Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នឹង​បញ្ជូន​​ដ្រូន​ឈ្លបការណ៍​​ជា​ច្រើន​គ្រឿង​ទៅជប៉ុន ទប់ស្កាត់​ភាពតានតឹង​ក្នុង​តំបន់

បានផុស

នៅ

សហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយដ្រូនឈ្លប​ការណ៍រយៈចម្ងាយឆ្ងាយ MQ-4C Triton ជាច្រើនគ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាស Kadena ក្នុងទីក្រុងអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ដ្រូន MQ-4C Triton (រូបថត៖ Breaking Defense)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៨ខែ​មេសា​ថា ការ​ដាក់​ពង្រាយ​នេះ​មានគោលបំណងបង្កើនការប្រមូលផ្តុំ​ព័ត៌មាន​ចារកម្ម ការឃ្លាំមើល និងសកម្មភាពឈ្លបយកការណ៍ជុំវិញប្រទេសជប៉ុន ចំពេលបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរឡើង។

MQ-4C Triton គឺជា​ប្រភេទដ្រូន​ដែល​អាច​ហោះ​ក្នុង​​កម្ពស់ខ្ពស់ និង​ធន់ ហើយ​អាចប្រតិបត្តិការ​លើស​ពី​ ២៤​ម៉ោង និងធ្វើ​ដំណើរ​​បាន​ក្នុង​រយៈ​ចម្ងាយប្រហែល ១៣ ៧០០​គីឡូម៉ែត្រ។ កាល​ពី​មុន​ អាមេរិក​ក៏​ធ្លាប់​បាន​​បញ្ជូន​ដ្រូន Triton ចំនួន​២​គ្រឿង​​ទៅ​មូលដ្ឋាន​អាកាស Kadena ផង​ដែរ​​កាល​ពី​ចន្លោះ​​ខែ​ឧសភា​ដល់​ខែ​តុលា​ឆ្នាំ​២០២៤។

សកម្មភាពយុទ្ធសាស្ត្រនេះ ធ្វើ​ឡើង​ស្រប​ពេល​​ដែល​ភាពតានតឹ​ង​កំពុង​កើនឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងការកើនឡើងសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងនៅក្នុងតំបន់ដែនសមុទ្រភាគខាងត្បូងរបស់​ជប៉ុន។ ការ​ដាក់​ពង្រាយ​ដ្រូន​​ទាំង​នេះ​មាន​គោល​បំណង​ជំរុញ​ការ​រារាំង និង​សមត្ថភាព​ឆ្លើយ​តប​របស់​សម្ព័ន្ធភាព​អាមេរិក-ជប៉ុន​ក្នុង​តំបន់៕

(រូបថត៖ US Navy)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម