អង់គ្លេស រកឃើញផលរំខានដ៏កម្រពីវ៉ាក់សាំង AstraZeneca ធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ ឬឈានដល់ស្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អង់គ្លេស រកឃើញផលរំខានដ៏កម្រពីវ៉ាក់សាំង AstraZeneca ធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ ឬឈានដល់ស្លាប់

បានផុស

នៅ

បញ្ហាសរសៃប្រសាទដ៏កម្រ ដែលប៉ះពាល់ដល់ជើង ដៃ និងអវយវៈ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃផលរំខាន ដែលអាចកើតមានពីវ៉ាក់សាំង AstraZeneca។ នេះបើតាមការអះអាងពី និយតករអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញា Guillain-Barré ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំគ្រប់គ្រងលែងបាន ហើយចាប់ផ្តើមវាយលុកកោសិកាសរសៃប្រសាទ ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីផលរំខានដោយ ទីភ្នាក់ងារឱសថនិងផលិតផលថែទាំសុខភាព (MHRA)។

មនុស្សភាគច្រើនដែលជួបផលរំខាននេះ បានជាសះស្បើយឡើងវិញ ប៉ុន្តែម្នាក់ក្នុងចំណោម ៥នាក់អាចមានបញ្ហារយៈពេលវែង ដូចជាពិបាកដើរ ហើយម្នាក់ក្នុងចំណោម ២០នាក់បានស្លាប់។

ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) បាននិយាយកាលពីខែមុនថា ៨៣៣ករណីនៃរោគសញ្ញា Guillain-Barre ត្រូវបានគេរាយការណ៍ទូទាំងពិភពលោក ក្នុងចំណោមការចាក់វ៉ាក់សាំង ៥៩២ លានដូស។

ទោះបីជាយ៉ាងណាក៏ដោយ និយតករអង់គ្លេស បានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងនៅតែមានលើសពីហានិភ័យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra Zeneca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services