Connect with us

សុខភាព

ងាយៗសោះ! អនុវត្ត ៥វិធីនេះ លែងភ័យឈឺដៃ ក្រោយចាក់វ៉ាក់សាំង

បានផុស

នៅ

មនុស្សមួយចំនួនបានត្អូញត្អែរអំពីការឈឺចាប់ត្រង់កន្លែងចាក់វ៉ាក់សាំងនៅលើដៃ ហើយមនុស្សមួយចំនួនទៀតបានរៀបរាប់អំពីផលរំខានខ្លាំងក្លា ក្រោយពេលចាក់។

នេះប្រហែលជាពួកគេ មិនទាន់ដឹងអំពីការត្រៀមខ្លួន មុននឹងទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។

ដូចនេះ ដើម្បីចៀសវាងការឈឺដៃបន្ទាប់ពីចាក់វ៉ាក់សាំងសូមអនុវត្តដូចខាងក្រោម៖

១. ចៀសវាងការធ្វើលំហាត់ប្រាណខ្លាំងក្លា និងការប្រើដៃរបស់អ្នកច្រើនពេក មុនថ្ងៃចាក់វ៉ាក់សាំង។

២. ពាក់អាវរលុងៗ ដើម្បីសម្រួលដល់ការលើកដៃនៅពេលចាក់វ៉ាក់សាំង ដូច្នេះដៃអាវ នឹងមិនតឹងពេកទេ។

៣. ចាក់វ៉ាក់សាំងលើដៃ ដែលមិនសូវប្រើការ ដើម្បីកាត់បន្ថយចលនាឬការប្រើប្រាស់ដៃនោះ។

៤. ដកដង្ហើមវែងៗ បន្ធូរអារម្មណ៍។

៥. កុំខំប្រឹងធ្វើឲ្យសាច់ដុំរឹង កំឡុងពេលចាក់វ៉ាក់សាំង។ អ្នកអាចធ្វើសកម្មភាពផ្សេងទៀតដើម្បីបង្វែរអារម្មណ៍ពីការចាក់ថ្នាំ ដូចជាលេងទូរស័ព្ទ ទំពារស្ករគ្រាប់ ឬសម្លឹងមើលអ្វីផ្សេងៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kapook

ចុចអាន៖ អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា Delta មានសមត្ថភាពពិសេសបង្កើនការចម្លង ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម