តិចនិកបង្ការកុំឲ្យកូនឆ្លងមេរោគផ្លូវទឹកនោម ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តិចនិកបង្ការកុំឲ្យកូនឆ្លងមេរោគផ្លូវទឹកនោម ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ពិត​ណាស់​ កុមារ​ចាំបាច់​ត្រូវ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​​ឆ្លង​មេរោគ​ផ្សេង​ៗ មុន​ពេល​ដែល​ការ​ឆ្លង​មេរោគ​​ទាំង​​នោះ​មិន​ទាន់​បង្ក​ជា​គ្រោះថ្នាក់។ ជាក់​ស្ដែង ការ​ប្រែប្រួល​អាកាសធាតុ​ភ្លាម​ៗ​​​ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​មាន​ការ​ថយ​ចុះ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ៗ ដូចជា​ការ​បង្ក​រោគ​​ផ្លូវ​ទឹក​នោម​ជា​ដើម​។ ការ​​ឆ្លង​មេរោគ​មួយ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​បញ្ហា​តម្រង​នោម​ ប្រសិនបើ​មិន​ព្យាបាល​ទាល់​ពេលវេលា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញា​មួយ​ចំនួននៃ​ការ​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​

  • មាន​ឈាម​ក្នុង​ទឹក​នោម​
  • ទឹក​នោម​មាន​ក្លិន​មិន​ល្អ​
  • មាន​អារម្មណ៍​រលាក​នៅ​ពេល​នោម​
  • ទឹក​នោម​ស្រអាប់​ ឬ​មាន​ពពុះ
  • នោម​ញឹកញាប់​ជាង​ធម្មតា​

ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​ពុំ​មាន​ការ​ព្យាបាល​ នឹង​រាលដាល​ដល់​តម្រង​នោម​ អាច​មាន​រោគសញ្ញា​ទាំង​នេះ​៖

  • ចង្អោរ និង​ក្អួត​ពេញ​មួយ​ថ្ងៃ
  • ឈឺ​ចង្កេះ​
  • គ្រុន​ក្ដៅ​

កុមារ​អាច​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ប្រសិនបើ​​ក្មេង​មិន​ធ្វើ​អនាម័យ​នៅ​បរិវេណ​​តំបន់​ពិសេស​របស់​ខ្លួន​ ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ទឹក​។ យ៉ាង​ណា​មិញ ការ​ឆ្លង​មេរោគ​ទាំង​នេះ​អាច​ព្យាបាល​​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ​ថ្នាំ​ផ្សះ​ ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​​ទូទៅ​របស់​កុមារ​។ ប៉ា​ម៉ាក់​គប្បី​តាមដាន​ថា​កូន​បាន​ញ៉ាំ​ទឹក​គ្រប់​​គ្រាន់​​ និង​ត្រឹមត្រូវ​​។ ក្នុង​ករណី​ដែល​ការ​បង្ក​រោគ​នេះ មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​​ទេ​នោះ អាច​មាន​គ្រោះថ្នាក់​យ៉ាង​លឿន​ និង​ថែម​ទាំង​​ប៉ះពាល់​ដល់​តម្រង​នោម​របស់​ក្មេង​ ក៏​ដូចជា​​អាច​បណ្ដាល​ឲ្យ​តម្រង​នោម​ឈប់​ដំណើរការ​ផង​ដែរ​។

គន្លឹះ​ការពារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹក​នោម​

  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ​​។
  • ណែនាំ​កូន​ឲ្យ​ធ្វើ​អនាម័យ​នៅ​តំបន់​ពិសេស ដោយ​ជូត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ដើម្បី​ជៀសវាង​​ការ​ចម្លង​មេរោគ​ពី​បរិវេណ​គូទ ទៅ​​ប្រដាប់​ភេទ​។
  • កុំ​ឲ្យ​កូន​ពាក់​សំលៀកបំពាក់​រឹប​តឹង​​ពេក។
  • តាមដាន​ថា​តើ​កូន​មាន​អាការៈ​ទល់​លាមក​ឬ​អត់​ ពីព្រោះ​បញ្ហា​ទល់លាមក​ក៏​អាច​នាំ​ឲ្យ​មាន​ការឆ្លង​មេរោគ​ផ្លូវទឹក​នោម​ដែរ។
  • ជៀសវាង​ទប់​នោម។​
  • ឲ្យ​កូន​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​​ត្រឹមត្រូវ និង​ពិនិត្យ​ថា​ក្មេង​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ឬ​អត់​។
  • ប្រសិនបើ​កូន​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក​ ឬ​មាន​អារម្មណ៍​ក្រហាយ​ ចូរ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បាន​​ត្រឹមត្រូវ​ ក៏​ដូចជា​ព្យាបាល​ទាន់​ពេលវេលា​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ទៀតហើយ! ជប៉ុន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.៦ រ៉ិចទ័រ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

អ៊ុយក្រែន ធ្វើសមយុទ្ធយោធានៅក្បែរ តំបន់ គ្រីមៀ ខណៈភាពតានតឹងកាន់តែខ្លាំងជាមួយ រុស្ស៊ី

សុខភាព២ ម៉ោង មុន

ឆ្លងវីរុសកូវីដ-១៩ អាចបណ្ដាលឲ្យស្ត្រីពពោះ រលូតកូនឬអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ស្នងការ៣ខេត្ត អំពាវនាវឱ្យរថយន្តពាក់ស្លាកលេខ ន.ប និងបិទស្លាកនគរបាលជាតិ មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services