ព័ត៌មានជាតិ
កុមារនៅកោះកុង កាន់តែមានឱកាសទទួលបានការសិក្សាតាមបែបអន្តរជាតិ ជាងពេលមុន
កុមារនៅខេត្តកោះកុង កាន់តែទទួលបានឱកាសសិក្សាអប់រំបែបលក្ខណៈអន្តរជាតិច្រើនជាងពេលមុនៗ គ្រាសាលារៀនវិស័យឯកជនបាននាំយកនូវកម្មវិធីស្តង់ដារពី Springboard for Education Cambodia។

ចំណេះដឹងរបស់កុមារនៅខេត្តកោះកុងដែលជាខេត្តដាច់ស្រយាលមួយ ឥឡូវមានឱកាសច្រើនទ្វេតាមរយៈទទួលបានការបណ្ដុះបណ្ដាលលក្ខណៈស្តង់ដារអន្តរជាតិសាលារៀនកោះកុងអន្តរជាតិ និង (Springboard for Education Cambodia)។
លោកស្រី ហាយ គន្ឋា នាយិកាសាលារៀនកោះកុងអន្តរជាតិ បានលើកឡើងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ នេះថា លោកស្រីមានគោលដៅខ្ពស់បំផុត ដោយចង់ពង្រឹងការសិក្សាផ្នែកភាសាអង់គ្លេសជាលក្ខណៈអន្តរជាតិដល់សិស្សានុសិស្សកាន់ទូលំទូលាយលើពីកម្រិតសិក្សានាពេលបច្ចុប្បន្នដែលមានស្រាប់ក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោកស្រីនាយិកាសាលារៀនកោះកុងអន្តរជាតិ បន្តថា សាលារៀន និងដៃគូអប់រំសិក្សា Springboard for Education Cambodia នឹងផ្តល់ដល់សិស្សានុសិស្សមានឱកាសចូលរួមប្រឡងតេស្តសមត្ថភាពផ្នែកភាសាអង់គ្លេសកម្រិតអន្តរជាតិ និងទទួលបានវិញ្ញាបនបត្រ ពី Cambridge។ សិស្សអាចបន្តទៅសិក្សាផ្លាស់ប្ដូរ បទពិសោធ នៅក្រៅប្រទេសទៀតផង។
សាលារៀនកោះកុងអន្តរជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ផ្តោតលើការបណ្ដុះបណ្ដាលអប់រំដល់សិស្សានុសិស្សសរុប ១.៥៣០ នាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ទី ១២។ ក្នុងនោះមានថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិត ថ្នាក់ភាសា ចិន ថ្នាក់ភាសា ថៃ និងថ្នាក់កុំព្យូទ័រ។

លោក Dr. Vincent Santiago ជានាយកផ្នែកសិក្សាធិការ (Academic Director) ថ្លែងថា លោកក៏មានក្តី សប្បាយរីករាយដែលបានចុះកិច្ចព្រមព្រៀងគ្នាជាមួយសាលារៀនកោះកុងអន្តរជាតិ ដើម្បីសហប្រតិបត្តិការសំដៅធ្វើយ៉ាងណាជួយពង្រឹងការសិក្សារៀនសូត្រភាសាអង់គ្លេស ជូនដល់សិស្សានុសិស្សនៅកម្ពុជា។
លោកមើលឃើញថា ការចុះ MoU រវាងគ្នានឹងគ្នា នៅពេលនេះ ជាសក្ខីកម្ម នៃភាពជោគជ័យមួយលើវិស័យអប់រំនៅកម្ពុជា។ លោកជឿជាក់ថា ថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូសាលារៀនកោះកុងអន្តរជាតិ បាននាំយកនូវកម្មវិធីសិក្សាពិសេសទៅអប់រំសិក្សាដល់សិស្សានុសិស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកិច្ចការងារពង្រឹងគុណភាពអប់រំ និងធនធានមនុស្សនៅកម្ពុជា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C