Connect with us

សុខភាព

ទោះចាក់វ៉ាក់សាំង២ដូស អ្នកនៅតែអាចចម្លងកូវីដទៅគ្រួសារ បានយ៉ាងងាយ

បានផុស

នៅ

អ្នកជំនាញដែលសិក្សាករណីឆ្លងកូវីដក្នុងគ្រួសារនៅចក្រភពអង់គ្លេសបានព្រមានថា មនុស្សដែលចាក់វ៉ាក់សាំងបាន២ដូស គឺនៅតែឆ្លង ហើយចម្លងវាទៅកាន់អ្នកដែលរស់នៅជាមួយបានយ៉ាងងាយ។

ថ្វីបើពួកគេមិនចេញរោគសញ្ញា ឬមានរោគសញ្ញាតិចតួចក៏ដោយ ប៉ុន្តែឱកាសនៃការចម្លងមេរោគទៅអ្នកផ្ទះ ដែលមិនបានចាក់វ៉ាក់សាំង គឺមានប្រហែល២ភាគ៥ ឬ ៣៨%។ អត្រានេះធ្លាក់ចុះដល់ ១ភាគ៤ ឬ ២៥% ប្រសិនបើអ្នកផ្ទះ បានទទួលថ្នាំបង្ការពេញលេញដូចគ្នា។

អ្នកជំនាញនៅសាកលវិទ្យាល័យ Imperial College London បានព្រមានថា មនុស្សដែលអត់ទទួលវ៉ាក់សាំង មិនអាចពឹងផ្អែកលើអ្នកចាក់វ៉ាក់សាំងនៅជុំវិញពួកគេ ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងបាននោះទេ។

វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងការស្លាប់ ប៉ុន្តែមិនអាចបញ្ឈប់ការឆ្លងបានឡើយ ជាពិសេសចាប់តាំងពីការលេចឡើងនៃវីរុសបំប្លែងខ្លួន Delta។ យូរៗទៅ ប្រសិទ្ធភាពការពារដែលផ្តល់ដោយវ៉ាក់សាំងនឹងថយចុះ ហើយត្រូវការការចាក់ដូសជំរុញបន្ថែមទៀត។

សាស្ត្រាចារ្យ Ajit Lalvani សហប្រធាននៃការសិក្សា មកពីសាកលវិទ្យាល័យ Imperial College London ចក្រភពអង់គ្លេស បាននិយាយថា “ការឆ្លងជាបន្តដែលយើងកំពុងឃើញរវាងអ្នកចាក់វ៉ាក់សាំង បានបង្ហាញពីភាពចាំបាច់សម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការ ក្នុងការទៅចាក់ដើម្បីការពារខ្លួនពីការឆ្លងមេរោគ និងឈឺកូវីដធ្ងន់ធ្ងរ ជាពិសេស ដោយសារតែ នឹងមានមនុស្សកាន់តែច្រើននឹងចំណាយពេលនៅខាងក្នុងកន្លែងបិទជិតអំឡុងរដូវរងា”។

យើងបានរកឃើញថា ភាពងាយនឹងឆ្លងមេរោគបានកើនឡើងរួចទៅហើយក្នុងរយៈពេលពីរបីខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទីពីរ ដូច្នេះអ្នកដែលមានសិទ្ធិទទួលការចាក់ថ្នាំបង្ការដូសជំរុញ គួរតែទៅចាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម