សុខភាព
អ្នកមិនចាក់វ៉ាក់សាំង អាចឆ្លងកូវីដរៀងរាល់ ១៦ខែម្តង
ការសិក្សាថ្មីមួយបានបង្ហាញពីភាពញឹកញាប់ នៃអ្នកមិនបានចាក់វ៉ាក់សាំង ហើយឆ្លងកូវីដ បន្ទាប់ពីពួកគេជាសះស្បើយពីជំងឺនេះ។

ការសិក្សាដែលបានមកពីសាលាសុខភាពសាធារណៈ Yale បានពិនិត្យឡើងវិញ នូវទិន្នន័យថ្មីស្តីពីភាពស៊ាំតាមធម្មជាតិ។
ការសិក្សាបានរកឃើញថា អ្នកដែលមិនបានទទួលថ្នាំបង្ការ អាចឆ្លងជំងឺកូវីដ-១៩ រៀងរាល់១៦ខែម្តងព្រោះភាពស៊ាំតាមធម្មជាតិ មិនមានរយៈពេលយូរពេកនោះទេ។

លោកស្រី Hayley Hassler សហអ្នកនិពន្ធនៃការសិក្សាបានប្រាប់ Yale Daily News ថា “លទ្ធផលរបស់យើងគឺផ្អែកលើរយៈពេលជាមធ្យមនៃភាពស៊ាំចុះខ្សោយ ចំពោះបុគ្គលដែលមានមេរោគជាច្រើន។ បុគ្គលណាម្នាក់ក្នុងចំណោមបុគ្គលទាំងនោះ អាចជួបប្រទះរយៈពេលនៃភាពស៊ាំយូរ ឬខ្លីជាង អាស្រ័យលើស្ថានភាពភាពស៊ាំ អាយុ និងកត្តាជាច្រើនផ្សេងទៀត”។
យ៉ាងណាក្តី ជាការពិតណាស់ មនុស្សអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើពួកគេទទួលបានវ៉ាក់សាំង ឬពាក់ម៉ាស់ដើម្បីការពារការរីករាលដាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន