Connect with us

សុខភាព

ឆាប់នាំកូនទៅពេទ្យភ្លាម បើចេញអាការ២នេះ ត្រង់មុខម្ជុល ក្រោយចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

មជ្ឈមណ្ឌល​បង្ការនិងគ្រប់គ្រង​ជំងឺ​ឆ្លង​អាមេរិក (CDC)​ ទូន្មានឪពុកម្ដាយដែលបានយកកូនទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ក្រោយត្រឡប់មកផ្ទះវិញ បើឃើញកន្លែងចាក់មានអាការមិនប្រក្រតីត្រូវពិនិត្យឱ្យច្បាស់ និងចៀសវាងធ្វើអីតាមអារម្មណ៍ភិតភ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​រួច ក្មេងៗ​អាច​បង្ហាញ​ផល​រំខាន​ខ្លះ​ៗ មិនខុសពីមនុស្សពេញវ័យនោះទេ ដែលវា​ជា​សញ្ញា​ធម្មតាបញ្ជាក់​ថា រាងកាយ​របស់​ពួកគេ​កំពុង​បង្កើត​អង់ទីគ័រ​ការពារមេរោគ​។

រាល់​អាការ​ក្រោយ​ចាក់​វ៉ាក់សាំងដូចជា ឈឺ​ចាប់ត្រង់កន្លែងចាក់ ឡើង​ក្រហម ឬហើម អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សាច់ដុំ ព្រឺ​សម្បុរ ក្ដៅ​ខ្លួន ឬ​ចង្អោរ។ល។ មិនបង្កគ្រោះថ្នាក់ឡើយ ​ហើយវា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​រវាងពីរបី​ថ្ងៃបន្ទាប់​មក។

យ៉ាងណាមិញ CDC អាមេរិក ព្រមានឪពុកម្ដាយ​គួរយកចិត្តទុកដាក់ឱ្យមែនទែន ប្រសិន​បើ​ក្នុង​ករណីមុខម្ជុលចាក់​វ៉ាក់សាំង​កូន​ឡើង​រឹង ឬ​កន្ទួលដូច​ពង​បែក ​មិន​ត្រូវ​យក​ប្រេង​កូឡាលាប ស្អំ​ទឹកកក ទឹក​ក្ដៅ ឬ​ច្របាច់​វា​ទេ ហើយត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ។ ជាពិសេស​មិន​ត្រូវ​ផ្ដល់​ថ្នាំឱ្យកូនលេបផ្ដេសផ្ដាសដាច់ខាត ​ចៀសវាងគ្រោះថ្នាក់ ពិបាកស្មានដឹង។

គួររំឭកថា ការ​​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩​ដល់​កុមារតូចវ័យពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ជា​​ជំហាន​មួយដ៏សំខាន់ដើម្បីការពារ​សុខភាពមនុស្សវ័យក្មេង​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩ ព្រមទាំងជួយពួកគេឱ្យឆាប់បានត្រឡប់ទៅរកការបើកសាលាបឋមសិក្សាឡើងវិញ៕

អត្ថបទ៖ សន្យា

ចុចអាន៖ នេះ ផលរំខានពីវ៉ាក់សាំង Sinovac លើក្មេងអាយុ ៦ ទៅ ១២ ឆ្នាំ ពុកម៉ែត្រូវដឹង និងត្រៀមខ្លួន

ចុចអាន៖ ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២១ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ២៤ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤១ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម