ថ្នាំប៉ារ៉ាសេតាម៉ុល ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក នៅក្នុងផ្ទៃ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ថ្នាំប៉ារ៉ាសេតាម៉ុល ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក នៅក្នុងផ្ទៃ

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ គួរប្រើថ្នាំប៉ារ៉ាសេតាម៉ុល តាមតែពេលគ្រូពេទ្យប្រាប់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញខ្លាចថា ថ្នាំដែលមានតម្លៃថោកនេះ អាចរាំងស្ទះដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។

ការសិក្សាជាច្រើន បានភ្ជាប់ថ្នាំនេះ ទៅនឹងជំងឺផ្លូវចិត្ត (ADHD), ជំងឺអូទីស្សឹម, ធ្វើឲ្យកូនស្រីមិនងាយនឹងចេះនិយាយ និងការថយចុះ IQ។

ក្រុមអ្នកស្រាវជ្រាវដាណឺម៉ាក បានទទូចឲ្យស្រ្តីមានគភ៌គ្រប់រូប លេបថ្នាំនេះនៅកម្រិតប្រសិទ្ធភាពទាបបំផុត ក្នុងរយៈពេលខ្លីតាមដែលអាចធ្វើទៅបាន។

ការសិក្សាបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីពិនិត្យឲ្យបានហ្មត់ចត់ថាតើ ថ្នាំដែលត្រូវបានគេស្គាល់ថា អាសេតាមីណូហ្វេន នៅសហរដ្ឋអាមេរិកមួយនេះ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃយ៉ាងដូចម្តេច។

ស្របពេលជាមួយគ្នានោះដែរ សេវាសុខភាពជាតិអង់គ្លេសហៅកាត់ NHS បាននិយាយថា ថ្នាំប៉ារ៉ាសេតាមុល ត្រូវតែជាថ្នាំប៉ារ៉ាសេតាមុល ដែលមានសុវត្ថិភាពចំពោះស្រ្តីមានគភ៌ ហើយពិពណ៌នាថា វាជាថ្នាំបំបាត់ការឈឺចាប់ជម្រើសទី១ សម្រាប់ស្រ្តីមានផ្ទៃពោះ។

គួរបញ្ជាក់ថា ប្រហែលពាក់កណ្តាលនៃស្រ្តីមានផ្ទៃពោះ បានរាយការណ៍ថា បានប្រើថ្នាំប៉ារ៉ាសេតាម៉ុលអំឡុងពេលមានគភ៌ ហើយតួលេខ បានឡើងដល់ទៅ ៦៥ ភាគរយឯណោះនៅសហរដ្ឋអាមេរិក។

ការព្រមានអំពី ការលេបថ្នាំប៉ារ៉ាសេតាម៉ុលអំឡុងពេលមានផ្ទៃពោះ ត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែកញ្ញា នៅក្នុងទស្សនាវដ្តី Nature Review Endocrinology៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services