សុខភាព
មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ
មនុស្សពេញវ័យសុខភាពមាំទាំខំប្រឹងអនាម័យសឹងអី នៅឆ្លងមេរោគកើតជាជំងឺបាន ចុះទម្រាំកូនក្មេងចូលចិត្តរត់លេង របស់អីក៏យកដាក់មាត់ ហើយមិនទាន់ចេះធ្វើអនាម័យខ្លួនឯងទៀតនោះ? កូនតូចងាយឆ្លងមេរោគ បង្កជាជំងឺណាស់ ព្រោះប្រព័ន្ធការពាររាងកាយកូននៅខ្ចី មិនងាយនឹងវាយឈ្នះវីរុសចូលទៅបង្ករឿងដល់សុខភាពទេ។ បើមិនចង់ឲ្យកូនពិបាក យកល្អយើងជាម៉ាក់ប៉ាគួរដឹងគន្លឹះប៉ុន្មានខាងក្រោមនេះ។

១. ញ៉ាំអាហារចម្រុះល្អៗ
របបអាហារមានផ្លែឈើ និងបន្លែចម្រុះពណ៌ច្រើន នឹងជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់កូន។ នៅក្នុងរបបអាហារកូនប្រចាំថ្ងៃ គួរតែមានអាហារសម្បូរវីតាមីន C (ផ្លែក្រូច ស្ត្របឺរី ឬប្រូខូលី) និងវីតាមីន D (ធូណា គ្រាប់ធញ្ញជាតិ) និងអាចបន្ថែមយ៉ាអួរសុទ្ធតែសម្បូរទៅដោយ Probiotics ដើម្បីជួយសុខភាពក្រពះពោះវៀនកូន និងរនាំងការពាររាងកាយ។
ដើម្បីកាន់តែមានភាពងាយស្រួល យើងអាចផ្ដល់ទឹកដោះគោដែលមានផ្ទុករូបមន្តថ្មីស្រឡាង ភ្នាសកោសិកាខ្លាញ់ទឹកដោះ ឬ MFGM ជាសមាសធាតុកុំប្លិចមានក្នុងទឹកដោះម្ដាយ និងទឹកដោះគោម្សៅ ជួយទ្រទ្រង់ដល់ការលូតលាស់ខួរក្បាល ពង្រឹងប្រព័ន្ធភាពស៊ាំកូនមិនងាយឈឺ និងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ ក្នុងករណី កូនឧស្សាហ៍ហើមពោះ ឈឺពោះ ម៉ាក់ប៉ាគួរបន្ថែម Partially hydrolyzed protein ឬ PHP ចូលទៅក្នុងរបបអាហារកូនដែរ ព្រោះវាងាយស្រួលរំលាយ ស័ក្តិសមសម្រាប់ប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេង។
២. ចាក់វ៉ាក់សាំង
បើយើងមិនចង់ឲ្យកូនតូចងាយឆ្លងមេរោគកើតជាជំងឺនោះ គ្មានមធ្យោបាយអ្វីល្អប្រសើរជាងការចាក់វ៉ាក់សាំងបង្ការនោះទេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជាមធ្យោបាយដ៏ល្អតែមួយគត់ ដើម្បីការពារសុខភាពកូនពីជំងឺនានា។
«សុខភាពក្មេងតូចងាយនឹងកើតជំងឺដោយសារពពួកមេរោគតូចធំនានាណាស់ ដូច្នេះម៉ាក់ប៉ាគួរតែយកកូនទៅចាក់ថ្នាំបង្ការតាមគោលគារណ៍ថ្នាក់ជាតិឲ្យបានគ្រប់ចំនួន ឬអាចចាក់បន្ថែមប៉ុន្មានមុខផ្សេងទៀតតាមលទ្ធភាព ដើម្បីការពារសុខភាពកូន»។ -វេជ្ជ. ចាន់ ស៊ីណេត
៣. មានអនាម័យ
ការមានអនាម័យ ពិសេសនោះគឺអនាម័យដៃ ជួយកាត់បន្ថយការឆ្លងជំងឺផ្លូវដង្ហើម និងក្រពះពោះវៀនបានយ៉ាងខ្លាំង ហេតុនេះហើយដើម្បីការពារកូនតូចពីមេរោគ យើងគួរបង្កើតទម្លាប់លាងសម្អាតដៃ មុន និងក្រោយពេលចាប់កាន់អាហារញ៉ាំ ឬក្រោយពេលចូលបន្ទប់ទឹករួច។ យើងអាចបង្រៀនកូនឲ្យច្រៀងបទ Happy Birthday ឲ្យបាន២ដង ពេលដុសសាប៊ូដៃមុននឹងលាងជាមួយទឹកស្អាត ព្រោះអ្នកជំនាញណែនាំឲ្យលាងដៃរយៈពេល ១៥-២០វិនាទី។

៤. កុំជក់បារីក្បែរកូន
ក្នុងករណីដែលយើងជាអ្នកជក់បារី ព្យាយាមជក់នៅឲ្យឆ្ងាយពីកូន ចៀសវាងអាអូនស្រូបផ្សែងបារីចូលទៅក្នុងខ្លួន ឬគួរឈប់ជក់បារីតែម្ដង។ អ្នកណាៗក៏ដឹងថា ការជក់បារីគ្មានប្រយោជន៍អីដល់សុខភាពទេ ហើយអ្នកស្រូបផ្សែងបារី ពិសេសកូនក្មេងអាចទទួលផលប៉ះពាល់ដូចជា កើតជំងឺហឺត ឆ្លងមេរោគប្រព័ន្ធផ្លូវដង្ហើម ឆ្លងមេរោគត្រចៀក ឬចំពោះទារក អាចប្រឈមនឹងគ្រោះថ្នាក់ស្លាប់ភ្លាមៗ (SIDS)ក៏ថាបាន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


