Connect with us

សុខភាព

រោគសញ្ញាទាំងនេះ អាចបង្ហាញឲ្យដឹងថា អ្នកកើតជំងឺខ្សោយបេះដូង

បានផុស

នៅ

១) អ្វី​ជា​ជំងឺខ្សោយបេះដូង​? (Heart failure)

ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។​

២) ហេតុអ្វី ជំងឺ​នេះ​ជា​កង្វល់ របស់​ក្រុមគ្រូពេទ្យ​បេះដូង​?

​តាម​របាយការណ៍​ថ្មីៗ​បាន​បង្ហាញថា ចំនួន​អ្នកជំងឺ​ខ្សោយបេះដូង​នៅលើ​ពិភពលោក​មាន​ប្រមាណ ៦២​លាន​នាក់ ។​

– ជា​មូលហេតុ​ទី ១ នៃ​ការចូល​សម្រាក​ពេទ្យ​ចំពោះ​អ្នកជំងឺ​ដែលមាន​អាយុ​លើសពី ៦៥​ឆ្នាំ ។​

– អត្រា​មរណភាព​របស់​ជំងឺ​នេះ​ខ្ពស់ (២៨% ស្លាប់​ក្នុងអំឡុងពេល ១​ឆ្នាំ និង​៥០% ក្នុងអំឡុងពេល ៥​ឆ្នាំ ក្រោយ​ធ្វើ រោគវិនិច្ឆ័យ​)

​ដោយឡែក នៅ​មជ្ឈមណ្ឌល​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​យើង​វិញ ចំនួន​អ្នកជំងឺ​ខ្សោយបេះដូង​ចូល​សម្រាក​ពេទ្យ មាន​ប្រមាណ ២០០០​នាក់ ក្នុង​មួយឆ្នាំ (​ប្រហែល​៣០% នៃ​អ្នកជំងឺ​សម្រាក​ពេទ្យ​) គិត​ជា​មធ្យម ប្រហែល​៥​នាក់​ក្នុង​មួយថ្ងៃ​។​

What Are the 4 Stages of Congestive Heart Failure? Signs
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣) រោគសញ្ញា​៖

​ជំងឺខ្សោយបេះដូង​អាច​ស្តែងចេញ​ជា​រោគ​ស​ញ្ញាៈ​

– អស់​កម្លាំង​, ល្ហិតល្ហៃ​

– ពិបាក​ដង្ហើម​, ហត់​ដង្ហក់​

– ក្អក​ញឹកញាប់ ជួន​មាន​ស្លេស​ពណ៌​ស ឬ​ក្រហម​លាយ​ឈាម​

– ហើមជើង​, ឡើង​ទម្ងន់​លឿន​

Congestive Heart Failure: Symptoms, Causes, and More

– ញ​រ័​ទ្រូង​

– ពិបាក​គេង (​ជូន​កាល​អ្នកជំងឺ​ប្រើ​ខ្នើយ ២-៣​ជាន់ ដើម្បី​គេង​បាន​)

៤) មូលហេតុ​៖

​កត្តា ឬ​មូល​ហេតុដែល​បង្ក មានដូចជាៈ​

– លើសឈាម (HTN)

– ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (Coronary artery disease)

– ជំងឺ​ខូច​ប្រឺស​បេះដូង (Valvular heart disease)

– ជំងឺ​បេះដូង​ពី​កំណើត (Congenital heart disease)

– ជំងឺ​សាច់ដុំ​បេះដូង (Cardiomyopathy)

– ជំងឺ​វិបត្តិ​ចង្វាក់បេះដូង​…

Signs and symptoms of heart disease in men

៥) រោគវិនិច្ឆ័យ​៖

​អេកូ​បេះដូង (Heart Ultrasound) ជា​មធ្យោបាយ​ចាំបាច់​បំផុត សម្រាប់ធ្វើ​រោគវិនិច្ឆ័យ ក្រៅពីនេះ​មានៈ​

– ការថត​សួត (Chest X-ray)

– ការ​វាស់​ចង្វាក់បេះដូង (EKG)

– ការពិនិត្យ​ឈាម​

– ការថត​ឆ្លុះ​សរសៃឈាម​បេះដូង (Cardiac catheterization)

Echocardiographic differences between heart failure with reduced... |  Download Scientific Diagram

៦) ផលវិបាក​៖

​ផលវិបាក​ផ្សេងៗ​នៃ​ជំងឺ​នេះ​មានៈ​

– ហើម​សួត​ស្រួចស្រាវ (Acute pulmonary edema)

– វិបត្តិ​ចង្វាក់បេះដូង​

– គាំងបេះដូង (cardiac arrest) រហូតដល់​អាច​បាត់បង់​ជីវិត​។​

៧) ការព្យាបាល​៖

– មកដល់​សព្វថ្ងៃនេះ ជំងឺខ្សោយបេះដូង​ភាគច្រើន​មិនអាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទាំងស្រុង​ទេ​។​

– ការព្យាបាល​ភាគច្រើន ជាការ​ព្យាបាល​ដើម្បី​ឲ្យ​អ្នកជំងឺ​អាច​រស់នៅ និង​ប្រកបការងារ​ប្រចាំថ្ងៃ​ជាធម្មតា​នៅក្នុង​សង្គម និង​កាត់បន្ថយ​អត្រា​មរណភាព​ឲ្យ​បានជា​អតិបរមា​។​

– ការព្យាបាល​ដោយ​ថ្នាំ អាចធ្វើ​ឲ្យ​ស្ថានភាព​បេះដូង​នឹងន កាត់បន្ថយ​រោគសញ្ញា កាត់បន្ថយ​ផលវិបាក និង​ហានិភ័យ​ផ្សេងៗ​។​

– ជួន​ពេលខ្លះ ការឆ្លុះ​សរសៃឈាម​បេះដូង និង​ដាក់​រឺ​ស័​រ​ក្នុង​សរសៃរ​ឈាម​បេះដូង ជា​ជម្រើស​ដ៏​ល្អប្រសើរ​ សម្រាប់​អ្នកជំងឺ​ដែល​បណ្តាលមកពី​ស្ទះ​សរសៃឈាម​បេះដូង​។​

– ក្នុង​ករណីខ្លះ ការព្យាបាល​ដោយ​វះកាត់ មានការ​ចាំបាច់​ចំពោះ​អ្នកជំងឺ​ដែល​ខូច​ប្រឺស​បេះដូង​ធ្ងន់ធ្ងរ​។​

– ក្នុងករណី​ខ្លះទៀត អ្នកជំងឺ​តម្រូវ​ឲ្យ​ធ្វើការ​ព្យាបាល​ដោយ​ដាក់​ថ្ម​បេះដូង​។​

Healthy Heart Chat: Heart Failure Symptoms and Treatments | NorthShore

៨) របប​ចំណីអាហារ និង​របៀបរបប​នៃ​ការរស់នៅៈ ជា​កត្តា​សំខាន់​ក្នុងការ ការពារ​និង​ព្យាបាល​ជំងឺខ្សោយបេះដូង​។​

– កុំ​បរិភោគ​អាហារ​សម្បូរ​ជាតិ​ប្រៃ​

– ឈប់​ជក់បារី​

– រក្សា​ទម្ងន់​ឲ្យ​សមស្រប (​កុំ​ឲ្យ​ធាត់​ជ្រុល​)

– កាត់បន្ថយ ឬ​បញ្ឈប់​ការ​ពិសា​គ្រឿង​ស្រវឹង​

– កាត់បន្ថយ​ការបរិភោគ​អាហារ​សម្បូរ​ខ្លាញ់​

– បរិភោគ​បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន​

– ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​

– កាត់បន្ថយ​ភាព​តានតឹង​អារម្មណ៍ (Stress)

– គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​លោកអ្នក​មាន​ជំងឺលើសឈាម​។​

– ត្រូវ​ពិសាថ្នាំ​ទៀងទាត់ និង​តាមដាន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្រូពេទ្យ​ឯកទេស​

What's the Best Diet After Heart Surgery? | UPMC HealthBeat

​ប្រសិនបើ​បងប្អូន មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​រួសរាន់ និង​អញ្ជើញ​មក​ទទួល​ការពិគ្រោះ​យោបល់ ដើម្បី​ឈានទៅរក​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​ និង​ប្រកបដោយ​គុណភាព ជាមួយ​បច្ចេកវិទ្យា​ទំនើប ពី​ក្រុមគ្រូពេទ្យ​ឯកទេស​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្ម

ជីវិតកម្សាន្ដ២១ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម