Connect with us

សុខភាព

សារធាតុចិញ្ចឹម ៥ នេះ គេជឿថា អាចជួយការពារការឆ្លង អូមីក្រុង រួមទាំងមេរោគផ្សេងៗ

បានផុស

នៅ

ករណីឆ្លង Omicron នៅតែកើនឡើងក្នុងមួយថ្ងៃៗ បើទោះបីជាវីរុសបំប្លែងខ្លួននេះ មិនសាហាវដូច Delta ក៏ប៉ុន្តែប្រសិនបើ មិនថែ​សុខភាព​ខ្លួន​ឯង​ចេញ​ពី​ខាង​ក្នុង​ទេ ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង ។

យើង​មិន​អាច​គ្រាន់តែ​ពាក់​ម៉ាស​លាងដៃ ប៉ុន្តែ​ដើម្បី​បង្កើត​ភាព​រឹងមាំ​នៃ​រាងកាយ​ពី​ខាងក្នុង កត្តា​សំខាន់​មួយ​សម្រាប់​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​គឺ ទទួលទាន​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ ជួយ​ពង្រឹង​ប្រព័ន្ធ​ពីក្នុង។

១ វីតាមីនA

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីតាមីន A ជួយ​ពង្រឹង​ភ្នាស​រំអិល​នៃ​បំពង់ខ្យល់ ក្រពះ ពោះវៀន និង​ស្បែក វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​វីតាមីន​ដែល​ជួយ​ប្រឆាំងនឹង​ការ​ឆ្លង​មេរោគ និង​បាក់តេរី។ អាហារ​សម្បូរ​វីតាមីន A រួមមាន ស៊ុត ឈីស ប្រូខូលី ស្ពៃក្ដោប ខាត់ណា ល្ពៅ ការ៉ុត ដំឡូងជ្វា និង​ផ្លែឈើលឿង-ទឹកក្រូច ដូចជា ផ្លែ​ល្ហុង ផ្លែស្វាយ និង​ស្វាយទុំ។

២ វីតាមីន C

វីតាមីន C មាន​តួនាទី​ជួយ​កម្ចាត់​រ៉ាឌីកាល់សេរី ដែលបំផ្លាញស្រទាប់ស្បែកនៅក្នុងខ្លួន។ ជួយ​កម្ចាត់​សារធាតុគីមី​បរទេស​ដែល​ចូលក្នុងខ្លួន និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ អាហារ​សម្បូរវីតាមីន C រួមមាន ក្រូច ក្រូចថ្លុង ផ្លែស្ត្របឺរី ប៉េងប៉ោះ ម្ទេសប្លោក និងប្រូខូលី។

៣ វីតាមីន D

វីតាមីន D ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ឆ្អឹង ជួយ​គ្រប់គ្រង និង​ជួយ​មុខងារ​របស់​កោសិកាភាព​ស៊ាំ​បាន​ល្អ។ អាហារ​ដែល​សម្បូរ​វីតាមីន D រួមមាន ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ដូចជា ត្រីធូណា ត្រី​ម៉ាកែល ត្រី​សាម៉ុង និង​ត្រី​សាឌីន ទឹកដោះគោ ផ្សិត shiitake ស្ងួត ស៊ុត​លឿង និងប្រេងថ្លើមត្រី។ ការ​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ប្រហែល ៣០ នាទី​ក្នុង​មួយ​ថ្ងៃ​ នឹង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​បង្កើត​វីតាមីន D ។

៤ វីតាមីន E

វីតាមីន E ជំរុញ​ដំណើរការ​នៃ​កោសិកា​ភាព​ស៊ាំ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ការពារ​កោសិកា​ពីការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់សេរី។ អាហារ​សម្បូរ​វីតាមីន E រួមមាន​គ្រាប់​ដូចជា អាល់ម៉ុន សណ្ដែក​ដី វ៉ាល់ណាត់ ដំឡូងផ្អែម ផ្លែបឺរ គ្រាប់​ស្រូវ​សាលី និង​គ្រាប់​ផ្កា​ឈូករ័ត្ន។ និង spinach ជាដើម។

៥ សារធាតុរ៉ែស័ង្កសី

ស័ង្កសីគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការ​លូតលាស់ និង​ដំណើរការនៃកោសិកាភាពស៊ាំ និង​ជួយ​ការពារ​កោសិកា​ពី​ការបំផ្លាញដោយប្រតិកម្មអុកស៊ីតកម្ម អាហារសម្បូរស័ង្កសី រួមមាន អយស្ទ័រ ក្តាម បង្គា ត្រីសាឌីន សាច់គោ សាច់ជ្រូក ខាត់ណា ទំពាំងបារាំង គ្រាប់ធញ្ញជាតិ ឬផលិតផលធញ្ញជាតិ ស៊ុត និងផលិតផលទឹកដោះគោ។

ទោះបីជាមានការចាក់វ៉ាក់សាំងក៏ដោយ ក៏ឱកាសនៃការឆ្លង អូមីក្រុង និង​ប្រភេទ​ផ្សេងៗទៀត​នៅតែមាន។ ការរក្សាសុខភាពពីខាងក្នុង ​គឺជាកត្តាសំខាន់​ក្នុង​ការការពារយើងពីមេរោគឆ្លង។ ប្រសិនបើឆ្លងមេរោគ​ ប្រព័ន្ធភាពស៊ាំខ្លាំង​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃជំងឺនេះ។

បន្ថែម​ពី​លើ​សារធាតុចិញ្ចឹម​សំខាន់ៗ សូមសម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ មិន​តានតឹង​ពេក ហាត់ប្រាណ​កម្រិត​មធ្យម​ឲ្យ​បាន​ទៀងទាត់ និង​ថែរក្សា​បរិស្ថាន​ពោះវៀន​​ឲ្យ​បាន​ល្អ​ ជាមួយ​នឹង​ការ​បញ្ចេញចោល​ប្រចាំថ្ងៃ វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​រឹង​មាំ និង​ត្រៀម​ខ្លួន​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកជាសះស្បើយពីកូវីដ បង្ហាញរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ

ចុចអាន ៖ផឹកគ្រឿងស្រវឹងច្រើន អាចបង្កើនហានិភ័យកើតជំងឺមហារីក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ២ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៣ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម