សុខភាព
តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព
តែកូវជី (Goji berry) មានពណ៌ស្រស់ស្អាត គ្មានជាតិកាហ្វេអ៊ីន និងមានរសជាតិផ្អែមតិចៗ។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឲ្យដឹងថា ក្នុងកូវជី ១០០ ក្រាមមានផ្ទុកកាបូអ៊ីដ្រាត ៧៧,១ ក្រាម ស្ករ ៤៥,៦ ក្រាម ប្រូតេអ៊ីន ១៤,៣ ក្រាម ជាតិសរសៃ ១៣ ក្រាម ខ្លាញ់ ០,៣៩ ក្រាម វីតាមីន A ២៦៨០០ IU វីតាមីន C ៤៨,៤ មីលីក្រាម ជាតិដែក ៦,៨ មិល្លីក្រាម កាល់ស្យូម ១៩០ មិល្លីក្រាម។ តែកូវជីមិនត្រឹមតែជំនួយដល់ភ្នែកទេ ថែមទាំងមានប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។

តែកូវជីផ្តល់ប្រយោជន៍ដល់សុខភាពដូចជា៖
១. ជំនួយភ្នែក៖ កូវជីសម្បូរទៅដោយវីតាមីន A ដែលល្អចំពោះភ្នែក និងកាត់បន្ថយការចុះខ្សោយនៃភ្នែក។
២. ប្រឆាំងភាពចាស់៖ កូវជីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (phytochemicals) ដែលអាចពន្យារភាពចាស់។ ការស្រាវជ្រាវបាបង្ហាញថាសារធាតុនេះជួយការពារអុកស៊ីតកម្ម DNA និងជួយស្តារ DNA ដែលខូច។
៣. ជំនួយសុខភាពថ្លើម៖ កូវជីជួយការពារថ្លើមពីការបំផ្លាញរបស់ជាតិពុល និងកាកសំណល់កោសិកានៅលើ DNA ខ្លាញ់ប្រូតេអ៊ីន និងសមាសធាតុសំខាន់ៗដទៃទៀតនៃកោសិកា។
៤. ជួយសម្រកទម្ងន់៖ កូវជីមានជាតិសរសៃខ្ពស់ដែលអាចធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ តែកូវជីក៏ជួយដល់ការដុតរំលាយអាហារដែលជួយជំរុញដល់ការសម្រកទម្ងន់។
៥. ជំនួយស្បែក៖ បេតាការ៉ូទីនក្នុងកូវជីបន្ថយពន្យារភាពចាស់នៃស្បែក និងបន្ថយការខូចខាតស្បែកពីពន្លឺកាំរស្មីយូវី ស័ក្តិសមបំផុតសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម និងងាយនឹងត្រូវកម្តៅថ្ងៃ។ បេតាខារ៉ូទីនបង្កើតពន្លឺធម្មជាតិដែលធ្វើឱ្យស្បែករបស់យើងស្រស់ស្អាត និងក្មេងជាងវ័យ។
៦. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ កូវជីផ្ទុកវីតាមីន C ខ្ពស់ដែលជាវីតាមីនជួយបង្កើនប្រព័ន្ធការពាររាងកាយ ព្រោះវាអាចជួយជំរុញការផលិតកោសិកាឈាមស។
៧. ធ្វើឱ្យអាម្មណ៍ល្អ៖ សារធាតុសកម្មនៅក្នុងកូវជីមានឥទ្ធិពលលើអ័រម៉ូននៅក្នុងរាងកាយ ដែលអាចជួយធ្វើឱ្យអារម្មណ៍យើងមានតុល្យភាព ការពារការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។
៨. ជំនួយសុខភាពបេះដូង៖ កូវជីមានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុលបានរហូតដល់ ៧០% ហើយក៏ជួយកាត់បន្ថយទ្រីគ្លីសេរីដផងដែរ។ តែកូវជីក៏ការពារប្រឆាំងនឹងកូលេស្តេរ៉ុលអាក្រក់ (LDL) ផងដែរ។
៩. ការពារពីជំងឺមហារីក៖ តែកូវជីមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារអុកស៊ីតកម្មរបស់កោសិកា និងបន្ថយហានិភ័យនៃជំងឺមហារីក។ វាក៏ប្រឆាំងរ៉ាឌីកាល់សេរី និងការពារការខូចខាត DNA ដែរ។
១០. ជួយការពារជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានបង្ហាញថាតែកូវជីនេះអាចជួយឱ្យរាងកាយគ្រប់គ្រងការបញ្ចេញជាតិគ្លុយកូស និងអាំងស៊ុយលីន។
ផលប៉ះពាល់
តែកូវជីផ្តល់ប្រយោជន៍ដល់សុខភាពច្រើនតែក៏មានផលប៉ះពាល់ដែរ។
- កូវជីមានផ្ទុកសារធាតុ betaine ដែលជាសារធាតុគីមីដែលអាចបង្កឱ្យរលូតកូន ដូច្នេះស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំតែនេះទេ។
- ប្រសិនយើងកំពុងប្រើថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបន្ថយជាតិស្ករ ចៀសវាងញុំាតែកូវជីព្រោះកូវជីក៏មានឥទ្ធិពលស្រដៀងគ្នានឹងថ្នាំទាំងនេះដែរ ដែលអាចបណ្តាលកម្រិតជាតិស្ករធ្លាក់កាន់តែខ្លាំង។
- ចៀសវាងញុំាតែកូវជីពេលយប់ព្រោះបណ្តាលឱ្យគេងមិនលក់។
- ចៀសវាងញុំាកូវជីលើស ២៨ ក្រាម ឬ ២ ស្លាបព្រាបាយក្នុង ១ ថ្ងៃ។
- ចៀសវាងញុំាតែកូវជី បើយើងមានបញ្ហាក្រពះពោះវៀន។

វិធីឆុងតែកូវជី
ចាក់ទឹកក្តៅ ១ ពែងចូលក្នុងកែវដែលមានកូវជី (លាងរួច) កន្លះស្លាបព្រាបាយ រួចទុក ៥ នាទី។ យើងត្រូវញុំាតែកូវជីទាំងកាកទើបទទួលបានអត្ថប្រយោជន៍ពេញលេញ៕
ចុចអាន៖ផឹកទឹកផ្លែឈើស្រស់លើសកម្រិតពេក មិនល្អ ហើយឆាប់ស្លាប់
ចុចអាន៖ប្រភេទនៃការក្អក អាចឲ្យយើងដឹងពីស្ថានភាព ជំងឺក្នុងខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ