Connect with us

សុខភាព

កុំច្រឡំថាដូចគ្នា! គ្រូពេទ្យបញ្ជាក់ច្បាស់ៗ អ្នកណាត្រូវចាក់ដូសទី៣ អ្នកណាត្រូវចាក់ដូសជំរុញ

បានផុស

នៅ

ក្រោយពី មន្រ្តីសហព័ន្ធអាមេរិក ប្រកាសពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនដល់ពលរដ្ឋដែលទទួលបានវ៉ាក់សាំង Pfizer ឬ Moderna ក្រុមវេជ្ជបណ្ឌិតបានពន្យល់ផងដែរអំពីភាពខុសគ្នារវាងការចាក់វ៉ាក់សាំងដូសជំរុញ និងដូសទី៣ ដើម្បីកុំឲ្យមានការយល់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមវេជ្ជបណ្ឌិតអាមេរិក បានបង្ហាញពីភាពមិនដូចគ្នាថា រវាងការចាក់វ៉ាក់សាំងដូសជំរុញ និងដូសទី៣ គឺទាក់ទងនឹងអ្នកណាដែលត្រូវចាក់ និងពេលណាដែលអាចចាក់បាន។

លោកវេជ្ជបណ្ឌិត Denise Johnson អគ្គនាយកស្តីទី នៅនាយកដ្ឋានសុខភាព Pennsylvania ថ្លែងដូច្នេះ “ដើម្បីបញ្ជាក់ឲ្យច្បាស់ គឺថា វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដូច្នេះអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដែលបានកំណត់ដោយវេជ្ជបណ្ឌិត គឺមានសិទ្ធិទទួលបានវ៉ាក់សាំងមួយដូសទៀត ហើយអ្នកទាំងនោះត្រូវបានណែនាំឲ្យចាក់វ៉ាក់សាំងប្រភេទដដែល ដូចកាលពីចាក់ដូសទី១ និងដូសទី២ដែរ”។

មន្រ្តីសុខាភិបាលនិយាយពីមូលហេតុថា អ្នកដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ មិនទទួលបានការឆ្លើយតបពីប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ពីការចាក់វ៉ាក់សាំងពីរដូសដំបូងនោះទេ។ ដូច្នេះពួកគេអាចចាក់ដូសទី ៣ បានភ្លាមៗ បន្ទាប់ពីចាក់ដូសទី ២ បាន៤សប្តាហ៍។

ចំណែក វ៉ាក់សាំងដូសជំរុញ គឺសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំធម្មតា ហើយពួកគេនឹងទទួលបានការចាក់វ៉ាក់សាំងបន្ថែម ក្នុងរយៈពេល ៨ ខែ បន្ទាប់ពីការចាក់លើកទី ២ ដើម្បីទប់កម្រិតភាពស៊ាំរបស់ពួកគេឲ្យនៅខ្ពស់ល្មម ដើម្បីរក្សាសុវត្ថិភាព។

លោកស្រី Stephanie Andreozzi អនុប្រធានផ្នែកប្រតិបត្តិការនៃការថែទាំសុខភាពបឋមនៅអង្គការ WellSpan បាននិយាយថា “វ៉ាក់សាំងដូសជំរុញនឹងក្លាយជាវ៉ាក់សាំង ដែលត្រូវបានគេផ្តល់ឲ្យដើម្បីការពារខ្លួនពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC 27

ចុចអាន៖ អ៊ីស្រាអែល បន្តចាក់ដូសទី ៣ ដល់ក្រុមមនុស្សមួយប្រភេទទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម