សុខភាព
ខែខ្យល់ត្រជាក់ កូនតូចៗងាយកើតជំងឺត្រអក គួរការពារបែបម៉េច?
ក្នុងអាកាសធាតុត្រជាក់បែបនេះ គ្នាយើងដែលមានកូនតូចច្បាស់ជាកំពុងគិតច្រើនរឿងកូនឈឺផ្ដាសាយ តឹងច្រមុះហើយ។ ទន្ទឹមនឹងជំងឺផ្ដាសាយ កូនតូចៗក៏ងាយប្រឈមនឹងការកើតជំងឺសើស្បែកដូចជា ជំងឺត្រអកជាដើម ដែលអាចធ្វើទុក្ខអាអូន ផ្ដល់ភាពឈឺចាប់ដល់កូន។
ជំងឺត្រអក ជាជំងឺសើស្បែកម្យ៉ាង ឧស្សាហ៍កើតលើទារក ប៉ុន្តែក៏អាចកើតមានលើមនុស្សពេញវ័យដូចគ្នា ហើយវាបង្កឲ្យស្បែកស្ងួត និងរមាស់ បញ្ហានេះឧស្សាហ៍កើតមានបំផុតលើក្មេងតូចៗ ដោយសារប្រព័ន្ធការពារខ្លួន មានប្រតិកម្មខ្លាំងពេកជាមួយសារធាតុណាមួយដែលបង្កឲ្យមានបញ្ហាអាលែកហ្ស៊ី។ ទោះជាជំងឺត្រអកត្រឹមតែជាជំងឺសើស្បែក ក៏ប៉ុន្តែវាក៏អាចផ្ដល់ផលពិបាកមួយចំនួនដល់អ្នកកើតបានដែរដូចជា បង្កជាជំងឺហឺត ឬអាលែកហ្ស៊ីច្រមុះ ឡើងរមាស់រ៉ាំរ៉ៃ ឬឆ្លងមេរោគលើស្បែក។
” ខែធ្លាក់ខ្យល់ត្រជាក់ គឺជាពេលដែលក្មេងៗមានស្បែក (ជំងឺត្រអក)ធ្វើទុក្ខ។ “ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។
តិចនិកការពារកូនពីជំងឺត្រអក
– ផ្ដល់សំណើមដល់ស្បែកយ៉ាងហោចណាស់ ២ដង/ថ្ងៃ។ ម៉ាក់ប៉ាអាចប្រើជែល petroleum លើស្បែកកូន ដើម្បីទប់ស្កាត់កុំឲ្យជំងឺត្រអកកើតឡើង។
– ព្យាយាមកំណត់អត្តសញ្ញាណ និងចៀសវាងកត្តាដែលធ្វើឲ្យស្ថានភាពជំងឺត្រអកកាន់តែធ្ងន់ធ្ងរឡើងដូចជា ញើស ស្ត្រេស សាប៊ូ ធូលី និងលម្អងផ្សេង។ ចំពោះទារក និងកុមារ អាហារមួយចំនួនរួមមាន ស៊ុត ទឹកដោះគោ សណ្ដែកសៀង និងស្រូវសាលី អាចជាប្រភពបង្កបញ្ហានេះ។
– ចៀសវាងងូតទឹកឲ្យកូនយូរៗ (ត្រឹម១០-១៥នាទី ល្មម)
– ប្រើសាប៊ូ ឬផលិតផលមានជាតិកាត់ទាបបំផុតសម្រាប់កូន។ ចំពោះសាប៊ូជួយបំបាត់ក្លិន និងសាប៊ូប្រឆាំងបាក់តេរីអាចកម្ចាត់ជាតិប្រេងធម្មជាតិច្រើន ជាហេតុបណ្ដាលឲ្យស្បែកស្ងួត។
– បន្ទាប់ពីងូតទឹករួច ម៉ាក់ប៉ាគួរយើងកន្សែងទន់ៗ ជូតខ្លួនកូន ហើយលាបឡេផ្ដល់សំណើមស្របពេលដែលស្បែកអាអូននៅសើមតិចៗ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង