សុខភាព
ធ្លាប់ចាក់វ៉ាក់សាំង Sinopharm អាចចាក់វ៉ាក់សាំង Sinovac ដូសជំរុញបានអត់?
វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដូសជំរុញ នឹងដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅ នាថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ។

ទន្ទឹមនឹងការទទួលបាន វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី៣ ឬដូសជំរុញ នៅមានប្រជាពលដ្ឋខ្លះ កើតចម្ងល់ថាតើខ្លួនអាចចាក់វ៉ាក់សាំងប្រភេទនេះបានឬអត់ បើ២ដូសដំបូង ចាក់ ស៊ីណូហ្វាម (Sinopharm)?
ទាក់ទិនចម្ងល់នេះ ប្រភពពីក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រជាជនកម្ពុជាអាចប្រើវ៉ាក់សាំងដូសជំរុញលាយគ្នាក៏បាន ឬប្រភេទដដែលក៏បាន ពុំមានបញ្ហាអ្វីនោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង អះអាងថា អ្នកចាក់វ៉ាក់សាំង២ដូសដំបូងប្រភេទផ្សេង អាចចាក់ដូសជំរុញប្រភេទផ្សេងមួយទៀត ឬអាចចាក់ប្រភេទដូចគ្នានឹងលើកមុន ដោយពុំមានផលប៉ះពាល់ ឬផលរំខានច្រើនឡើយ។

ថ្លែងក្នុងសារលិខិតប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឯកឧត្តមមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំង ស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជាវ៉ាក់សាំងមូលដ្ឋានចំនួន ២ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទដូចគ្នាជាវ៉ាក់សាំង ស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ សម្រាប់ដូសជំរុញ ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នាដូចជា វ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca) ឬវ៉ាក់សាំង ភីហ្វាយហ្សឺ (Pfizer) ឬ ម៉ូឌឺណា (Moderna) ក៏បានដែរ។
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់ទៀតថា ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ ក៏មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ។

ដោយឡែក លទ្ធផលសិក្សារបស់សាកលវិទ្យាល័យ Oxford ក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងដូសជំរុញលាយគ្នា ឬដូចគ្នា រឹតតែជួយបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំងនឹងវីរុសទាំងពេលបច្ចុប្បន្ន និងអនាគត។
ដូច្នេះ ចំពោះអ្នកធ្លាប់ចាក់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ពីមុនមក អាចទៅទទួលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជាដូសជំរុញបាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ ចាក់វ៉ាក់សាំង Sinovac ដូសទី៣បាន លុះត្រាតែគ្រប់លក្ខខណ្ឌទាំង ៤ចំណុចនេះ
ចុចអាន៖ ចាក់ Sinovac ជាដូសជំរុញ មិនត្រឹមការពារកូវីដទេ ថែមទាំងអាចប្រឆាំង Delta បានយ៉ាងល្អប្រសើរផងដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


