បើមានជំងឺទឹកនោមផ្អែម តើស្ត្រីអាចមានផ្ទៃពោះបានដែរឬទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

បើមានជំងឺទឹកនោមផ្អែម តើស្ត្រីអាចមានផ្ទៃពោះបានដែរឬទេ?

បានផុស

នៅ

​ដូចដែល​បងប្អូន​ប្រជាជន​យើង​ បាន​ជ្រាប​ហើយ​ថា​ ជំងឺ​ទឹកនោមផ្អែម​មាន បី​ប្រភេទ ប្រភេទ​ទី​១ ប្រភេទ​ទី​២ និង​ប្រភេទ​ទី​៣(​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​) ប៉ុន្តែ​នៅក្នុង​អត្ថបទ​នេះ​ យើងខ្ញុំ​សុំ​ធ្វើ ការបកស្រាយ​អំពី​អ្នកជំងឺ​ជាពិសេស ស្ត្រីដែលកើតជំងឺទឹកនោមផ្អែមហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែរឬទេ? ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?

What You Need to Know If You Have Diabetes and Want to Get Pregnant |  Department of Obstetrics & Gynecology | University of Washington

​គឺ​គាត់​នៅតែ​អាចមាន​បុត្រ​បាន ប៉ុន្តែ​គាត់​ត្រូវតែ​រៀបចំខ្លួន​ឲ្យ​បានល្អ​ ដើម្បី​ជៀសវាង​ផលវិបាក​ទាំង​ម្តាយ​និង​ទារក​។​

​ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ឬក៏​ប្រភេទ​ទី​២ នៅពេលដែល​ប្រាថ្នា​ចង់បាន​បុត្រ​គួរ​គប្បី​រៀបចំខ្លួន​ដូចខាងក្រោម​៖

– ពិនិត្យ​ហើយ​តាមដាន​ជាតិ​ស្ករ​ឲ្យ​មាន​លំនឹង​មុននឹង​ប្រាថ្នា​យក​បុត្រ (A1C< ៧%)​។​

– ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​ទឹកនោមផ្អែម ចំពោះ​អ្នកជំងឺ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ត្រូវ​បន្ត​អាំង​ស៊ុយ​លីន​។​

Diabetes and Pregnancy | CDC

​ចំណែកឯ​អ្នកជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​២​ដែល​គាត់​ប្រើ​ថ្នាំ​គ្រាប់​ក្នុងការ​ព្យាបាល ហើយ​គាត់​ប្រាថ្នា​យក​បុត្រ គឺ​គាត់​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ថ្នាំ​គ្រាប់​មួយចំនួន ដែលជា​យថាហេតុ​អាច​ប៉ះពាល់​ទៅលើ​ទារក​ ក្នុងករណី​ចាំបាច់​ត្រូវ​ធ្វើការ ផ្លាស់​មក​ប្រើ​ថ្នាំ​ចាក់ អាំង​ស៊ុយ​លីន​វិញ​។​

– អ្នកជំងឺ​ទឹកនោមផ្អែម​ជា​ស្ត្រី​ ដែល​ប្រាថ្នា​ចង់បាន​បុត្រ​គួរ​គប្បី​ទៅពិនិត្យ​ភ្នែក ពិនិត្យ​បេះដូង និង ពិនិត្យ​តម្រងនោម​។​

– បើ​កំពុង​ប្រើ​ថ្នាំ​បញ្ចុះ​ឈាម ឬ​ថ្នាំ​បញ្ចុះ​ខ្លាញ់ ត្រូវ​ប្រឹក្សា​ជាមុន​ដើម្បី​បានការ​ជំនួស ឬ​បញ្ឈប់​។​

– អ្នកជំងឺ​គួរ​គប្បី​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬក៏​អ្នកឯកទេស​ខាង​ជំនាញ​ម្ហូបអាហារ​។​

How Can Diabetes Affect The Fertility of Male & Female

​ស្ត្រី​ត្រូវ​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ និង​តឹងរឹង បំផុត គឺ​មុន​ពេលបាយ​ជាតិ​ស្ករ ៩០-១០០mg/dL និង​ក្រោយ​ពេលបាយ​ពីរ​ម៉ោង​តិចជាង​១២០mg/dL (​ឬមួយ​ម៉ោង​ក្រោយ​បាយ​តិចជាង​១៤០mg/dL)៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

អតីត​យុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​១២​គ្រួសារ ​ទទួល​អំណោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

មុន​នេះ​ អតីត​រដ្ឋ​មន្ត្រី​ការបរ​ទេស​អាមេរិក​ដ៏​ល្បី Powell ទទួល​មរណ​ភាព​ដោយ​កូវីដ

ព័ត៌មានជាតិ៤០ នាទី មុន

រថយន្ត​ព្រូស បើក​បុក​ក្បាល​នាគ​ពុះ​ទ្រូងផ្លូវ ក្រឡាប់​ផ្ងារជើង នៅ​ស្ពាន​គល់ស្ពាន​ក្រោម​ដីស្ទឹង​មានជ័យ

ជីវិតកម្សាន្ដ៤៨ នាទី មុន

ខ្ញុង ហ៊ាន​ស្បថ​ស្បែ​រឿង​ជំពាក់​លុយ​គេ​ជាង​៥០​ម៉ឺន​ដុល្លារ ​ព្រោះ​ពាក់ព័ន្ធ​លេងល្បែង

ព័ត៌មានជាតិ២ ម៉ោង មុន

ពលករ​ខ្មែរ​ចំនួន​០៧​នាក់ បានស្នើ​សុំ​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​ជួយ​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services