Connect with us

សុខភាព

ម្ដាយជាសះស្បើយពីកូវីដ មានអង់ទីគ័រការពារទារកមិនឱ្យឆ្លងវីរុសបានរហូត ១០ខែ តាមរយៈការបំបៅដោះ

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបង្ហាញថា ម្តាយដែលជាសះស្បើយពីជំងឺកូវីដ-១៩អាចបញ្ជូនអង់ទីគ័រការពារវីរុសទៅឱ្យទារកតាមរយៈទឹកដោះ រហូតដល់ ១០ខែ។

How to enjoy your breastfeeding journey”
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវបានប្រមូលទឹកដោះម្ដាយដែលបរិច្ចាគដោយស្ត្រី ៧៥នាក់ ធ្លាប់វិជ្ជមានកូវីដ-១៩ រួចបានពិនិត្យរកប្រូតេអ៊ីនប្រឆាំងវីរុស។

ពួកគេរកឃើញ  ៨៨ ភាគរយនៃស្ត្រីដែលធ្លាប់តេស្តវិជ្ជមានទាំងនោះ មានកម្រិតអង់ទីគ័រអាចរារាំងវីរុសមិនឱ្យបង្កការឆ្លងមេរោគនៅក្នុងផ្លូវដង្ហើមរបស់នាងម្ដងទៀតឡើយ។ ជាពិសេស ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ សំណាកទឹកដោះម្ដាយដែលធ្លាប់ផ្ទុកវីរុសកូវីដភាគច្រើនបានបន្សាបមេរោគ តាមរយៈការបំបៅដោះកូន មិនឱ្យឆ្លងដល់ទារកនោះទេ។

អ្នកសិក្សាមកពីមន្ទីរពេទ្យ Mount Sinai នៅទីក្រុងញូវយ៉ក អះអាងថា អង់ទីគ័រ Immunoglobin A គឺជាប្រភេទអង៉ទីគ័រពិសេសដែលកើតមាននៅក្នុងទឹកដោះម្តាយ ហើយវាអាចផ្តល់នូវការការពារតាមរយៈប្រព័ន្ធរំលាយអាហារ ឬឈាមរបស់អ្នកដែលធ្លាប់ឆ្លងមេរោគ និងអ្នកចាក់វ៉ាក់សាំង។ ដូច្នេះទឹកដោះម្ដាយអាចបង្កឱ្យមានភាពស៊ាំទៅកាន់ទារកពី ៤ ទៅ ១០ ខែ។

Breastfeeding When You've Tested Positive For COVID-19 | AdventHealth  Orlando | AdventHealth

ដោយឡែក អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​បន្ថែម​អំពីការបង្កើតអង់ទីគ័ររពីម្ដាយទៅកាន់ទារកថា ទាំងស្រ្តីមានគភ៌ និងស្ត្រីកំពុងបំបៅកូនដោយទឹកដោះ អាច​ចាក់វ៉ាក់សាំង​បាន ​ ដោយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះទេ។​ ចំពោះ​ស្ត្រី​ដែលកំពុងបំបៅ ក្រោយពេល​ចាក់​វ៉ាក់សាំង​​រូច នៅតែអាចបន្ត​បំបៅ​ដោះ​កូន​ជាធម្មតា។ វ៉ាក់សាំងនឹងផ្ដល់ការពារទាំងម្ដាយ ទាំងទារក ឱ្យប្រឈមហានិភ័យតិចបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ហេតុផល ៥យ៉ាង ស្ត្រីមានផ្ទៃពោះត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩កុំខាន

ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម១៧ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ១៩ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម