។
បន្ថែមពីលើកត្តាហានិភ័យពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta ពីការប៉ះពាល់គ្រឿងស្រវឹង វាក៏ជាហានិភ័យដល់សុខភាពនិងប៉ះពាល់ដល់គ្រួសាររហូត ជាពិសេសគឺកុមារនិងមនុស្សចាស់។ នៅពេលរាងកាយអ្នកផឹកស្រារាល់ថ្ងៃចុះខ្សោយ នោះប្រព័ន្ធភាពស៊ាំក៏មិនអាចការពារយើងពីវីរុសបានដែរ។ វានឹងបើកដៃឲ្យមេរោគចូលងាយ ហើយមានផលវិបាកដល់សួតដូចខាងក្រោម ៖
១ ការឆ្លងមេរោគចូលទៅក្នុងសួតយ៉ាងងាយស្រួល សួតគឺជាសរីរាង្គខាងក្នុង ដែលទាក់ទងដោយផ្ទាល់ទៅនឹងខ្យល់ ដែលជាបរិយាកាសខាងក្រៅ ហើយសួតត្រូវបានការពារខុសពីសរីរាង្គដទៃទៀត ព្រោះជាធម្មតាមនុស្សមានស្បែកខាងក្រៅដើម្បីការពារមេរោគពីការចូលទៅក្នុងខ្លួន។
មេរោគចូលក្នុងរាងកាយតាមរបួសប៉ុណ្ណោះ ប៉ុន្តែសួតគឺជាសរីរាង្គខាងក្នុង ដែលត្រូវការខ្យល់ពីខាងក្រៅចូលទៅក្នុងសួតដើម្បីផ្លាស់ប្តូរឧស្ម័ន នៅក្នុងការបន្សុតឈាមដែលបានបញ្ជូនពីបេះដូងទៅសួត។ ដូច្នេះនៅក្នុងផ្លូវដង្ហើមនិងសួតមានប្រព័ន្ធមួយដែលបំផ្លាញមេរោគ ដែលចូលមកជាមួយខ្យល់ពីខាងក្រៅ។ វាបញ្ចោញមេរោគដែលមានខ្យល់ចេញពីទងសួតក្នុងសួតដោយថ្នមៗ បង្កើតជាកំហាកឲ្យរាងកាយបញ្ចេញជាតិពុល កាត់បន្ថយបាក់តេរី គ្របលើជញ្ជាំងនៃបំពង់ខ្យល់។

២ ការខូចខាតសួតធ្ងន់ធ្ងរ បើខូចសួត វាកាត់បន្ថយបរិមាណគុណភាពនិងកាត់បន្ថយសមត្ថភាពរបស់កោសិកាឈាមសក្នុងសួត។ បន្ថែមពីលើនេះ leukocyte ដែលទទួលខុសត្រូវចំពោះការបរិភោគមេរោគឬបាក់តេរីតូចៗដែលមានឈ្មោះថា Macrophage ។ ឧទាហរណ៍ leukocytes ចំនួន ១០០ ត្រូវតែចេញដើម្បីគ្រប់គ្រងធាតុបង្កជំងឺ ប៉ុន្តែបើជាតិអាល់កុលចូលរាងកាយ នឹងធ្វើឲ្យសញ្ញា Macrophage ធ្លាក់ ហើយបណ្ដាលឲ្យមានការថយចុះ ៨៧ភាគរយ បន្ទាប់ពីផឹកស្រាច្រើនហួសកម្រិត។

លើសពីនេះ leukocytes ដែលបានកាត់បន្ថយប្រសិទ្ធភាពរបស់ពួកវា និងរារាំងប្រព័ន្ធបង្កើត macrophage ដើម្បីផលិតតិច។ ជាលទ្ធផលធាតុបង្កជំងឺដែលចូលមកក្នុងសួត មិនមានអង្គភាពដើម្បីដោះស្រាយទេ។ មានភស្តុតាងច្បាស់លាស់ថា អ្នកជំងឺកូវីដ ភាគច្រើនគឺជាមនុស្សញៀនស្រាច្រើន។ ប្រសិនបើអ្នកឆ្លងកូវីដឬវីរុសបំប្លែងខ្លួន នោះនឹងមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះ។ ជាលទ្ធផលមានឱកាសកើនឡើង ៥ ភាគរយ នៃការចូលបន្ទប់សង្គ្រោះបន្ទាន់ ឈានទៅដល់ការបរាជ័យផ្លូវដង្ហើមធ្ងន់ធ្ងរ ៧ ភាគរយ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជក់បារី បញ្ឈប់ពេលនេះដូចជួយអ្នកជុំវិញខ្លួន Delta កំពុងឆ្លងខ្លាំង សូមផ្ដោតលើសុខភាពជាចម្បង
ចុចអាន៖ដុកទ័រពន្យល់លំអិត មូលហេតុច្រមុះបាត់បង់ក្លិនភ្លាមៗ គឺជារោគសញ្ញាកូវីដពិតមែនឬយ៉ាងណា
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


