KPT+
ក្មេងៗស្អប់មនុស្សចាស់ចរិត ៥ ប្រភេទនេះបំផុត
ចាស់ព្រឹទ្ធាចារ្យមានតួនាទីប្រៀនប្រដៅក្មេងៗជំនាន់ក្រោយ ឲ្យដើរតាមគន្លងធម៌ ប្រព្រឹត្តអំពើល្អ ត្រៀមខ្លួនជាទំពាំងស្នងឫស្សី និងចៀសវាងពីអំពើអបាយមុខដែលជាបញ្ហានាំឲ្យខូចអនាគត។ ចៃដន្យអីមនុស្សចាស់មួយចំនួនបែរជាមិនទទួលបានការគោរពពីក្មេងៗទៅវិញមិនថាគាត់ប្រឹងប្រែងប្រដៅប៉ុណ្ណាក៏ដោយ។ មនុស្សចាស់ដែលមានអាកប្បកិរិយាដូចខាងក្រោមនេះហើយ ដែលក្មេងមិនចូលចិត្ត និងមិនគួរឲ្យគោរពទាល់តែសោះ៖
១. មនុស្សចាស់គ្មានហេតុផល
ចាស់ៗដែលចូលចិត្តអាងអាយុ និយាយជេរប្រមាថគេដោយគ្មានហេតុផលត្រូវក្មេងៗចោមរោមស្អប់ មិនមែនខ្លាចនោះទេ។ កុំថាឡើងក្មេងៗ សូម្បីតែមនុស្សពេញវ័យក៏គេមិនចូលចិត្តចាស់ៗបែបនេះដែរ។ ការជេរស្ដីគ្មានហេតុផលមិនត្រឹមតែធ្វើឲ្យក្មេងៗមិនពេញចិត្តតែប៉ុណ្ណឹងទេ ថែមទាំងធ្វើឲ្យខ្លួនបាត់បង់តម្លៃជាចាស់ព្រឹទ្ធាចារ្យទៀត។
២. មនុស្សចាស់យកវ័យជាធំ
មនុស្សចាស់ប្រភេទនេះចូលចិត្តប្រើពាក្យថា “អញឃើញពន្លឺព្រះអាទិត្យមុន” ឬ “អញធ្លាប់ឆ្លងកាត់ហើយ” ទាំងដែលការពិតមនុស្សមានជីវិតមិនដូចគ្នាទេ ទោះបីជាស្រដៀងខ្លះៗក៏ដោយ។

៣. មនុស្សចាស់រអ៊ូជ្រុល
យើងទទួលស្គាល់ថាមនុស្សចាស់ចូលចិត្តរអ៊ូ ទើបពេលខ្លះគ្មានអ្នកតមាត់ ដែលទង្វើនេះនាំឲ្យគាត់កាន់តែបានចិត្ត និងរអ៊ូលើសដើម ជួនកាលអាចនិយាយពាក្យមិនគប្បីថែមទៀតផង។
៤. មនុស្សចាស់ទាមទារចំណាប់អារម្មណ៍
ដោយសារតែកូនៗត្រូវចេញទៅធ្វើការ ចៅត្រូវចេញទៅសាលា ទើបមនុស្សចាស់កើតមានចិត្តឯកាបណ្ដាលឲ្យគាត់រកនឹងសម្ដែង ឬធ្វើរឿងទាក់ទាញចំណាប់អារម្មណ៍ដូចជា ធ្វើពុតជាឈឺយូរថ្ងៃ ដែលនេះធ្វើឲ្យកូនៗធុញថប់ទៅវិញទេ។
៥. មនុស្សចាស់មិនព្រមចាស់
ចាស់ៗមិនមែនថាគួរតែចូលវត្តទាំងអស់ទេ ប៉ុន្តែអ្នកគួរធ្វើខ្លួនជាម្លប់ដល់កូនចៅ មិនគួរប្រព្រឹត្តអំពើអបាយមុខដូចជា ស្ររឹងអួរប៉ាណួ លេងល្បែងស៊ីសង ជាពិសេសមិនឲ្យតម្លៃញើសឈាមកូនអាងថាខ្លួនជាអ្នកមានគុណសងមិនអស់។

ការគោរពឲ្យតម្លៃគ្នា មិនអាស្រ័យទៅលើអាយុទាំងស្រុងទេ គ្រាន់តែថាមនុស្សចាស់មានអាទិភាពជាងតែប៉ុណ្ណោះ។ ទោះបីជាអ្នកមានវ័យប៉ុណ្ណា ការឲ្យតម្លៃគ្នាទៅវិញទៅមក គឺសំខាន់ណាស់មិនគួរមើលរំលងទេ៕
អត្ថបទ៖ វារី
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


