សុខភាព
បើមេឃស្រទុំ និងនៅក្រៅចន្លោះម៉ោងហានិភ័យ តើកាំរស្មី UV នៅតែផ្ដល់ផលប៉ះពាល់ ឬទេ?
កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧត្តុនិយមបានប្រកាសថា ដោយយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឱ្យឃើញនៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV មានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតត្រូវមានការប្រុងប្រយ័ត្ននៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល ព្រោះនឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិជាខ្លាំង។

ជុំវិញផលប៉ះពាល់នៃកាំរស្មីព្រះអាទិត្យ UV (កាំរស្មីស្វាយអ៊ុលត្រា (Ultraviolet)) នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ដោយយោងតាមកម្រិតហានិភ័យនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV របស់អង្គការសុខភាពពិភពលោក ការកើនឡើងសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV ចាប់ពីកម្រិត៦ឡើងទៅ នឹងបង្កឱ្យមានមានហានិភ័យខ្ពស់ នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ នាំឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស ធ្វើឱ្យខូចខាតប្រព័ន្ធភាពស៊ាំជាដើម ពិសេសចំពោះមនុស្សចាស់ និងកុមារដែលនឹងធ្វើឱ្យមានការបះពាល់ដល់ការរីកលូតលាស់នៃប្រព័ន្ធរាងកាយ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ “ជាងនេះទៅទៀត កំណើននៃសន្ទស្សន៍កាំរស្មី ព្រះអាទិត្យទាំងនោះ អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ និងសារពាង្គកាយសមុទ្រ។ ពិសេស ចំពោះមនុស្ស កំណើននៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យអាចបណ្តាលឱ្យកើតជំងឺមហារីកស្បែក ជំងឺភ្នែកឡើងបាយ និងធ្វើឱ្យខូចប្រព័ន្ធការពារសារពាង្គកាយ និងធ្វើឱ្យទិន្នផលកសិកម្មមានការថយចុះផងដែរ”។
រដ្ឋលេខាធិការ ក្រសួងបរិស្ថានកម្ពុជាខាងលើនេះ លើកឡើងថា សន្ទស្សន៍កាំរស្មីយូវីពី ៦ ពីព្រះអាទិត្យ UV ឡើងទៅមានហានិភ័យខ្ពស់ និងមានឥទ្ធិពលខ្លាំងនៅចន្លោះ ចាប់ពីម៉ោង ១០:០០ នាទីព្រឹកដល់ម៉ោង ៤:០០ នាទីរសៀល ជាពេលវេលាដែលត្រូវប្រុងប្រយ័ត្ន ជាពិសេសនៅថ្ងៃដែលសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV ឡើងខ្ពស់ខ្លាំង។
លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា៖ “បើមេឃស្រទុំនៅចន្លោះម៉ោងកំណត់នោះ កាំរស្មីUV អាចកាត់បន្ថយឥទ្ធិពលរបស់វា ទៅតាមកម្រិតកាំរស្មីនៃពន្លឺព្រះអាទិត្យ”។

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ ផ្ដាំផ្ញើថា នៅពេលដែលកាំរស្មីព្រះអាទិត្យ UV ឡើងខ្លាំង នៅពេលយើងចាំបាច់ត្រូវចេញទៅខាងក្រៅ សូមព្យាយាមរកម្លប់ជ្រក ស្លៀកសំលៀកបំពាក់ការពារមានអាវដៃវែង និងខោជើងវែង រួមទាំងមួកការពារកម្ដៅថ្ងៃដែលមានហាមធំសម្រាប់ក្បាល និងមុខ ពាក់ស្រោមដៃដែលការពារកម្តៅថ្ងៃ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។ គប្បីប្រើឡេការពារកម្តៅថ្ងៃដែលមានវិសាលភាពយ៉ាងតិច ៣០SPF++ ឬ ខ្ពស់ជាងនឹងជាការប្រសើរ និងត្រូវលាបរៀងរាល់ ២ ម៉ោងម្តង។
គួររំលឹកថា ថ្មីៗនេះខណៈកម្ពុជាកំពុងមានសន្ទស្សន៍កាំរស្មី យូវីកម្រិត១០ដែលជាកម្រិតខ្ពស់ខ្លាំង ក្រសួងបរិស្ថាន បានបង្ហាញសន្ទស្សន៍កាំរស្មី យូវី ពីកម្រិតហានិភ័យទាបដល់កម្រិតខ្ពស់ខ្លាំងណាស់ដើម្បីឱ្យប្រជាពលរដ្ឋចេះការពារសុខភាព។ សន្ទស្សន៍កាំរស្មីយូវី ពី ០ ទៅ ២ ពណ៌ក្រាហ្វិក បៃតង ជាកម្រិតហានិភ័យ ទាប។ បើសន្ទស្សន៍កាំរស្មីយូវី ពី ៣ ទៅ ៥ ពណ៌ក្រាហ្វិក លឿង ជាកម្រិតហានិភ័យ មធ្យម។ បើសន្ទស្សន៍កាំរស្មីយូវី ពី ៦ ទៅ ៧ ពណ៌ក្រាហ្វិក លឿងទុំ ជាកម្រិតហានិភ័យ ខ្ពស់។ បើសន្ទស្សន៍កាំរស្មីយូវី ពី ៨ ទៅ ១០ ពណ៌ក្រាហ្វិក ក្រហម ជាកម្រិតហានិភ័យ ខ្ពស់ខ្លាំង។ បើសន្ទស្សន៍កាំរស្មីយូវី ពី ១១ឡើងទៅ ពណ៌ក្រាហ្វិក ស្វាយ ជាកម្រិតហានិភ័យ ខ្ពស់ខ្លាំងណាស់៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


