កីឡា
Pedri ថា Yamal មានចំណុចមួយ ធ្វើឱ្យខ្លួនមានអារម្មណ៍ដូចមាន Messi ក្នុងក្រុម
ខ្សែបម្រើ និងជាអ្នកនាំលេងដ៏សំខាន់របស់ Barcelona កីឡាករ Pedri បានបង្ហាញការកោតសរសើរជាខ្លាំង លើមិត្តរួមក្រុមរបស់ខ្លួនគឹកីឡាករ Lamine Yamal ដែលបានប្រៀបធៀបយុវជនវ័យ ១៧ ឆ្នាំរូបនេះ ជាមួយវីរបុរស Lionel Messi។

Yamal បច្ចុប្បន្នកំពុងក្លាយជាកម្លាំងស្នូលមិនអាចខ្វះបានម្នាក់របស់ក្រុមដែលមានមូលដ្ឋាននៅតំបន់ កាតាឡាន់។ ជាក់ស្តែងនៅរដូវកាលនេះ រូបគេកំពុងតែបង្ហាញសមត្ថភាពបានយ៉ាងល្អ និងកំពុងជួយជ្រោមជ្រែង Barcelona នៅក្នុងពានរង្វាន់ ៣ ដូចជា La Liga, Copa del Rey និង UEFA Champions League។

យ៉ាងណា បើនិយាយអំពីសមត្ថភាពផ្ទាល់ខ្លួនវិញ កីឡាករសញ្ជាតិ អេស្ប៉ាញ រូបនេះ គឺពិតជាមានភាពប៉ិនប្រសប់មែនទែន ជាមួយនឹងការញាក់បាល់នៅទីលាន ហើយភាគច្រើន នៅក្នុងស្ថានភាព ១ ទល់នឹង ១ ជាមួយខ្សែការពារក្រុមគូប្រកួត គឺគេពិតជាពិបាកដណ្តើមបាល់ពីគាត់ខ្លាំងណាស់។
កត្តានេះហើយ ទើបធ្វើឱ្យ Pedri លើកឡើងដោយមិនស្ទាក់ស្ទើរ ថា នៅពេលក្នុងក្រុមមានវត្តមានគេ គឺប្រៀបដូចក្នុងក្រុមកំពុងមាន Leo Messi អ៉ីចឹងដែរ។ ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano ខ្សែបម្រើវ័យ ២២ ឆ្នាំបាននិយាយយ៉ាងដូច្នេះថា ៖ «ជាមួយ Lamine គឺធ្វើឱ្យមានអារម្មណ៍ស្រដៀងគ្នា ដូចពួកយើងមាន Messi នៅក្នុងក្រុមអ៉ីចឹងដែរ។ នៅពេល Lamine ទទួលបានបាល់ អ្នកដឹងទេ គាត់គឺអាចទៅមុខ ដោយញាក់គូប្រកួតដំបូងបានយ៉ាងងាយស្រួល…»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


